រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបគ្នានៅក្នុងប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
កងទ័ពរុស្ស៊ី បានរុលចូលកាន់តែជិតរដ្ឋធានីកៀវរបស់អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលមេដឹកនាំអន្តរជាតិនិងអ៊ុយក្រែន បានចោទប្រកាន់រុស្សីពីការវាយប្រហារដ៏ព្រៃផ្សៃទៅលើមន្ទីរពេទ្យកុមារមួយកន្លែងនៅទីក្រុង Mariupol ដែលស្ថិតក្នុងការឡោមព័ទ្ធនោះ។
នៅសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចោទប្រកាន់ដោយគ្មានភ័ស្តុតាងថា អ៊ុយក្រែន បានបង្កើតមន្ទីរពិសោធន៍គីមីនិងជីវសាស្ត្រដោយមានការជួយឧបត្ថម្ភពីសហរដ្ឋអាមេរិក។
សហភាពអឺរ៉ុប បានយល់ព្រមពង្រីកការដាក់ទណ្ឌកម្មជុំទី៣របស់ខ្លួនដោយភាគច្រើនសំដៅលើពួកអភិជននិងមន្ត្រីរុស្ស៊ីដែលជិតស្និទ្ធនឹងប្រធានាធិបតី Vladimir Putin ដោយសារការឈ្លានពានដែលមិនមានការបង្កហេតុជាមុនរបស់រដ្ឋាភិបាលក្រុងមូស្គូលើប្រទេសអ៊ុយក្រែន។
McDonald ដែលជាមហាក្រុមហ៊ុនលក់ម្ហូបអាហារឆ្អិនស្រាប់ដែលបានបើកមុនដំបូងនៅក្នុងទីលាន Pushkin Square នៅទីក្រុងមូស្គូនៃប្រទេសរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនកំពុងបិទភោជនីយដ្ឋានទាំងអស់ចំនួន៨៥០កន្លែងនៅទូទាំងប្រទេសរុស្ស៊ី។
លោក អ៊ុក ចាន់ដារា ដែលជាពលរដ្ឋអ៊ុយក្រែនដើមកំណើតខ្មែរម្នាក់ កំពុងរស់នៅក្នុងតំបន់មួយនៅមិនឆ្ងាយពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដោយលោកមិនទាន់សម្រេចចិត្តចាកចេញពីផ្ទះសម្បែងនៅឡើយទេ។
នៅថ្ងៃពុធ រុស្ស៊ីបានប្រកាសផែនការបទឈប់បាញ់គ្នាថ្មីមួយ ដើម្បីឲ្យជនស៊ីវិលនៅ ទីក្រុងកៀវ ក្រុងChernihiv ក្រុងSumy ក្រុង Kharkiv និង ក្រុងMariupol ភៀសខ្លួនទៅរកទីសុវត្ថិភាព។
ដៃគូសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដូចជាប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងកោះតៃវ៉ាន់ជាដើម បានប្រកាសការដាក់ទណ្ឌកម្មធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុនិងការដាក់កំហិតលើការនាំចេញប្រឆាំងនឹងប្រទេសរុស្ស៊ី។
ការដាក់ទណ្ឌកម្មបន្ថែមចុងក្រោយនេះរបស់ជប៉ុន រួមមានការត្រួតពិនិត្យការបម្លាស់ទីនិងទ្រព្យសម្បតិ្តរបស់បុគ្គលជាច្រើនដែលជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោកVladimir Putin និងមន្ត្រីមួយចំនួនទៀតរបស់ប្រទេសបេឡារុសផងដែរ។
រុស្ស៊ី បាននិយាយថា ការឈប់បាញ់គ្នានៅថ្ងៃពុធនេះ នឹងអនុញ្ញាតឲ្យមនុស្សចាកចេញពីទីក្រុងកៀវ Chernihiv, Sumy, Kharkiv និងទីក្រុងMariupol។
នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា និងលោក ម៉ែន គឹមសេង នៃ VOA ពិភាក្សាពី «គោលបំណង និងមហិច្ចតារបស់លោក Putin»។
ព័ត៌មានផ្សេងទៀត