ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ចេញ​ពី​ពន្ធនាគារ​ ​អតីត​មន្រ្តី​​បក្ស​សង្គ្រោះជាតិ​​ ​អំពាវនាវ​ឱ្យ​មាន​ការ​ផ្សះផ្សាជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​​ មាជ សុវណ្ណារ៉ា​ ​លើក​ឡើង​វិញ​ថា​ពួក​លោក​នឹង​បន្ត​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ ​ដោយ​ប្រកួត​ប្រជែង​គោល​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​។​ ​​អ្នក​នយោបាយ​ ​ដែល​មាន​សញ្ជាតិ​ខ្មែរ-អាមេរិកាំង​រូប​នេះ​ ​ក៏​បាន​អំពាវនាវ​ ​អំពាវ​នាវ​ឲ្យ​​​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បញ្ឈប់​ការ​ចាប់​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​​ការ​ធ្វើ​ទុក្ខបុកម្និញ​អ្នក​នយោបាយ​ជំទាស់​ ​និង​បែរ​មក​ធ្វើ​ការ​ចរចារ​​ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​បញ្ហា​ប្រឈម​ដាក់​គ្នា។​ លោក​ ​មាជ សុវណ្ណារ៉ា​ ​និង​​សមាជិក​គណបក្ស​ប្រឆាំង​ជាង​១៣​នាក់​ផ្សេង​ទៀត​​​​​​ ត្រូវបានព្រះមហាក្សត្រព្រះរាជទានទោស​តាម​ការ​ស្នើ​សុំ​របស់​ ​លោក​ ​ហ៊ុន សែន​ ក្រោយអ្នក​ទាំង១៤​បាន​សរសេរ​លិខិត​សុំទោស​លោក​ ​ហ៊ុន សែន។​ ​នៅ​មុន​ការ​ដោះ​លែង​ពួក​គេ​នៅ​កណ្តាល​យប់​ថ្ងៃ​ចន្ទ​ ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មន្ត្រី​ ​និង​សកម្មជន​ជិត​ ​៣០០​នាក់​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​ពន្ធនាគារ​ព្រៃស​តាំង​ពីរ​សៀល។​ ​យ៉ាងណា​ក៏​ដោយ​ ​អ្នក​ទាំង​១៤​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​របស់​ពន្ធនាគារ​​ ​ដោយ​មាន​ការ​ហែរ​ហម​ការ​ពារ​សុវត្ថិភាព​ទៅ​កាន់​គេហដ្ឋាន​របស់​ពួកគេ៕


​លោក ​មាជ សុវណ្ណារ៉ា​ ​លើក​ឡើង​វិញ​ថា​ពួក​លោក​នឹង​បន្ត​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ ​ដោយ​ប្រកួត​ប្រជែង​គោល​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​ ​ដែល​មាន​កូនៗ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ជា​ថ្នាក់​ដឹកនាំ។​ ​ទោះ​យ៉ាង​ណា​អ្នក​នយោបាយ​ ​ដែល​មាន​សញ្ជាតិ​ខ្មែរ-អាមេរិកាំង​រូប​នេះ​ ​ក៏​បាន​អំពាវនាវ​ ​អំពាវ​នាវ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បញ្ឈប់​ការ​ចាប់​អ្នក​នយោបាយ​ដាក់​ពន្ធនាគារការ​ធ្វើ​ទុក្ខបុកម្និញ​អ្នក​នយោបាយ​ជំទាស់​ ​និង​បែរ​មក​ធ្វើ​ការ​ចរចារដើម្បី​ឈាន​ដល់​ការ​បញ្ចប់​បញ្ហា​ប្រឈម​ដាក់​គ្នា។​


​លោក​ ​មាជ សុវណ្ណារ៉ា​ ​និងសមាជិក​គណបក្ស​ប្រឆាំង​ជាង​១៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ព្រះមហាក្សត្រព្រះរាជទានទោស​តាម​ការ​ស្នើ​សុំ​របស់​ ​លោក​ ​ហ៊ុន សែន​ ក្រោយអ្នក​ទាំង១៤​បាន​សរសេរ​លិខិត​សុំទោស​លោក​ ​ហ៊ុន សែន។​ ​នៅ​មុន​ការ​ដោះ​លែង​ពួក​គេ​នៅ​កណ្តាល​យប់​ថ្ងៃ​ចន្ទ​ ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មន្ត្រី​ ​និង​សកម្មជន​ជិត​ ​៣០០​នាក់​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​ពន្ធនាគារ​ព្រៃស​តាំង​ពីរ​សៀល។​ ​យ៉ាងណា​ក៏​ដោយ​ ​អ្នក​ទាំង​១៤​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​របស់​ពន្ធនាគារ ​ដោយ​មាន​ការ​ហែរ​ហម​ការ​ពារ​សុវត្ថិភាព​ទៅ​កាន់​គេហដ្ឋាន​របស់​ពួក​គេ៕​

XS
SM
MD
LG