ប្រមុខរដ្ឋាភិបាលរបស់ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី បានជួបពិភាក្សាក្នុងជំនួបត្រីភាគី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងបី។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ផ្តើមប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ប្រមុខរដ្ឋអាស៊ាន និងតំណាងរដ្ឋមន្ត្រីផ្សេងទៀត បានចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
ចិនក៏បានផ្តល់ជំនួយជាប្រាក់ចំនួន២០០លានយ័ន្ត ឬប្រមាណ២៧លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលប្រកាសថា សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋ។
នេះគឺជាសញ្ញានិមិត្តរូបដ៏ធំមួយ ខណៈរដ្ឋាភិបាលអ៊ុយក្រែនព្យាយាមបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិ ខណៈប្រទេសមួយនេះកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានពីរុស្ស៊ី។ ការចុះហត្ថលេខានេះធ្វើឡើង ស្របពេលដែលប្រមុខរដ្ឋនិងប្រមុខការទូតអាស៊ានបានជួបពិភាក្សាគ្នាអំពីកិច្ចការក្នុងតំបន់មួយចំនួន។
លោកឌីមីត្រូ គូលេបា លើកឡើងទៀតថា អ៊ុយក្រែនមានចេតនាក្នុងការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយមានជំនឿមុតមាំថាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើន។
នេះជាទិដ្ឋភាពនៅរាជធានីភ្នំពេញ ខណៈពេលដែលកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា៕
No media source currently available