ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃចន្ទនេះថា កងទ័ពរុស្ស៊ីនៅអ៊ុយក្រែននឹងត្រូវបរាជ័យដូចពួកណាហ្ស៊ីអាល្លឺម៉ង់ដែលត្រូវបានបរាជ័យនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរដូច្នេះដែរ។
លោក Zelenskyy បាននិយាយដូច្នេះ នៅពេលដែលការវាយប្រហារកាន់តែប្រល័យជាងមុនបានកើតឡើងនៅអ៊ុយក្រែន។
តុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីខែមីនាកន្លងទៅ បានចេញដីកាចាប់ខ្លួនលោក Putin ពីបទឧក្រិដ្ឋកម្មសង្គ្រាមមួយ ពាក់ព័ន្ធនឹងការផ្ទេរនិងបញ្ជូនកុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។
រដ្ឋាភិបាលរុស្ស៊ីបានអះអាងកាលពីថ្ងៃពុធថា អ៊ុយក្រែនបានបាញ់ដ្រូនពីរគ្រឿងដាក់វិមានប្រធានាធិបតីរុស្ស៊ីរបស់លោក Vladimir Putin កាលពីយប់ ប៉ុន្តែថា ទីភ្នាក់ងារសន្តិសុខបានបង្អាក់ដ្រូនទាំងនោះ ហើយលោកPutin មិនមានរងរបួសអ្វីទេ។
វេជ្ជបណ្ឌិតវះកាត់កែសម្ផស្សអាមេរិកាំងមួយក្រុមបានធ្វើការនៅអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី ដោយបានជួយទាហានដែលរងរបួស និងជនស៊ីវិលបានជាសះស្បើយពីរបួសក្នុងសង្គ្រាម។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយថា ការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិកនេះគឺផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់របស់អាមេរិកដែលទើបត្រូវបានចាត់ទុកថាលែងសម្ងាត់។
ការស្ទង់មតិថ្មីមួយបង្ហាញថា សង្គ្រាមនៅអ៊ុយក្រែនបានប៉ះពាល់មិនត្រឹមតែកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីជួរមុខប៉ុណ្ណោះទេ តែថែមទាំងកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះ នៅទូទាំងពិភពលោកផងដែរ។
របាយការណ៍ដែលបង្ហោះនៅលើ Twitter នេះបានលើកឡើងថា មានរូបភាពដែលបង្ហាញថា រុស្ស៊ី «បានធ្វើកិច្ចប្រឹងប្រែងពិសេស» ដើម្បីពង្រឹងព្រំដែនភាគខាងជើងនៃតំបន់ Crimea «ដែលក្នុងនោះរួមមានទាំងតំបន់ការពារច្រើនជាន់នៅជិតភូមិ Medvedevka ផងដែរ»។
ការវាយប្រហារនេះរាប់ទាំងការវាយប្រហារជាលើកទីមួយប្រឆាំងនឹងទីក្រុង Kyiv ដែលជារដ្ឋធានីរបស់អ៊ុយក្រែន បន្ទាប់ពីអាក់ខានជិតពីរខែ។
មីស៊ីលរុស្ស៊ីដែលបានបាញ់ចំទីក្រុង Mykolaiv នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះបានសម្លាប់មនុស្សម្នាក់និងធ្វើឱ្យមនុស្ស ២៣ នាក់ទៀតរងរបួស។
ស្ត្រីអ៊ុយក្រែនមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់បានចូលរួមជាមួយនឹងកងទ័ពអ៊ុយក្រែនដើម្បីប្រយុទ្ធនឹងកងទ័ពរុស្ស៊ីការពារមាតុភូមិរបស់ខ្លួន។ អ្នកស្រី Anna Kosstutschenko រាយការណ៍អំពីរឿងនេះពីតំបន់ Donetsk ប្រទេសអ៊ុយក្រែន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕
វេជ្ជបណ្ឌិតផ្នែកវះកាត់ប្តូរសរីរាង្គនៅទីក្រុង New York (ញូវយ៉ក) លោក Robert Montgomery កំពុងរៀបចំធ្វើដំណើរជាលើកទីបីទៅអ៊ុយក្រែន ដែលនៅទីនោះលោកបានធ្វើការជាមួយវេជ្ជបណ្ឌិតនានាដើម្បីជួយអ្នកជំងឺដែលរងផលប៉ះពាល់ដោយសារសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត