កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាចាប់ផ្តើម
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ផ្តើមប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោក លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ ថ្លែងត្រួសៗអំពីរបៀបវារៈនៃកិច្ចប្រជុំថ្ងៃនេះ។ ក្រុមអ្នកសារព័ត៌មានវីអូអេ មានវត្តមាននៅខាងក្នុងទីតាំងនៃកិច្ចប្រជុំអាស៊ាននេះ ដើម្បីតាមដានព័ត៌មាននិងផ្តិតយករូបភាព។ អ្នកនាង កាន់ វិច្ឆិកា និង លោក សុខ ខេមរា នៃវីអូអេ ពិភាក្សានិងរាយកាណ៍អំពីថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាស៊ាននេះ តាមការផ្សាយ Facebook Live៕