Facebook Live៖ តំណាងគណបក្សជាស្ត្រីពិភាក្សាគោលនយោបាយបក្ស
តំណាងគណបក្សនយោបាយមួយចំនួនជាស្ត្រី កំពុងចូលរួមពិភាក្សាដេញដោលអំពីគោលនយោបាយគណបក្សរបស់ខ្លួន នៅឯមណ្ឌលព័ត៌មានស្រ្តីកម្ពុជា វិទ្យុស្ត្រីអេហ្វអឹម ១០២ ក្នុងរាជធានីភ្នំពេញ មុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ កម្មវិធីនេះត្រូវបានរៀបចំដោយអង្គការអាមេរិកមួយ ហៅថាវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ ហៅកាត់ថា (NDI) ចំពេលដែលគណបក្សនយោបាយទាំង១២ កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតចំថ្ងៃទី៧។ លោក សុខ ខេមរា នៃ VOA បានយកព័ត៌មាននៅកន្លែងពិភាក្សាកាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។ សូមលោកអ្នកនាងទស្សនាវីដេអូដែលផ្សាយតាមរយៈហ្វេសប៊ុករបស់ VOA ដូចតទៅ៕