ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​យល់ព្រម​ពង្រីក​ការដាក់​ទណ្ឌកម្ម​លើ​ពួក​មន្ត្រី​និង​ពួក​អភិជន​រុស្ស៊ី


រូបឯកសារ៖ ស្ត្រី​​ម្នាក់​គ្រវី​ទង់ជាតិ​សហភាព​អឺរ៉ុប​នៅ​ខាងក្រៅ​សភា​អង់គ្លេស​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ ស្ត្រី​​ម្នាក់​គ្រវី​ទង់ជាតិ​សហភាព​អឺរ៉ុប​នៅ​ខាងក្រៅ​សភា​អង់គ្លេស​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

សហភាព​អឺរ៉ុប បាន​យល់ព្រម​ពង្រីក​ការដាក់​ទណ្ឌកម្ម​ជុំ​ទី៣​របស់​ខ្លួន​ដោយ​ភាគ​ច្រើន​សំដៅ​លើ​ពួក​អភិជន​និង​មន្ត្រី​រុស្ស៊ី​ដែល​ជិតស្និទ្ធនឹង​ប្រធានាធិបតី Vladimir Putin ដោយសារ​ការ​ឈ្លានពាន​ដែល​មិន​មាន​ការ​បង្កហេតុ​ជាមុន​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​រាយការណ៍​របស់វិទ្យុ RFE/RL។

ក្រុម​ប្រឹក្សា​អឺរ៉ុប​ដែល​មាន​ប្រទេស​បារាំង​ជា​ប្រធាន បាន​បញ្ជាក់​នៅ​ក្នុង​សារ​តាម Twitter ជា​បន្ត​បន្ទាប់កាលពី​ថ្ងៃ​ទី៩ ខែ​មីនា​ថា ការ​ដាក់​ទណ្ឌកម្ម​ថ្មី បាន​បន្ថែមលើ​ពួក​មេដឹកនាំ​និង​អភិជន​រុស្ស៊ី​ក៏​ដូច​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​បាន​ជាប់ទាក់ទិនក្នុង​ការឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន។

ការដាក់​ទណ្ឌកម្មជុំ​ទី៣​ ​លើ​ប្រទេស​រុស្ស៊ី​នេះ ជា​ទណ្ឌកម្ម​សហភាព​អឺរ៉ុប​ដ៏​ធំ​បំផុតដែល​បាន​ព្រមព្រៀង​គ្នា​ចាប់តាំង​ពី​រុស្ស៊ី​ចាប់ផ្តើម​ការឈ្លានពាន​កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​មក ដែល​រួម​មាន​ទាំង​ការបង្កក​ទ្រព្យសម្បត្តិ​ធនាគារ​កណ្តាល​រុស្ស៊ី​នៅ​ក្នុង​សហភាព​អឺរ៉ុប​ និង​ការហាម​ឃាត់​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​នៅ​ក្នុង​សហភាព​អឺរ៉ុប​ផង៕

XS
SM
MD
LG