កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃសុក្រ ហើយនឹងបញ្ចប់នៅថ្ងៃអាទិត្យនេះ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីមេដឹកនាំពិភពលោក ក្នុងនោះក៏មានប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ។
លោក Biden បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់អាមេរិកចំពោះប្រជាជនកម្ពុជា និងការចង់បានរបស់ពួកគេឱ្យប្រទេសមានភាពឯករាជ្យ ប្រជាធិបតេយ្យ និងរីកចម្រើន។
មន្ត្រីអាមេរិកាំងថ្លែងថា នេះជាការពង្រឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះតំបន់អាស៊ាន និងសារៈសំខាន់នៃតំបន់នេះចំពោះគោលដៅយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតរបស់ទីម័រខាងកើតប្រចាំនៅកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះថា លោកពេញចិត្តនិងមានមោទនភាពយ៉ាងខ្លាំងចំពោះការដែលមេដឹកនាំអាស៊ានសម្រេចចិត្តឱ្យប្រទេសរបស់លោកចូលជាសមាជិកទី១១របស់អាស៊ាន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងអំពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិកលើកទី ១០ នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកានេះ។ លោកក៏បានប្រកាសសម្ពោធភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិងអាស៊ាន ដោយបញ្ជាក់ពីការផ្តល់ជំនួយជាទឹកប្រាក់ដល់អាស៊ាន៕
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (ចូ បៃដិន) និងមេដឹកនាំអាស៊ាន ប្រកាសបង្កើនទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងជំនួបកំពូលនៅទីក្រុងភ្នំពេញ។
ក្នុងជំនួបកំពូលជាមួយមេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ លោក António Guterres បានថ្លែងថា ស្ថានភាពមនុស្សធម៌ សិទ្ធិមនុស្ស សន្តិសុខ និងនយោបាយនៅមីយ៉ាន់ម៉ាកំពុងតែធ្លាក់ទៅក្នុងមហន្តរាយមួយកាន់តែជ្រៅទៅៗ។
លោក Joe Biden (ចូ បៃដិន) ប្រធានាធិបតីអាមេរិកបានធ្វើដំណើរមកដល់កម្ពុជា ហើយដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដូចមេដឹកនាំពិភពលោកផ្សេងទៀត និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។
លោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសទទូចឲ្យលោក Biden ផ្តោតលើការនាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកកម្ពុជាវិញនិងរក្សាការពារអធិបតេយ្យរបស់កម្ពុជាទល់នឹងការពង្រីកឥទ្ធិពលកាន់តែធំរបស់មហាអំណាចចិន។
លោកប្រធានាធិបតី Joe Biden ត្រូវបានរាយការណ៍ថានឹងលើកឡើងពីបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ ២០២២ នេះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានអញ្ជេីញមកដល់រាជធានីភ្នំពេញដេីម្បី ចូលរួមប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក សុខ ខេមរានៃវីអូអេ កំពុងស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដេីម្បីរាយការណ៍ព័ត៌មានអំពីដំណេីរមកដល់របស់លោក និងកិច្ចប្រជុំនានា តាមការផ្សាយ Facebook Live៕
ព័ត៌មានផ្សេងទៀត
No media source currently available