មេដឹកនាំគណបក្សជំទាស់គឺលោក កឹម សុខា ត្រូវចាប់ឃុំឃាំងពីបទចោទថាក្បត់ជាតិ។ ក្រុមពលរដ្ឋនៅជិតទីឃុំឃាំងបញ្ចេញប្រតិកម្មប្រយ័ត្នប្រយែង ទោះជាអ្នកនយោបាយ បានបង្ហាញពីគ្រោះថ្នាក់ដល់ប្រជាធិបតេយ្យនិងការបោះឆ្នោតខាងមុខក្តី។
កូនស្រីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម សម្មាធីតា បានសម្តែងការហួសចិត្តនឹងការចោទប្រកាន់ឪពុករបស់ខ្លួនពីបទក្បត់ជាតិ និងស្នើសុំឱ្យពលរដ្ឋទៅចុះឈ្មោះដើម្បីត្រៀមបោះឆ្នោតឱ្យមានការផ្លាស់ប្តូរតាមលទ្ធិប្រជាធិបតេយ្យ។
លោក កឹម សុខា មេដឹកនាំក្រុមប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានត្រូវចោទប្រកាន់ជាផ្លូវការពីបទក្បត់ជាតិ។ លោកប្រឈមនឹងទោសជាប់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំប្រសិនបើតុលាការរកឃើញថាលោកមានទោស។
នៅក្នុងលេខផ្សាយចុងក្រោយនៃកាសែត The Cambodia Daily មុននឹងត្រូវការបិទទ្វារក្រោយការទារពន្ធតម្លៃរាប់លានដុល្លារ ពីសំណាក់រដ្ឋាភិបាលកម្ពុជា អ្នកអាននៅរាជធានីភ្នំពេញបានសម្រុកទៅទិញច្បាប់ចុងក្រោយនេះដាច់គ្មានសល់។
«ជាមួយនឹងសន្តិភាពដែលត្រូវរក្សាឲ្យបាននៅក្នុងដៃរបស់យើង ហើយមិនត្រូវឲ្យក្រុមណាមួយមកបំផ្លិចបំផ្លាញតាមរយៈការធ្វើអាយ៉ងរបស់ជនបរទេស ហើយមកបំផ្លិចបំផ្លាញខ្មែរ ដូចជាក្នុងឆ្នាំ១៩៩០ដែលយើងទើបនឹងរកឃើញថ្មីៗនេះ អំពីអំពើក្បត់របស់ជនដែលយើងចាប់ខ្លួនរួចទៅហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានខ្លាំងៗកាលពីថ្ងៃអាទិត្យថា គណបក្សសង្គ្រោះជាតិ អាចប្រឈមមុខនឹងការរំលាយចោល ប្រសិនបើគណបក្សនេះ ចេញមុនមកការពារប្រធានរបស់ខ្លួនដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអាមេរិកបញ្ជាក់ឲ្យដឹងថា៖ «យើងកត់សម្គាល់ពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សនយោបាយជំទាស់ដ៏គួរឲ្យគោរព ពីបទចោទមួយចំនួនដែលមើលទៅហាក់ដូចជាមាននិន្នាការនយោបាយ»។
ពលរដ្ឋរស់នៅក្នុងរាជាធានីភ្នំពេញមួយចំនួន ពិភាក្សាអំពីការវិវត្តន៍នយោបាយនៅក្នុងប្រទេសខ្លួន ដោយបង្ហាញក្តីបារម្ភក្រោយហេតុការណ៍ចាប់ឃាត់ខ្លួនប្រធានគណបក្សជំទាស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីកណ្តាលអាធ្រាត្រថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យ អំពីបទ «ក្បត់ជាតិ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី៣ ខែកញ្ញា ពីបទដែលគេអះអាងថា ពាក់ព័ន្ធនឹងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី៣ ខែកញ្ញា ពីបទដែលគេអះអាងថា ពាក់ព័ន្ធនឹងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available