ការហ្វឹកហ្វឺនជំនាញប្រើយន្តហោះប្រយុទ្ធ F-16 ដល់ក្រុមអ្នកបើកយន្តហោះអ៊ុយក្រែន កំពុងបានចាប់ផ្តើមនៅក្នុងប្រទេសប៉ូឡូញ បន្ទាប់ពីមានការយល់ព្រមពីសហរដ្ឋអាមេ រិកមក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានទៅសួរសុខទុក្ខទាហាននៅសមរភូមិជួរមុខ។
អគ្គលេខាធិការរងនៃអង្គការអូតង់ព្រមានប្រទេសចិនកុំឱ្យផ្តល់ការគាំទ្ររុស្ស៊ីខាងវិស័យយោធា នៅពេលដែលរុស្ស៊ីបន្តការឈ្លានពានដ៏សាហាវយង់ឃ្នង និងខុសច្បាប់ក្នុងប្រទេសអ៊ុយក្រែន។
យោធាអ៊ុយក្រែនបាននិយាយតាមប្រព័ន្ធ Telegram ថា យន្តហោះរុស្ស៊ី ស្ថិតនៅលើអាកាសហើយថាមានការគំរាមវាយប្រហារពីគ្រាប់ម៉ីសីល Kinzhal ដែលមានល្បឿនលឿនជាងសំឡេងទៅលើគ្រប់តំបន់។
ក្រុមមេដឹកនាំប្រទេសប្រជាធិបតេយ្យដ៏មានអំណាចបំផុតលើលោក ហៅកាត់ថា G7 បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីរបៀបថ្មីៗក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ចំពោះការឈ្លានពានប្រទេសអ៊ុយក្រែនអស់១៥ខែមកហើយ។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា កិច្ចប្រជុំនេះនឹងផ្ដោតលើការអនុវត្តការដាក់ទណ្ឌកម្ម ការបិទបណ្ដាញដែលបញ្ចៀសពីការការពារសន្តិសុខព័ត៌មាន និងការបិទចន្លោះប្រហោងនានា។
យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃពុធនេះថា ទាហានរុស្ស៊ីបានបន្តដាក់សម្ពាធលើទីក្រុង Bakhmut នៅភាគខាងកើតប្រទេសអ៊ុយក្រែននៅក្នុងពេលពេញមួយថ្ងៃកន្លងមកនេះ។
ការនាំចេញប្រេងឆៅរបស់រុស្ស៊ីបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០២២មក។ នេះ បើយោងតាមរបាយការណ៍របស់ទូរទស្សន៍ Bloomberg បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែនក៏ដោយ។
កងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានលើកឡើងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនមួយចំនួននិងមីស៊ីលទាំង ១៨ គ្រាប់ដែលរុស្ស៊ីបានបាញ់ដាក់ទីក្រុងកៀវ ដែលក្នុងនោះរួមមានទាំងមីស៊ីលលឿនជាងសំឡេង(hypersonic) ប្រភេទ Kinzhal ចំនួន ៦ គ្រាប់ផងដែរ។
កញ្ចប់ជំនួយថ្មីនេះរួមមានគ្រាប់មីស៊ីលការពារដែនអាកាស ក៏ដូចជាយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយផងដែរ។
លោកWallace បានប្រាប់សមាជិករដ្ឋសភាអង់គ្លេសថា ចក្រភពអង់គ្លេសកំពុងផ្តល់មីស៊ីលប្រភេទStorm Shadow ដែលអាចបាញ់ដល់ក្នុងចម្ងាយ ២៥០គីឡូម៉ែត្រទៅឱ្យអ៊ុយក្រែន។ លោកមិនបាននិយាយអំពីចំនួនមីស៊ីលប៉ុន្មានគ្រាប់ ដែលចក្រភពអង់គ្លេសត្រូវផ្តល់ឱ្យអ៊ុយក្រែននោះឡើយ។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy បាននិយាយថាវាមិនទាន់ដល់ពេលវេលាសម្រាប់កងទ័ពរបស់លោកដើម្បីចាប់ផ្តើមការវាយប្រហារតបតវិញដូចការរំពឹងទុកជាយូរយាមកហើយដើម្បីកាន់កាប់ទឹកដីនោះឡើងវិញដែលត្រូវបានកាន់កាប់ដោយកងទ័ពរបស់រុស្ស៊ី។
ព័ត៌មានផ្សេងទៀត