លោក កឹម សុខា មេដឹកនាំក្រុមប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានត្រូវចោទប្រកាន់ជាផ្លូវការពីបទក្បត់ជាតិ។ លោកប្រឈមនឹងទោសជាប់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំប្រសិនបើតុលាការរកឃើញថាលោកមានទោស។
នៅក្នុងលេខផ្សាយចុងក្រោយនៃកាសែត The Cambodia Daily មុននឹងត្រូវការបិទទ្វារក្រោយការទារពន្ធតម្លៃរាប់លានដុល្លារ ពីសំណាក់រដ្ឋាភិបាលកម្ពុជា អ្នកអាននៅរាជធានីភ្នំពេញបានសម្រុកទៅទិញច្បាប់ចុងក្រោយនេះដាច់គ្មានសល់។
«ជាមួយនឹងសន្តិភាពដែលត្រូវរក្សាឲ្យបាននៅក្នុងដៃរបស់យើង ហើយមិនត្រូវឲ្យក្រុមណាមួយមកបំផ្លិចបំផ្លាញតាមរយៈការធ្វើអាយ៉ងរបស់ជនបរទេស ហើយមកបំផ្លិចបំផ្លាញខ្មែរ ដូចជាក្នុងឆ្នាំ១៩៩០ដែលយើងទើបនឹងរកឃើញថ្មីៗនេះ អំពីអំពើក្បត់របស់ជនដែលយើងចាប់ខ្លួនរួចទៅហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានខ្លាំងៗកាលពីថ្ងៃអាទិត្យថា គណបក្សសង្គ្រោះជាតិ អាចប្រឈមមុខនឹងការរំលាយចោល ប្រសិនបើគណបក្សនេះ ចេញមុនមកការពារប្រធានរបស់ខ្លួនដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអាមេរិកបញ្ជាក់ឲ្យដឹងថា៖ «យើងកត់សម្គាល់ពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សនយោបាយជំទាស់ដ៏គួរឲ្យគោរព ពីបទចោទមួយចំនួនដែលមើលទៅហាក់ដូចជាមាននិន្នាការនយោបាយ»។
ពលរដ្ឋរស់នៅក្នុងរាជាធានីភ្នំពេញមួយចំនួន ពិភាក្សាអំពីការវិវត្តន៍នយោបាយនៅក្នុងប្រទេសខ្លួន ដោយបង្ហាញក្តីបារម្ភក្រោយហេតុការណ៍ចាប់ឃាត់ខ្លួនប្រធានគណបក្សជំទាស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីកណ្តាលអាធ្រាត្រថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យ អំពីបទ «ក្បត់ជាតិ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី៣ ខែកញ្ញា ពីបទដែលគេអះអាងថា ពាក់ព័ន្ធនឹងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី៣ ខែកញ្ញា ពីបទដែលគេអះអាងថា ពាក់ព័ន្ធនឹងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយគឺលោក ប៉ា ងួនទៀង បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានពិត និងព័ត៌មានគ្រប់ជ្រុងជ្រោយ ជូនពលរដ្ឋអ្នកបោះឆ្នោតដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។
គ.ជ.ប. ទុកពេល៧០ថ្ងៃឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ តែអ្នកសងេ្កតការណ៍បោះឆ្នោតថ្លែងថា ពលករខ្មែរចំណាកស្រុកអាចនឹងខ្វះថវិកាក្នុងការធ្វើដំណើរមកចុះឈ្មោះ ឬមិនមកចុះឈ្មោះដោយក្តីបារម្ភពីភាពច្របូកច្របល់ខាងនយោបាយ។
ចំណាត់ការយ៉ាងមុតមាំដោយរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាងបីទសវត្សរ៍មកនេះ កើតឡើង បន្ទាប់ពីមានការកើនឡើងការគាំទ្របក្សប្រឆាំង ជាពិសេសក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង។
ក្នុងការចុះជួបកម្មករកាត់ដេរ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លៀតវាយប្រហារលើគូបដិបក្ខរបស់ខ្លួន ខណៈការបោះឆ្នោតនឹងមកដល់ក្នុងពេលឆាប់ៗ។
ព័ត៌មានផ្សេងទៀត
No media source currently available