នៅក្នុងរយៈពេលថ្មីៗនេះ អ៊ុយក្រែនបានក្តោបក្តាប់មកវិញនូវតំបន់មួយភាគធំស្ថិតនៅភាគខាងកើត និងខាងត្បូងប្រទេសពីកងយោធារុស្ស៊ីដែលបានឈ្លានពាន។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានគំរាមធ្វើការវាយប្រហារ «ខ្លាំងក្លា» បន្ថែមទៀតលើប្រទេសអ៊ុយក្រែន បន្ទាប់ពីខ្លួនបានវាយប្រហារដោយមីស៊ីលលើប្រទេសនេះកាលពីថ្ងៃចន្ទដោយបានធ្វើឱ្យមនុស្សយ៉ាងតិច ១១ នាក់ស្លាប់។
កាលពីថ្ងៃចន្ទម្សិលមិញ លោក Joe Biden បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់ប្រទេសរុស្ស៊ីលើរដ្ឋធានីកៀវនិងទីក្រុងនានារបស់ប្រទេសអ៊ុយក្រែន ដោយបាននិយាយថា ការវាយប្រហារទាំងនេះ «បង្ហាញឱ្យឃើញពីភាពឃោរឃៅទាំងស្រុង» នៃ «សង្គ្រាមខុសច្បាប់» របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ការផ្ទុះមួយចំនួនក៏ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងតំបន់ជាច្រើនផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែនផងដែរដូចជានៅទីក្រុង Lviv នៅភាគខាងលិច ទីក្រុង Dnipro នៅភាគកណ្តាល និងទីក្រុង Kharkiv នៅភាគខាងកើតជាដើម។
គេនៅមិនទាន់ដឹងនៅឡើយទេអំពីសេចក្តីលម្អិតនៃកញ្ចប់ទណ្ឌកម្មថ្មីនេះ ប៉ុន្តែឯកអគ្គរដ្ឋទូតនានារបស់សហភាពអឺរ៉ុបដែលបានពិភាក្សាគ្នាកាលពីប៉ុន្មានថ្ងៃមុន បានផ្តោតការយកចិត្តទុកដាក់លើការរិះរកវិធីដាក់កំហិតតម្លៃអតិបរមាលើប្រេងឥន្ធនៈរបស់ប្រទេសរុស្ស៊ី។
អ៊ុយក្រែននិងសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់ខ្លួន ក៏ដូចជាអង្គការសហប្រជាជាតិផងដែរ បានច្រានចោលការធ្វើប្រជាមតិនិងដំណើរការភ្ជាប់យកតំបន់ទាំងនេះ ដោយបានបញ្ជាក់ថា ការធ្វើប្រជាមតិទាំងនេះត្រូវបានធ្វើឡើងនៅក្រោមស្ថានការណ៍បង្ខិតបង្ខំនិងមិនតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋ។
រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា ការធ្វើប្រជាមតិនេះត្រូវបានធ្វើឡើងនៅក្រោមស្ថានការណ៍បង្ខិតបង្ខំ និងមិនតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋនៃតំបន់ទាំង ៤ នេះទេ។
ស្របពេលដែលការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងជាប់គាំង ភាពតានតឹងកំពុងតែកើតមានពាសពេញសង្គមរុស្ស៊ី។
នៅពេលយោធារុស្ស៊ីកម្ទេចចោល មន្ទីរសុខភាពមួយនៅជិតរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន មនុស្សមួយចំនួនមិនមានកន្លែងសម្រាប់ទៅទទួលសេវាថែទាំសុខភាពនោះទេ។
លោក Anton Korynevych ឯកអគ្គរដ្ឋទូតគោចរក្រសួងការបរទេសអ៊ុយក្រែននិយាយថា ឧក្រិដ្ឋកម្មដែលហួសពីការថ្លែងទាំងនេះ មិនត្រូវឱ្យរួចផុតពីការដាក់ទោសនោះទេ។ លោកថា ពិភពលោកមិនត្រូវភ្លេចពីសោកនាដកម្មដែលបង្កឡើងដោយរុស្ស៊ីនៅអ៊ុយក្រែននោះឡើយ។
ការប្រកាសរបស់លោក Putin ដើម្បីកេណ្ឌកងទ័ពចំនួន ៣ សែននាក់បន្ថែមទៀតពីទាហានបម្រុងរបស់រុស្ស៊ីដើម្បីពង្រឹងកងទ័ពដែលកំពុងចុះខ្សោយនៅក្នុងសមរភូមិនៅប្រទេសអ៊ុយក្រែននេះ បានធ្វើឱ្យមានការប្រឆាំងតវ៉ាទ្រង់ទ្រាយធំចំពោះសង្គ្រាមនេះ។
រ៉ុក្កែតរុស្ស៊ីបានត្រូវបាញ់ប្រហារធ្លាក់ចំទីក្រុង Dnipro នៃប្រទេសអ៊ុយក្រែន កាលព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយបានសម្លាប់មនុស្ស៤នាក់ និងធ្វើឱ្យរងរបួស៥នាក់។
ព័ត៌មានផ្សេងទៀត