ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀស​ខ្លួន​ពិភពលោក៖ ប្រទេស​នាំ​មុខ


ជន​ភៀស​ខ្លួន​ពិភពលោក៖ ប្រទេស​នាំ​មុខ
សូម​រង់ចាំ

No media source currently available

0:00 0:03:30 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទិវា​ជន​ភៀស​ខ្លួន​ពិភពលោក ដែល​ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ​ទី ២០ ខែ​មិថុនា ត្រូវ​បាន​ប្រារព្ធ​ដំបូង​នៅ​ឆ្នាំ ២០០១ ដើម្បី​រំឭក​ដល់​ទិវា​ទី ៥០ ឆ្នាំ​នៃ​អនុសញ្ញា​ជន​ភៀស​ខ្លួន​ឆ្នាំ ១៩៥១។ អង្គការ UNHCR ប៉ាន់​ប្រមាណ​ថា មនុស្ស ១០៣ លាន​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​នៅ​ទូទាំង​ពិភពលោក។ ប្រហែល​ពាក់​កណ្ដាល​នៃ​ចំនួន​នេះ​គឺ​ជា​ជន​​ត្រូវ​បង្ខំ​ឱ្យ​ផ្លាស់​ទី​ក្នុង​ប្រទេស ៣២,៥លាន​នាក់​គឺ​ជា​ជន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ៤,៩ លាន​នាក់​គឺ​ជា​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន និង ៥,៣ លាន​នាក់​គឺ​ជា​ជន​ដែល​ត្រូវការ​ការ​ការពារ​អន្តរជាតិ។ ជន​ភៀសខ្លួន​ប្រហែល ៧៤% ត្រូវ​បាន​ទទួល​យក​ដោយ​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។ ប្រទេស​នាំ​មុខ​ទាំង ៥ ដែល​មាន​ជន​ភៀស​ខ្លួន​គឺ​ស៊ីរី វ៉េណេស៊ុយអេឡា អ៊ុយក្រែន អាហ្វហ្គានីស្ថាន និង​ស៊ូដង់​ខាង​ត្បូង។ ប្រទេស​នាំ​មុខ​ទាំង ៥ ដែល​ទទួល​យក​ជនភៀស​ខ្លួន​គឺ​តួកគី កូឡុំប៊ី អាល្លឺម៉ង់ ប៉ាគីស្ថាន និង​អ៊ូហ្កង់ដា។ តួលេខ​របស់​អង្គការ​សហប្រជាជាតិ​ទាំង​នេះ​គឺ​សម្រាប់​ឆ្នាំ ២០២១ និង ២០២២។ សម្រាប់​ឆ្នាំ ២០២៣ នេះ ជម្លោះ​ថ្មី​បាន​ចាប់ផ្ដើម​នៅ​ស៊ូដង់ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជាង​មួយ​លាន​នាក់​ភៀស​ខ្លួន។ ដោយសារ​ប៉ាឡេស្ទីន​មិន​មាន​ឋានៈ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន ៣,៤ លាន​នាក់​មិន​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​បញ្ជី​ប្រទេស​នាំ​មុខ​ខាង​លើ​ទេ។ ទោះបីជា​វ៉េណេស៊ុយអេឡា​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​បញ្ជី​នេះ​ក៏ដោយ ក៏​តួលេខ​ខ្លួន​ភាគ​ច្រើន​គឺ​ជា «ជន​ដែល​ត្រូវការ​ការ​ការពារ​អន្តរជាតិ» ដែល​នេះ​គឺ​ជា​ចំណាត់ថ្នាក់​ថ្មី​របស់​ជន​ចំណាក​ស្រុក​ដែល​អង្គការ UNHCR បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​មុន៕

XS
SM
MD
LG