ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្លឹកឈើ និង​ទឹកជ្រោះ​ធ្វើឲ្យ​អ្នក​ទៅ​ទស្សនា​ឧទ្យាន​ជាតិ​មាន​បទពិសោធន៍​ពិសេស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ពេល​ដែល​រដូវ​ស្លឹកឈើ​ជ្រុះ​បន្ត​ផ្លាស់ប្តូរ​សម្រស់​​រុក្ខជាតិ និង​ជីវិត​សត្វ​នៅ​តំបន់​ឆ្នេរ​ភាគ​ឦសាន្ត​របស់​សហរដ្ឋ​អាមេរិក លោក Mikah Meyer អ្នកធ្វើ​ដំណើរ​មើល​ឧទ្យាន​ជាតិ​បាន​ឆ្លៀត​ឱកាស​គយគន់​មើល​សម្រស់​ធម្មជាតិ​ក្នុង​រដូវ​នេះ ដោយ​ទៅ​ទស្សនា​ឧទ្យាន​ជាតិ​មួយ​កន្លែង​ដែល​ល្បី​ថា មាន​ផ្លូវ​ដើរ​ប្រកប​ដោយ​ទស្សនីយភាព​ធម្មជាតិ​ល្អ​ស្រស់​និង​ទឹក​ធ្លាក់​ដ៏​ស្អាត​គួរ​ឱ្យ​ចង់​គយគន់។ លោកMeyer ដែល​ទទួល​បេសកកម្ម​ទៅ​ទស្សនា​ឧទ្យាន​ជាង​៤០០ ដែល​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ទីភ្នាក់ងារ​សេវាកម្ម​ឧទ្យាន​ជាតិ​សហរដ្ឋ​អាមេរិក​នោះ បាន​ចែករំលែក​ចំណុច​សំខាន់ៗ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ជាមួយ​នឹង​អ្នកស្រី Julie Taboh ​បុគ្គលិក​របស់​ VOA។ ហើយ​លោក ម៉ែន គឹមសេង ជូន​សេចក្តី​ប្រែ​សម្រួល​៕

XS
SM
MD
LG