ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ លោក ​សម រង្ស៊ី ​ទទូច​ឱ្យ​លោកBiden ​នាំ​យក​លទ្ធិប្រជាធិបតេយ្យ​ត្រឡប់​មក​កម្ពុជា​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​លោក Joe Biden ​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃសៅរ៍​នេះ។ ក្នុង​នោះ​ដែរ​ក៏​នឹង​លោក​ប្រធានាធិបតី​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​ប្តូរវេន​សមាគម​អាស៊ាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក។​ លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ទទូច​ឲ្យ​លោក ​Biden ​ផ្តោត​លើ​​ការ​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ត្រឡប់​មក​កម្ពុជា​វិញ​និង​រក្សា​ការពារ​អធិបតេយ្យ​របស់​កម្ពុជា​ទល់​នឹង​ការពង្រីក​ឥទ្ធិពល​កាន់តែ​ធំ​របស់​មហាអំណាច​ចិន។ លោក ម៉ែន គឹមសេង​ នៃ​វីអូអេ​បាន​សម្ភាស​លោក សម រង្ស៊ី​ នៅ​ថ្ងៃសុក្រ​នេះ​ដូចតទៅ៖

XS
SM
MD
LG