ផ្ទាំងគំនូរនេះគឺជាកម្មសិទ្ធិរបស់ទីភ្នាក់ងារឧទ្យានជាតិអាមេរិក ដែលមានស្នាដៃសិល្បៈកម្ររកបានជាច្រើន និងវត្ថុបុរាណផ្សេងៗទៀតដែលបង្ហាញពីសារៈសំខាន់នៃវប្បធម៌និងប្រវត្តិសាស្ត្រ។
ជារៀងរាល់ឆ្នាំ មនុស្សច្រើនជាង៣០០លាននាក់មកពីជុំវិញពិភពលោកបានទៅទស្សនាឧទ្យានជាតិរបស់អាមេរិក។
លោក Rubenstein មានអារម្មណ៍ថា លោកមានសំណាង ដែលអាចក្លាយជាអ្នកជំនួញជោគជ័យម្នាក់ ហើយយល់ថា វាជាការចាំបាច់ក្នុងការរួមចំណែកទៅឲ្យសហរដ្ឋអាមេរិកវិញ ដែលលោកជឿថា ជាប្រទេសដែលបានផ្តល់ឱកាសជាច្រើនដល់រូបលោក។
ទីភ្នាក់ងារឧទ្យានជាតិអាមេរិកត្រួតពិនិត្យលើតំបន់ការពារអភិរក្សមួយភាគធំ ហើយកាលពីឆ្នាំ២០១៦ ទីភ្នាក់ងារនេះបានប្រារព្ធខួបលើកទី១០០របស់ខ្លួន។
លោក Meyer មានគម្រោងធ្វើដំណើរជុំវិញសហរដ្ឋអាមេរិកនិងទៅទស្សនាគ្រប់ទីតាំងទាំងអស់នៃទីភ្នាក់ងារឧទ្យានជាតិអាមេរិក។ នេះគឺជាដំណើរកម្សាន្តមួយដែលលោកត្រូវធ្វើដំណើរទៅរដ្ឋទាំង៥០ក្នុងរយៈពេលបីឆ្នាំ។
លោក Bob Vogel ដែលជានាយកថ្នាក់តំបន់របស់ទីភ្នាក់ងារនេះបាននិយាយថា «រុក្ខជាតិជាផ្នែកដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីទាំងមូលនៅក្នុងឧទ្យានជាតិស្ទើរតែទាំងអស់ដែលយើងមាន។ ច្បាស់ណាស់ រុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់បរិស្ថាន និងសម្រាប់ការចូលទស្សនាឧទ្យានជាតិទាំងនោះរបស់យើង»។
គេស្គាល់ជ្រោយ Cape Cod ដែលមានរាងដូចទំពក់លយចូលទៅក្នុងមហាសមុទ្រអាត្លង់ទិចនេះ ដោយសារសម្រស់ផ្ទៃដីដែលមានសណ្ឋានមិនរាបស្មើរបស់វា និងដោយសារភាពសម្បូរបែបនៃសត្វព្រៃជាច្រើនទាំងនៅលើដី និងនៅក្នុងទឹក។
យុវជនអាមេរិកាំងផ្សងព្រេងមួយរូប ធ្វើដំណើរកម្សាន្តប្រកបដោយមហិច្ឆតាមួយដោយធ្វើដំណើរទៅកាន់ឧទ្យានជាតិជាង៤០០កន្លែង ដែលស្ថិតក្នុងបញ្ជីរបស់ទីភ្នាក់ងារឧទ្យានជាតិអាមេរិក ដើម្បីប្រារព្ធគម្រប់ខួប ១០០ឆ្នាំ របស់ទីភ្នាក់ងារនេះ នៅឆ្នាំ២០១៦។
រូបគំនូរដែលទើបត្រូវបានជួសជុលឡើងវិញថ្មីមួយផ្ទាំង បង្ហាញពីព្រឹត្តិការណ៍ក្រោយការធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Abraham Lincoln នៅឆ្នាំ ១៨៦៥។
លោក Mikah Meyer អ្នកធ្វើដំណើរមើលឧទ្យានជាតិបានឆ្លៀតឱកាសគយគន់មើលសម្រស់ធម្មជាតិក្នុងរដូវនេះ ដោយទៅទស្សនាឧទ្យានជាតិមួយកន្លែងដែលល្បីថា មានផ្លូវដើរប្រកបដោយទស្សនីយភាពធម្មជាតិល្អស្រស់និងទឹកធ្លាក់ដ៏ស្អាតគួរឱ្យចង់គយគន់។
ក្រុមអ្នកច្នៃរចនាបានបង្កើតរូបសំណាក ជាង ៥០ អំពីកន្លែងទេសចរណ៍ ដែលជានិមិត្តរូបនៅសហរដ្ឋអាមេរិក ដោយប្រើផ្នែកផ្សេងៗពីផ្កា និងដើមឈើ ដែលមានចាប់ពីរូបសំណាក Statue of Liberty រហូតដល់ឧទ្យានជាតិ Yellowstone ដែលរូបសំណាកឧទ្យានជាតិនេះ មានទាំងរូងទឹកក្តៅផុសចេញតូចមួយផងដែរ។
លោកមហាសេដ្ឋី David Rubenstein កំពុងជួយអភិរក្សប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក តាមរយៈការបរិច្ចាគថវិកាដល់គម្រោងស្តារឡើងវិញនូវទីតាំងប្រវត្តិសាស្រ្តល្បីៗរបស់សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available