លោក Vladimir Saldo ដែលជាមេដឹកនាំតំបន់ Kherson ដែលត្រូវបានលើកបន្តុបដោយរុស្ស៊ី បាននិយាយថា ខ្លួនបានចាប់ផ្តើមជម្លៀសជនស៊ីវិលរាប់ម៉ឺននាក់និងមន្ត្រីដែលរដ្ឋាភិបាលរុស្ស៊ីបានតែងតាំង នៅចំពេលដែលកំពុងប្រឈមនឹងការវាយប្រហាររុលចូលមកកាន់តែខ្លាំងរបស់កងទ័ពអ៊ុយក្រែន។
កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារលើទីតាំងជាច្រើនកន្លែងរបស់ប្រទេសអ៊ុយក្រែនដោយក្នុងនោះមានគោលដៅសំដៅលើរោងចក្រថាមពលផងដែរ។
សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសអ៊ីរ៉ង់បានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមរយៈការផ្គត់ផ្គង់ដ្រូនដល់ប្រទេសរុស្ស៊ី។
ទោះបីជាស្ថិតក្នុងចំណោមបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប ដែលក្រីក្រ និងក្រោមឥទ្ធិពលរបស់រុស្ស៊ីក៏ដោយ ប៊ុលហ្គារីកំពុងបន្តជួយដល់ពលរដ្ឋអ៊ុយក្រែន ដែលបាត់បង់ទីលំនៅ។
សហភាពអឺរ៉ុបបានបង្កើនការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយបានចាប់ផ្តើមបេសកកម្មបណ្តុះបណ្តាលទាហានអ៊ុយក្រែនចំនួន ១៥.០០០ នាក់ និងផ្តល់ថវិកាចំនួន ៥០០ លានអឺរ៉ូបន្ថែមទៀតសម្រាប់សព្វាវុធ។
រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានប្រើដ្រូនផ្ទុកជាតិផ្ទុះជាច្រើនគ្រឿងដើម្បីវាយប្រហារលើរដ្ឋធានីកៀវក្នុងអំឡុងពេលមានចរាចរណ៍កកកុញនាព្រឹកថ្ងៃចន្ទនេះ គឺក្នុងពេលមួយសប្ដាហ៍ក្រោយមក បន្ទាប់ពីរុស្ស៊ីបានវាយប្រហារដោយមីស៊ីលលើរដ្ឋធានីកៀវ និងទីក្រុងនានារបស់អ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រទេសក្នុងទ្វីបអាហ្រ្វិកនិងប្រទេសអ៊ុយក្រែនកំពុងមានស្ថានភាពដូចគ្នាដោយចោទរដ្ឋាភិបាលក្រុងមូស្គូថាបានធ្វើឱ្យមានវិបត្តិជាសាកល ដោយធ្វើឱ្យទ្វីបអាហ្វ្រិករងផលប៉ះពាល់ដោយសារការខ្វះខាតស្បៀងអាហារ។
ប្រធានគោលនយោបាយកិច្ចការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានព្រមានរដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងទ័ពរបស់រុស្ស៊ីនឹងត្រូវ«កម្ទេច»ដោយការឆ្លើយតបផ្នែកយោធារបស់ប្រទេសលោកខាងលិច បើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែននោះ។
មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចកាលពីថ្ងៃពុធច្រានចោលការធ្វើប្រជាមតិរបស់រុស្ស៊ីដែលបញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែនគឺតំបន់ Luhansk, Donetsk, Kherson និងZahpohrizhia។
មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រក្នុងសំឡេង ១៤៣ ទល់នឹង ៥ ដើម្បីអនុម័តលើសេចក្ដីសម្រេចមួយថ្កោលទោសនិងច្រានចោលវិធានការរបស់រុស្ស៊ីនៅក្នុងការភ្ជាប់យកដែនដីរបស់អ៊ុយក្រែននេះ។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov បាននិយាយតែពាក្យ ៣ ម៉ាត់ប៉ុណ្ណោះ ដែលនោះគឺ «ប្រព័ន្ធការពារដែនអាកាស» នៅពេលដែលគេសួរលោកថាតើលោកសង្ឃឹមថានឹងទទួលបានអ្វីពីកិច្ចប្រជុំនៅឯទីស្នាក់ការកណ្ដាលរបស់អង្គការអូតង់ (NATO) នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 បានឲ្យដឹងថា «ការវាយប្រហារដោយមិនរើសមុខ» របស់រដ្ឋាភិបាលរុស្ស៊ី «លើប្រជាពលរដ្ឋស្លូតត្រង់គឺជាឧក្រិដ្ឋកម្មសង្គ្រាម»។
ព័ត៌មានផ្សេងទៀត