ពេលរដ្ឋាភិបាលរបស់លោកមានភាពតានតឹងជាមួយស.រ.អា. លោកហ៊ុន សែន នាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់ស្មារតីជាតិនិយមប្រឆាំងនឹងការឈ្លានពានរបស់បរទេស។
លោកចៅក្រមស៊ើបសួរ ភី ឬទ្ធី បានសំអាងហេតុផលថា សំណុំរឿងរបស់លោក កឹម សុខានេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានានៅឡើយ។
ក្នុងពេលជួបជាមួយកម្មករកាត់ដេរនៅភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានបង្កើនប្រតិកម្មប្រឆាំងនឹងអាមេរិក ដោយលោកថា ចំណាត់ការរបស់រដ្ឋាភិបាលផ្អាកការស្វែងរកអដ្ឋិធាតុ គឺជាការឆ្លើយតបទៅនឹងអាមេរិកដែលបានសម្រេចផ្អាកការផ្ដល់ទិដ្ឋាការដល់មន្ត្រីក្រសួងការបរទេសកម្ពុជាតាំងពីកម្រិតអគ្គនាយកដល់រដ្ឋមន្ត្រី។
លោក សុន ឆ័យ បន្ថែមថា ដើម្បីឲ្យមានភាពផ្លាស់ប្តូរការដឹកនាំតាមបែបប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរចូលរួមក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៨ ខាងមុខ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានច្រានចោលការចោទប្រកាន់ដែលថា សហរដ្ឋអាមេរិកបានគាំទ្រពីក្រោយគណបក្សប្រឆាំងដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ដោយថា«ជាការចោទប្រកាន់ដែលមិនមានភស្តុតាងច្បាស់លាស់ ឬមិនគួរឲ្យទុកចិត្ត»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះព្រមានថា គណបក្សសង្គ្រោះជាតិអាចនឹងត្រូវរំលាយចោល ប្រសិនបើគណបក្សនេះមានជាប់ពាក់ព័ន្ធនឹងករណី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលទើបត្រូវបានតុលាការសម្រេចចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគាររឿងក្បត់ជាតិ។
«លោក Wang បានបញ្ជាក់ជម្រាបសម្ដេចតេជោ ផងដែរថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូន និងជាមហាគ្រួសារ ព្រោះថា ឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន ហើយជោគជ័យរបស់កម្ពុជា គឺជាជោគជ័យរបស់ចិនផងដែរ។ ប្រទេសយើងទាំងពីរគឺមិនអាចមានអ្នកណាមកបំបែកបំបាក់បានឡើយ»។
«កាសែតឡឺ ម៉ុងដ៏ (Le Monde) ដែលជាកាសែតដ៏ល្បីល្បាញជាងគេនៅប្រទេសបារាំង បានសរសេរលើទំព័រមុខរបស់ខ្លួនថា ប្រទេសកម្ពុជា កំពុងតែធ្លាក់ចូលក្រោមអំណាចផ្ដាច់ការ។ គេបានរំលឹកថា លោក ហ៊ុន សែន ជាអតីតមេកងពលខ្មែរក្រហម ដែលបានរក្សាផ្នត់គំនិត និងទម្លាប់ជាខ្មែរក្រហមយ៉ាងសាហាវ មកដល់សព្វថ្ងៃ»
មេដឹកនាំគណបក្សជំទាស់គឺលោក កឹម សុខា ត្រូវចាប់ឃុំឃាំងពីបទចោទថាក្បត់ជាតិ។ ក្រុមពលរដ្ឋនៅជិតទីឃុំឃាំងបញ្ចេញប្រតិកម្មប្រយ័ត្នប្រយែង ទោះជាអ្នកនយោបាយ បានបង្ហាញពីគ្រោះថ្នាក់ដល់ប្រជាធិបតេយ្យនិងការបោះឆ្នោតខាងមុខក្តី។
កូនស្រីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម សម្មាធីតា បានសម្តែងការហួសចិត្តនឹងការចោទប្រកាន់ឪពុករបស់ខ្លួនពីបទក្បត់ជាតិ និងស្នើសុំឱ្យពលរដ្ឋទៅចុះឈ្មោះដើម្បីត្រៀមបោះឆ្នោតឱ្យមានការផ្លាស់ប្តូរតាមលទ្ធិប្រជាធិបតេយ្យ។
ព័ត៌មានផ្សេងទៀត
No media source currently available