រុស្ស៊ីកំពុងរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែក្រោយ។ នេះជា ការបោះឆ្នោតមួយដែលគ្របដណ្ដប់ដោយការលុកលុយយ៉ាងពេញទំហឹងលើប្រទេសអ៊ុយក្រែនហើយមានរយៈពេលជិតដល់ខួបលើកទី ២ និងការបង្ក្រាបលើគូប្រជែងនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។
ពីរឆ្នាំក្រោយការធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ី ការស្ទង់មតិមួយបង្ហាញថាជនជាតិអ៊ុយក្រែន រួបរួមគ្នាខ្លាំងជាពេលណាៗទាំងអស់ ដើម្បីច្រានចោលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមហិច្ឆតារបស់លោក សម្រាប់ប្រទេសរបស់ពួកគេ។
លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានជួបជាមួយនាយឧត្តមសេនីយ៍ Zaluzhnyi និងបានអរគុណលោកដែលបានដឹកនាំការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នៅពេលដែលអ្នកវិភាគយោធាជាច្រើនគិតថា អ៊ុយក្រែននឹងត្រូវបានរុស្ស៊ីគ្រប់គ្រងបានយ៉ាងយ៉ាងឆាប់រហ័សនោះ។
យោធាអ៊ុយក្រែនបានរៀបរាប់លម្អិតថា នៅក្នុងការវាយប្រហារដ៏ធំរបស់រុស្ស៊ីនេះ រុស្ស៊ីបានប្រើដ្រូន ២០ គ្រឿង មីស៊ីលស្វ័យនាំផ្លូវ ៣៦ គ្រាប់ មីស៊ីលបញ្ជា S-300 ៥ គ្រាប់ និងមីស៊ីលបាលីស្ទិក ៣ គ្រាប់។
តុលាការយុត្តិធម៌អន្តរជាតិនឹងសម្រេចលើសំណើរបស់ក្រុងកៀវ ដែលថា ខ្លួនមិនទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ Luhansk តំបន់ Donetsk ដែលរុស្ស៊ីបានអះអាងថាជាមូលហេតុដែលនាំឱ្យខ្លួនចូលឈ្លានពានអ៊ុយក្រែន។
លោក Borrell បាននិយាយថា លោកនឹងប្រើប្រាស់កិច្ចប្រជុំក្នុងរដ្ឋធានីកៀវដើម្បីពិភាក្សាលើកំណែទម្រង់ក្នុងប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងត្រៀមខ្លួនដើម្បីក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។
ពលរដ្ឋអ៊ុយក្រែនជាង ៦ លាននាក់បានរត់គេចពីសង្គ្រាមក្នុងប្រទេសកំណើតរបស់ខ្លួនតាំងពីពេលដែលរុស្ស៊ីបានចូលឈ្លានពានពេញទំហឹងក្នុងប្រទេសនេះកាលពីឆ្នាំ ២០២២ មក។ ខណៈពេលដែលសង្គ្រាមកំពុងបន្ត មន្ត្រីអ៊ុយក្រែនកំពុងរៀបចំផែនការដើម្បីបញ្ជូនពួកគេត្រឡប់មកប្រទេសកំណើតវិញ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកពិចារណាផ្លាស់ប្តូរតំណែងមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងវិស័យផ្សេងៗមិនត្រឹមតែនៅក្នុងវិស័យយោធាប៉ុណ្ណោះទេដើម្បីតែងតាំងមន្ត្រីល្អបំផុតឱ្យដឹកនាំប្រទេសអ៊ុយក្រែន។
សេចក្តីព្រាងច្បាប់សន្តិសុខថ្មីរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលទើបត្រូវបានផ្សព្វផ្សាយបានប្រឈមនឹងភាពមិនច្បាស់លាស់មួយនៅថ្ងៃចន្ទនេះ បើទោះបីជាមានការសម្របសម្រួលចរចាគ្នាអស់ជាច្រើនខែ ជុំវិញវិធានការរបស់គណបក្សទាំងពីរកន្លងទៅ
ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ពួកគេរកឃើញការលួចបន្លំយោធាដ៏ធំមួយនៅក្នុងផែនការដោះដូរអាវុធ មានប្រាក់រាប់រយលានដុល្លារ ដែលមិនបានកើតឡើង។ ការរកឃើញនេះបានកើតឡើងក្រោយពីការធ្លាក់យន្តហោះរុស្ស៊ីមួយគ្រឿងដែលត្រូវបានរាយការណ៍ថា បានដឹកពួកឈ្លើយសង្គ្រាមអ៊ុយក្រែន។
អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនលោក Valeriy Zaluzhnyi បានដាក់ចេញអាទិភាពមួយចំនួនសម្រាប់អ៊ុយក្រែន និងការប្រឈមនានាដែលអាចធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងក្នុងសង្គ្រាមរបស់ប្រទេសនេះ
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានព្រមានថា ការប្រយុទ្ធការពាររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីកំពុងរងហានិភ័យ បើគ្មានជំនួយថ្មីត្រូវបានអនុម័តដោយសភាអាមេរិកនោះទេ។
ព័ត៌មានផ្សេងទៀត