កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ បានបញ្ចប់នៅថ្ងៃអាទិត្យនេះ ដោយកម្ពុជាបានផ្ទេរតួនាទីជាប្រធានអាស៊ានដល់ឥណ្ឌូណេស៊ី។
កិច្ចប្រជុំរបស់ក្រុមមេដឹកនាំមកពីសមាគមអាស៊ាន និងមេដឹកនាំពិភពលោក ចាប់ពីថ្ងៃទី ១០ ដល់ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបញ្ចប់ហេីយ ដោយគេសង្កេតឃេីញថា កិច្ចប្រជុំកំពូលទាំងនេះ បានផ្តល់លទ្ធផលវិជ្ជមានដល់តំបន់អាស៊ាន និងសកលផង ហេីយក៏បានបង្ហាញពីការប្រឈមដែលអាស៊ាន និងពិភពលោកត្រូវរួមគ្នាដោះស្រាយផង។
លោក ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានដែលចោទជាសំណួរឱ្យទៅសួរសហរដ្ឋអាមេរិកវិញ។ លោកបញ្ជាក់ថា ក្នុងជំនួបរវាងលោក និងលោកJoe Biden ប្រធានាធិបតីអាមេរិក ភាគីទាំងពីរបានពិភាក្សាជាទូទៅ ដែលរួមមានការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជានៅឆ្នាំក្រោយជាដើម។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថាសហគមន៍អន្តរជាតិទាំងមូលបានបរាជ័យក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
ក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី លោក ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងជប៉ុនបានឈានដល់ដំណាក់កាលល្អបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយថា លោកនិងប្រជាជនកម្ពុជារង់ចាំពេលវេលានេះជាយូរមកហើយ។
លោក Guterres ថា ទុក្ខវេទនាដែលបានកើតឡើងនៅចន្លោះជញ្ជាំងនៃសារមន្ទីរទួលស្លែងគឺជារឿងសោកសង្រេងដ៏សែនរន្ធត់ និងគួរឲ្យភ្ញាក់ផ្អើល ហើយក៏ជាការព្រមានទុកជាមុន អំពីអំពើឃោរឃៅដែលអាចនឹងកើតមានម្តងទៀត បើមនុស្សប្រកាន់យកការស្អប់ខ្ពើមគ្នាទៅវិញទៅមក។
កិច្ចប្រជុំអាស៊ាន និងមេដឹកនាំពិភពលោកចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២បានបញ្ចប់ហើយ ដោយគេសង្កេតឃើញថា កិច្ចប្រជុំកំពូលទាំងនេះបានផ្តល់លទ្ធផលវិជ្ជមានដល់តំបន់អាស៊ាន និងសកលលោកផង ហើយក៏បានបង្ហាញពីការប្រឈមដែលត្រូវរួមគ្នាដោះស្រាយផង។
ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការធ្វើជាប្រធានអាស៊ាន និងស្នើឱ្យរក្សាមជ្ឈភាពអាស៊ាន ឬភាពជាអ្នកនៅកណ្តាលរបស់អាស៊ានដើម្បីការពារភាពរឹងមាំរបស់សមាគមមួយនេះ។
ប្រធានាធិបតីអាមេរិកចូលរូមកិច្ចប្រជុំកំពូលនៅកម្ពុជា និងឥណ្ឌូណេស៊ី ខណៈពេលមានភាពតានតឹងមួយចំនួននៅក្រៅសហរដ្ឋអាមេរិក។
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃសុក្រ ហើយនឹងបញ្ចប់នៅថ្ងៃអាទិត្យនេះ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីមេដឹកនាំពិភពលោក ក្នុងនោះក៏មានប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ។
លោក Biden បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់អាមេរិកចំពោះប្រជាជនកម្ពុជា និងការចង់បានរបស់ពួកគេឱ្យប្រទេសមានភាពឯករាជ្យ ប្រជាធិបតេយ្យ និងរីកចម្រើន។
មន្ត្រីអាមេរិកាំងថ្លែងថា នេះជាការពង្រឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះតំបន់អាស៊ាន និងសារៈសំខាន់នៃតំបន់នេះចំពោះគោលដៅយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available