អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ការចាប់ខ្លួនជនជាតិជប៉ុនចំនួន ២៥ នាក់នេះ គឺធ្វើឡើងក្រោមការសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកជនជាតិជប៉ុននៅឯប្រទេសជប៉ុន។
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោកស្រី Lisa Monaco បានប្រាប់ប្រធានប្រតិបត្តិមួយក្រុមថាក្រសួងយុត្តិធម៌បានចាត់វិធានការមួយចំនួនប្រឆាំងនឹង«ឧក្រិដ្ឋកម្មក្រុមហ៊ុនសាជីវកម្មដែលទាក់ទិននឹងសន្តិសុខជាតិ»ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។
ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាបានរងផលប៉ះពាល់នៃជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់មួយចំនួននៅតាមបណ្តាខេត្តដែលទឹកឡើងខ្លាំង។ អាជ្ញាធរអះអាងថា ពួកគេបានជួយសង្គ្រោះ និងផ្តល់សម្ភារៈចាំបាច់មួយចំនួនទៅប្រជាពលរដ្ឋ ខណៈទឹកបានស្រកចុះទៅវិញ គិតត្រឹមថ្ងៃច័ន្ទនេះ។
ក្រសួងមហាផ្ទៃបានបញ្ជាឱ្យមន្រ្តីពន្ធនាគារត្រូវធ្វើតេស្តទឹកនោមរកសារធាតុញៀន ដែលជាវិធានការមួយ ដើម្បីរឹតបន្តឹងបញ្ហាគ្រឿងញៀននៅកម្ពុជា។ អ្នកតាមដានយល់ថា បញ្ហាគ្រឿងញៀននឹងមិនងាយលុបបំបាត់បានឡើយ បើកាលណាមន្រ្តីក្នុងជួរស្ថាប័នពាក់ព័ន្ធ នៅតែបន្តប្រើប្រាស់និងជួញដូរគ្រឿងញៀន។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា មូលដ្ឋានឧក្រិដ្ឋកម្មចម្បងបានរីកដូចផ្សិតនៅទូទាំងតំបន់ Myawaddy ដែលជាតំបន់នៅដាច់ឆ្ងាយពីក្រុង Mae Sot នៃព្រំដែនភាគខាងលិចរបស់ប្រទេសថៃដោយសារទន្លេដ៏តូចមួយ។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការវាយដំលើលោក នី ណាក់ ជាហិង្សាមានស្ថានទម្ងន់ទោស ក្នុងចេតនាចង់យកទ្រព្យសម្បត្តិ ព្រោះជនបង្កមានគ្នាច្រើនឬជាក្រុម និងមានឧបករណ៍គ្រោះថ្នាក់ក្នុងការប្រព្រឹត្តបទល្មើស។
កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមានសមត្ថកិច្ចដែលស្ថិតក្នុងខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត បានកំពុងចាត់វិធានការបង្ក្រាបទៅលើក្រុមក្មេងទំនើងដែលបង្កសកម្មភាពក្នុងប្រទេស។
បុគ្គលិកអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយចំនួន និងបណ្តុះបណ្តាលដល់រដ្ឋាភិបាលផ្សេងៗក្នុងទូទាំងតំបន់ ដើម្បីទាក់ទាញនិងបង្រៀនពួកគេពីការស្វែងរកនិងរឹបអូសការដឹកជញ្ជូនសារធាតុគីមីបំបាត់ការឈឺចាប់។
សារព័ត៌មានរបស់ជប៉ុនមួយចំនួនរួមមាន Japan Today និង The Japan Times បានរាយការណ៍ថាការឃាត់ខ្លួនជនជាតិជប៉ុនចុងក្រោយនេះ ត្រូវបានធ្វើឡើងដោយសង្ស័យថា ពួកគេបានប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ។
ប្រទេសអេស្ប៉ាញបាននិយាយកាលពីយប់ថ្ងៃចន្ទថា ខ្លួនបានបញ្ជូនអ្នកជំនាញមួយក្រុម ដែលមានគ្នា៣១នាក់ ឆ្កែហិតខ្លិន១៥ក្បាល និងរថយន្ត១១គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសម៉ារ៉ុក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានកំណត់នឹងថ្លែងសុន្ទរកថា ដល់សមាជិកក្រុមយោធា អ្នកជួយសង្គ្រោះបថម និងក្រុមគ្រួសាររបស់គេ នៅឯមូលដ្ឋានកងយោធាអាមេរិក ក្នុងទីក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក។
សេចក្តីរាយការណ៍របស់សារព័ត៌មាន The Japan Times ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា បានបង្កើតចំណងជើងព័ត៌មានជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីគ្រោងការណ៍ជួញដូរមនុស្សពាក់ព័ន្ធនឹងអំពើឆបោកអនឡាញដ៏រាលដាល។
ព័ត៌មានផ្សេងទៀត
No media source currently available