ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីសប្ដាហ៍មុនមក បណ្ដាញសង្គមចិន ដែលជាទូទៅស្ថិតក្រោមការគ្រប់គ្រង មានពោរពេញទៅដោយការបញ្ចេញមតិផ្ទុយគ្នាអំពីបញ្ហានៅអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានសម្រេចហាមឃាត់រាល់ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នរុស្ស៊ី ដែលជាវិធានការលោកថា «នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ាស៊ីនធ្វើសង្គ្រាមរបស់លោក Putin» ខណៈកងទ័ពរុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែន។
ពលរដ្ឋអាហ្វ្រិកមួយចំនួនដែលរត់ភៀសខ្លួនពីសង្គ្រាមនៅអ៊ុយក្រែនបាននិយាយថា ពួកគេមានឧបសគ្គនៅក្នុងការចាកចេញពីប្រទេសអ៊ុយក្រែន ហើយថែមទាំងប្រឈមនឹងការរុញច្រានពីអាជ្ញាធរម្តងម្កាលផងដែរ។ លោក Augustine Akoi Kollie និស្សិតផ្នែកឱសថសាស្ត្រមកពីប្រទេសលីបេរីយ៉ាបានចែករំលែកបទពិសោធន៍របស់លោកនៅព្រំដែនអ៊ុយក្រែនជាប់នឹងប្រទេសរូម៉ានី។ អ្នកស្រី Betty Ayoub រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕
មនុស្សជាងមួយលានកន្លះបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ដែលធ្វើឲ្យវិបត្តិនេះក្លាយជាវិបត្តិជនភៀសខ្លួនដែលកើនឡើងឆាប់រហ័សបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ លោក Henry Ridgwell រាយការណ៍ពីក្រុង Przemysl អំពីស្ថានភាពនៅព្រំដែនប្រទេសប៉ូឡូញនិងអ៊ុយក្រែន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថា លោកបានឈ្លានពានអ៊ុយក្រែនដើម្បីការពារពលរដ្ឋដែលទទួលរងការរំលោភបំពាន និងអំពើប្រល័យពូជសាសន៍ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
តួកគី បានបញ្ជាក់ថា ខ្លួនបានបិទមិនឲ្យនាវាចម្បាំងរុស្ស៊ីចេញពីសមុទ្រខ្មៅ មុនពេលមានការវាយប្រហារដែលត្រូវបានគេគិតទុកលើទីក្រុងនានារបស់អ៊ុយក្រែន។ ស្របពេលជាមួយគ្នានេះ អ៊ុយក្រែនថា ពួកគេទទួលបានយន្តហោះគ្មានមនុស្សបើកបន្ថែមទៀតពីតួកគី ទោះជាមានការព្រមានពីរដ្ឋាភិបាលក្រុងមូស្គូក៏ដោយ។
ការស្ទង់មតិថ្មីៗនេះបង្ហាញថា ពលរដ្ឋអាមេរិកាំងកាន់តែច្រើនគាំទ្រគោលនយោបាយរបស់លោកប្រធានាធិបតី Joe Biden ក្នុងការដោះស្រាយបញ្ហានៃការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
គណៈប្រតិភូសហរដ្ឋអាមេរិក បានជួបជាមួយមន្ត្រីរដ្ឋាភិបាលវ៉េណេស៊ុយអេឡាកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងរដ្ឋធានានីការ៉ាកាសនៃប្រទេសវ៉េណេស៊ុយអេឡាដើម្បីចារចាដែលរួមមានការពិភាក្សានៃការផ្គត់ផ្គង់ថាមពល។
កិច្ចប្រឹងប្រែងដើម្បីជម្លៀសពលរដ្ឋប្រមាណ២សែននាក់ពីទីក្រុងMariupolនៅភាគខាងត្បូងអ៊ុយក្រែនបានទទួលបរាជ័យកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យកន្លងទៅ ហើយភាគីរុស្ស៊ីនិងអ៊ុយក្រែនបានស្តីបន្ទោសគ្នាទៅវិញទៅមកលើបញ្ហានេះ។
ការចរចាបានពិភាក្សាគ្នាអំពីការបង្កើតច្រករបៀងសុវត្ថិភាពដែលនឹងអនុញ្ញាតឲ្យជនស៊ីវិលរត់គេចខ្លួនចេញពីសង្គ្រាម ក៏ប៉ុន្តែ លោក Podolyak បាននិយាយថា មិនមានការបំបែកភាពទាល់ច្រកជាដុំកំភួនដែលអាចជួយបញ្ចប់ជម្លោះនោះទេ។
ប្រធានអវកាសរុស្ស៊ីរូបនេះនិយាយថា រុស្ស៊ីនឹងឈប់ផ្តល់ម៉ាស៊ីនរ៉ុក្កែតឱ្យស.រ.អ. ហើយប្រហែលបន្ថយកិច្ចសហការនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ ជាការសងសឹកដល់ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
បណ្ដាបស្ចិមប្រទេសកំពុងបន្តបង់ប្រាក់រាប់រយលានដុល្លារអាមេរិកទៅឱ្យប្រទេសរុស្ស៊ីជារៀងរាល់ថ្ងៃសម្រាប់ការនាំចូលឧស្ម័ននិងប្រេងឥន្ធនៈ ទោះបីជាមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើវិស័យអាកាសចរណ៍និងធនាគាររបស់ប្រទេសនេះនៅក្រោយការឈ្លានពានរបស់ប្រទេសនេះលើប្រទេសអ៊ុយក្រែនក៏ដោយ។ ដោយសារតម្រូវការថាមពលរបស់អឺរ៉ុបប្រមាណ ៤០% នាំចូលពីរុស្ស៊ី បណ្ដាមេដឹកនាំនានាកំពុងប្រឹងប្រែងស្វែងរកជម្រើសផ្សេងពីនេះ។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
ព័ត៌មានផ្សេងទៀត