កម្ពុជាគាំទ្រសេចក្តីសម្រេច អ.ស.ប. ថ្កោលទោសរុស្ស៊ីដែលប៉ុនប៉ងយកតំបន់៤របស់អ៊ុយក្រែន
មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចកាលពីថ្ងៃពុធច្រានចោលការធ្វើប្រជាមតិរបស់រុស្ស៊ីដែលបញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែនគឺតំបន់ Luhansk, Donetsk, Kherson និងZahpohrizhia។ សហគមន៍អន្តរជាតិបានបញ្ជូនសារច្បាស់លាស់មួយទៅកាន់ទីក្រុងមូស្គូដោយប្រកាសថា ការធ្វើប្រជាមតិរបស់រុស្ស៊ីនេះ និងការប៉ុនប៉ងបញ្ចូលផ្នែកខ្លះនៃប្រទេសអ៊ុយក្រែនគឺខុសច្បាប់ និងមិនត្រឹមត្រូវតាមច្បាប់អន្តរជាតិទេ។ កម្ពុជាក៏ចូលរួមគាំទ្រនិងធ្វើជាសហប្រធានសេចក្តីសម្រេចនោះផងដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេរាយការណ៍ក្នុងកម្មវិធី «ប្រភពច្បាស់ការណ៍»(Primary Sources) ដូចតទៅ៖