នៅថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍ និងអគ្គនាយកដ្ឋានពន្ធនាគារ បានឆ្លើយដាក់គ្នាទៅវិញទៅមក លើការសម្រេចនាំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងទៅចូលរួមសវនាការសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារខាងមុខ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារបានបង្ហាញការបារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាពរបស់លោក កឹម សុខា ក្នុងពេលដឹកជញ្ជូននិងវត្តមាននៅសាលាឧទ្ធរណ៍។
ខណៈមេដឹកនាំបក្សប្រឆាំងត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា«ក្បត់ជាតិ» កងទ័ព និងយោធាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍លោកនាយករដ្ឋមន្រ្តី ដោយបង្កើនការគំរាមប្រឆាំងនឹងអាមេរិក។
លោក ហ៊ុន សែនថា ចិននឹងនៅជាខ្នងបង្អែករឹងមាំរបស់កម្ពុជា។ អ្នកវិភាគលើកឡើងថា ការគាំទ្ររបស់ចិនគឺជាការទទូចចង់បានរបស់លោក ហ៊ុន សែនក្នុងការដឹកនាំកម្ពុជា។
ខណៈមានការបង្ក្រាបលើក្រុមប្រឆាំង ការរឹតត្បិតសេរីភាពព័ត៌មាននិង សង្គមស៊ីវិល អ្នកវិភាគនៅក្នុងប្រទេសកម្ពុជាគឺ លោក ឡៅ ម៉ុងហៃ បានអះអាងថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ នឹងប្រឈមមុខនឹងការលំបាកសម្រាប់គណបក្សជំទាស់ក្នុងការចូលរួម ទោះជាមានការដាក់សម្ពាធពីសហកមន៍អន្តរជាតិមកលើកម្ពុជា។
ក្រុមសមាជិកសភាអាមេរិកស្នើឲ្យកម្ពុជាកែប្រែស្ថានការណ៍នយោបាយដែលកំពុងដុនដាប ប្រសិនបើចង់បានផលចំណេញខាងសេដ្ឋកិច្ច។ ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការណ៍នោះគឺគ្រាន់តែជាសេចក្តីអំពាវនាវរបស់សមាជិកសភាអាមេរិកមួយចំនួនតូចតែប៉ុណ្ណោះ
ពលរដ្ឋខ្មែរអាមេរិកាំង បានមកប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងការបរទេស អាមេរិកាំងប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំជំទាស់ ការបិទសិទ្ធិសេរីភាពព័ត៌មាន និង ការបិទអង្គការសង្គមស៊ីវិលឯករាជ្យមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ ពលរដ្ឋខ្មែរដែលស្រឡាញ់ប្រទេសជាតិជាស្រុកកំណើតរបស់ខ្លួនទាំងនោះ បានសម្តែងមតិឥតសំចៃមាត់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។
ប្រជាជនខ្មែរកំពុងប្រារព្ធពិធីកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិមួយរបស់ខ្មែរ។ ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅឆ្នាំនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍នយោបាយកំពុងកើនកម្តៅ ទាំងក្នុងប្រទេស និងជាមួយបរទេសមួយចំនួន។
ពលរដ្ឋខ្មែរអាមេរិកាំង បានមកប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងការបរទេសអាមេរិកាំងប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំជំទាស់ លោក កឹម សុខា ការបិទសិទ្ធិសេរីភាពព័ត៌មាន និងការបិទអង្គការសង្គមស៊ីវិលឯករាជ្យ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
ពេលរដ្ឋាភិបាលរបស់លោកមានភាពតានតឹងជាមួយស.រ.អា. លោកហ៊ុន សែន នាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់ស្មារតីជាតិនិយមប្រឆាំងនឹងការឈ្លានពានរបស់បរទេស។
លោកចៅក្រមស៊ើបសួរ ភី ឬទ្ធី បានសំអាងហេតុផលថា សំណុំរឿងរបស់លោក កឹម សុខានេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានានៅឡើយ។
ក្នុងពេលជួបជាមួយកម្មករកាត់ដេរនៅភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានបង្កើនប្រតិកម្មប្រឆាំងនឹងអាមេរិក ដោយលោកថា ចំណាត់ការរបស់រដ្ឋាភិបាលផ្អាកការស្វែងរកអដ្ឋិធាតុ គឺជាការឆ្លើយតបទៅនឹងអាមេរិកដែលបានសម្រេចផ្អាកការផ្ដល់ទិដ្ឋាការដល់មន្ត្រីក្រសួងការបរទេសកម្ពុជាតាំងពីកម្រិតអគ្គនាយកដល់រដ្ឋមន្ត្រី។
លោក សុន ឆ័យ បន្ថែមថា ដើម្បីឲ្យមានភាពផ្លាស់ប្តូរការដឹកនាំតាមបែបប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរចូលរួមក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៨ ខាងមុខ។
ព័ត៌មានផ្សេងទៀត
No media source currently available