នៅឆ្នាំ២០១៦កន្លងទៅនេះ នៅក្នុងការប្រារព្ធបុណ្យគម្រប់ខួប ១០០ឆ្នាំនៃសេវាកម្មសួនឧទ្យានជាតិ សួនរុក្ខសាស្ត្ររបស់អាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះ មានការតាំងពិព័រណ៌សិល្បៈពិសេស ដែលបង្ហាញពីជីវៈចម្រុះរបស់អាមេរិក។
អ្នកថតរូបជ័យលាភីមួយរូប គឺអ្នកស្រី Carol M. Highsmith បានថតរូបភាពនៅជុំវិញអាមេរិកអស់រយៈពេល៣៥ឆ្នាំមកហើយ ដោយផ្តិតយកគ្រប់រូបភាព មានចាប់តាំងពីរូបគ្រួសារកសិករតូចមួយ រហូតដល់ទីតាំងប្រវត្តិសាស្ត្រនានា។
ជារៀងរាល់ឆ្នាំមានមនុស្សរាប់លាននាក់ទាំងនៅក្នុងសហរដ្ឋអាមេរិក និងមកពីប្រទេសផ្សេងៗទៀត មកទស្សនាឧទ្យានជាតិអាមេរិក ដើម្បីឲ្យឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពដ៏អស្ចារ្យនានា ដូចជាដើមឈើដែលមានអាយុកាលយូរ ឆ្នេរសមុទ្រដ៏ស្រស់ត្រកាល និងសត្វព្រៃអស្ចារ្យគ្មានពីរក្នុងលោកជាដើម។
No media source currently available