គណៈរដ្ឋមន្ត្រីដែលបន្តស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ទេសរដ្ឋមន្ត្រី១៧រូប និងរដ្ឋមន្ត្រីចំនួន២៩រូប។
គណបក្សប្រជាជនកម្ពុជាដែលបានក្តោបយកអាសនៈទាំងអស់នៅ រដ្ឋសភាចំនួន១២៥ បានបញ្ចេញឲ្យដឹងនូវសមាសភាពនៃរដ្ឋាភិបាលថ្មីរបស់ខ្លួន ដែលមានចំនួនដល់ទៅ៥៦រូប។ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមកម្ពុជា មិនទាន់មានការផ្តល់អធិប្បាយណាមួយទៅលើប្រសិទ្ធភាពរបស់រដ្ឋាភិបាលថ្មីនេះទេ តែថា រដ្ឋាភិបាលថ្មីនៅមានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ រួមមានទាំងបញ្ហាដីធ្លីនិងទីផ្សារសម្រាប់ផលិតកសិកម្ម។ រដ្ឋាភិបាលថ្មីនេះក៏នឹងប្រឈមជាមួយនឹងសម្ពាធអន្តរជាតិផងដែរ ទាក់ទិននឹងភាពស្របច្បាប់របស់រដ្ឋាភិបាល។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាដែលដឹកនាំដោយគណបក្សតែមួយ បានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំសម្រាប់នីតិកាលទី៦ របស់ខ្លួន។ សមាជិករដ្ឋសភាថ្មីចំនួន១២៥ មកពីគណបក្សប្រជាជនកម្ពុជា បានលើកដៃគាំទ្រឲ្យលោក ហេង សំរិន បន្តកាន់តំណែងជាប្រធានរដ្ឋសភា និងបានបោះឆ្នោតផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដឹកនាំកម្ពុជារយៈពេល៥ឆ្នាំទៀត។
ខណៈរដ្ឋាភិបាលថ្មីកំពុងត្រៀមខ្លួនបង្កើតជាផ្លូវការនាដើមខែកញ្ញាខាងមុខ រួមជាមួយនឹងការបើកឲ្យគណបក្សនយោបាយចំនួន១៥ផ្សេងទៀតអាចចូលរួមជាមួយរដ្ឋាភិបាលនោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសស្វាគមន៍គណបក្សតូចៗពីរផ្សេងទៀត ដែលត្រូវបានសារព័ត៌មានមួយចំនួនស្រង់សម្តីថា ចង់ចូលរួមជាមួយរដ្ឋាភិបាលដែលនឹងដឹកនាំប្រទេសដោយឯកបក្សដែរនោះ។
លោក មាជ សុវណ្ណារ៉ា និងសមាជិកគណបក្សប្រឆាំងជាង១៣នាក់ផ្សេងទៀត ត្រូវបានព្រះមហាក្សត្រព្រះរាជទានទោសតាមការស្នើសុំរបស់ លោក ហ៊ុន សែន ក្រោយអ្នកទាំង១៤បានសរសេរលិខិតសុំទោសលោក ហ៊ុន សែន។
កំពង់ស្ពឺជាខេត្តមួយដែលសម្បូរទៅដោយជម្លោះដីធ្លី។ ក្នុងស្រុកឱរ៉ាល់មានជម្លោះដីធ្លីរ៉ាំរ៉ៃចំនួន២គឺជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅនិងក្រុមហ៊ុនដាំដំឡូងHLH Agriculture Cambodia។ នៅមុនការបោះឆ្នោត អាជ្ញាធរបានសន្យាជាមួយអ្នកមានជម្លោះដីធ្លីថា នឹងដោះស្រាយបញ្ហានេះប្រសិនបើគណបក្សកាន់អំណាចឈ្នះការបោះឆ្នោត។ រហូតមកដល់ពេលនេះឋ្រជាជនទាំងនោះកំពុងរង់ចាំដំណោះស្រាយតាមការសន្យា។ លោក ស៊ុន ណារិន នៃVOAរាយការណ៍ពីខេត្តកំពង់ស្ពឺ
ការរិះគន់នេះមានក្រោយប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីគម្រោងដោះលែងសមាជិកគណបក្សប្រឆាំងចំនួន១២រូបដោយភ្ជាប់នឹងការព្រមានថា នឹងប្តូរចិត្ត ប្រសិនបើមានការអត្ថាធិប្បាយថា ការដោះលែងនោះដោយសាររងសម្ពាធពីបរទេសនោះ។
ក្រុមមេដឹកនាំ អង្គការ សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល និង លោកព្រំ សៅរ៍នរ៉ាដឹកនាំគណៈប្រតិភូដើម្បីជួបជាមួយមន្ត្រីក្រសួងការបរទេសអាមេរិក។
ក្រុមមេដឹកនាំ អង្គការ សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល និង លោកព្រំ សៅរ៍នរ៉ាដឹកនាំគណៈប្រតិភូដើម្បីជួបជាមួយមន្ត្រីតាក់តែងច្បាប់នៅវិមានរដ្ឋសភា អាមេរិកាំង។
ក្រោយការការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះដាច់នោះ គេឃើញមានការដោះលែងអ្នកជាប់ឃុំដែលមជ្ឈដ្ឋានមួយចំនួនហៅថាជា«ចំណាប់ខ្មាំងនយោបាយ»។ នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសពីគម្រោងលើកលែងទោសដល់សមាជិកនិងសកម្មជនបក្សប្រឆាំងចំនួន១២នាក់ផ្សេងទៀតផងដែរ។
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅ ក្រៅប្រទេស បាននិយាយថារដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទាល់ច្រក ដោយសារគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្រោយការ បោះឆ្នោត។
ព័ត៌មានផ្សេងទៀត
No media source currently available