ខ្មែរអាមេរិកាំងម្នាក់គឺលោក យ៉ារី លីវ៉ាន់ កំពុងខិតខំប្រឹងប្រែងរក្សាសិល្បៈនេះនិងផ្ទេរចំណេះដឹងដល់មនុស្សជំនាន់ក្រោយ។ លោកមានស្នាដៃមួយចំនួននៅសហរដ្ឋអាមេរិក។
ការសិក្សារបស់ទីភ្នាក់ងារ UNHCR គឺផ្អែកលើបទសម្ភាសន៍ ដែលត្រូវបានធ្វើឡើងនៅខែមករា និងខែកុម្ភៈ ជាមួយនឹងជនភៀសខ្លួនអ៊ុយក្រែន អ្នកបាត់បង់ទីលំនៅក្នុងប្រទេស និងសមាជិកគ្រួសារអ្នកវិលត្រឡប់មកវិញទាំងនៅក្នុងនិងក្រៅប្រទេស ប្រមាណ ៩.៩០០នាក់។
ខណៈដែលពួកគេភាគច្រើនបានទៅរស់នៅក្នុងប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាង អ្នកខ្លះបានជិះទូកទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដែលឥឡូវនេះកំពុងពិចារណាប្រើប្រាស់អតីតកោះសម្រាប់ជនភៀសខ្លួន ជាកន្លែងតាំងទីនៅថ្មីរបស់ពួកគេ។
ជនភៀសខ្លួនមកពីតំបន់ Nagorno-Karabakh នៅបន្តឆ្លងព្រំដែនចូលក្នុងប្រទេសអាមេនីក្នុងចំនួនរាប់ពាន់នាក់ និងបាននិយាយថា មនុស្សដែលពួកគេស្គាល់ស្ទើរតែទាំងអស់បានជម្លៀសខ្លួនចេញពីតំបន់នោះតាំងពីថ្ងៃទី ២៥ ខែកញ្ញាមក។
ទោះបីជាមានការខិតខំប្រឹងប្រែងដោយសហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការធ្វើចំណូលស្រុកចូលមកក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏លំហូរជនចំណាកស្រុកពីព្រំដែនភាគខាងជើងនៃប្រទេសម៉ិកស៊ិកនៅតែបន្ត។
ទិវាជនភៀសខ្លួនពិភពលោកត្រូវបានប្រារព្ធដំបូងនៅក្នុងឆ្នាំ ២០០១ ដើម្បីរំឭកដល់ខួបទី ៥០ ឆ្នាំនៃអនុសញ្ញាឆ្នាំ ១៩៥១ ទាក់ទិននឹងឋានៈជនភៀសខ្លួន។
មនុស្ស ១០៣ លាននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងនៅទូទាំងពិភពលោក។ ប្រហែលពាក់កណ្ដាលនៃចំនួននេះគឺជាជនត្រូវបង្ខំឱ្យផ្លាស់ទីក្នុងប្រទេស ៣២,៥លាននាក់គឺជាជនភៀសខ្លួនទៅក្រៅប្រទេស ៤,៩ លាននាក់គឺជាជនស្វែងរកសិទ្ធិជ្រកកោន និង ៥,៣ លាននាក់គឺជាជនដែលត្រូវការការការពារអន្តរជាតិ។
សម្រាប់លោក ប៉ូច រាសី នៃវីអូអេ ថ្ងៃរំលឹកគុណឪពុក ជាថ្ងៃស្រគត់ស្រគុំមួយ ដែលនាំឱ្យលោកនឹកឃើញដល់ថ្ងៃ ដែលលោកបានឃើញមុខឪពុករបស់លោកជាលើកចុងក្រោយ។ លោក ប៉ូច រាសី បានសរសេរកំណត់ត្រារបស់លោក ជូនលោកអ្នកជាទីសណ្តាប់ដូចតទៅ។
ក្នុងរយៈពេលប្រាំខែកន្លងមកនេះ ចំនួនជនចំណាកស្រុកចិនដែលធ្វើដំណើរដ៏វែងឆ្ងាយពីអាមេរិកខាងត្បូងទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិកបានកើនឡើង ដែលភាគច្រើនធ្វើដំណើរដោយថ្មើរជើង។ VOA ផ្សាយជាភាសាចិនរាយការណ៍ពីមូលហេតុដែលជនចំណាកស្រុកចិនមួយចំនួនចាកចេញពីប្រទេសចិន។
នៅប៉ុន្មានសប្តាហ៍ដំបូងនៃសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន ជនភៀសខ្លួនដែលភៀសខ្លួនទៅកាន់ប្រទេសជិតខាងអាចធ្វើដំណើរដោយគិតថ្លៃនៅទូទាំងអឺរ៉ុប។ មួយឆ្នាំក្រោយមក ការធ្វើដំណើរដែលឥតគិតថ្លៃគឺមានតែរថភ្លើងមួយពីប្រទេសប៉ូឡូញទៅអាល្លឺម៉ង់តែប៉ុណ្ណោះ។
ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញនៅប៉ុន្មានខែដំបូងនៃការឈ្លានពានរបស់រុស្ស៊ី។ មួយឆ្នាំក្រោយមក រូបភាពចលាចលនៅតាមព្រំដែនមានភាពប្រសើរជាងមុន ហើយពលរដ្ឋអ៊ុយក្រែនជាច្រើនឥឡូវនេះបានឆ្លងព្រំប្រទល់ទៅមកប្រទេសកំណើតរបស់ខ្លួន។
លោក អួន ឡឺត បានសរសេរសៀវភៅមួយក្បាលរៀបរាប់អំពីដំណើរជីវិតរបស់លោក ដែលមានចំណងជើងជាភាសាអង់គ្លេសដែលជាខ្មែរថា «សុបិនអាមេរិកាំងរបស់ជនភៀសខ្លួនម្នាក់ ពីវាលពិឃាតនៅកម្ពុជា ដល់កងការពារសន្តិសុខប្រធានាធិបតី»។
ព័ត៌មានផ្សេងទៀត
No media source currently available