ក្រុមសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ APHR និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានថ្កោលទោសសកម្មភាពចាប់បញ្ជូនជនភៀសខ្លួនខ្មែរ៦នាក់ពីប្រទេសថៃដាក់ឃុំក្នុងពន្ធនាគារកម្ពុជាទាំងបង្ខំ ថាជាការរំលោភច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបន្តស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាស្ថាប័នតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយលើសកម្មជនបរិស្ថាន ៦ នាក់នៅខេត្តស្ទឹងត្រែង ដើម្បីធានាថា ពួកគេអាចបន្តសកម្មភាពការពារបរិស្ថានរបស់ពួកគេដោយគ្មានការភ័យខ្លាច
កាលពីខែកញ្ញា អាជ្ញាធរបានចាប់ខ្លួនលោក ម៉ិច ដារ៉ា និងចោទប្រកាន់លោកពីបទញុះញង់ពាក់ព័ន្ធនឹងសារបង្ហោះនៅលើបណ្ដាញសង្គមអនឡាញ។ លោកបានជាប់ឃុំមុនការកាត់ទោសជាង ៣០ ថ្ងៃនិងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅពីរឆ្នាំប្រសិនបើត្រូវបានផ្ដន្ទាទោស។
បន្ទាប់ពីសកម្មជនការពារបរិស្ថានចំនួន ៦ នាក់ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយត្រូវបានដោះលែងវិញក្រោយពីត្រូវបានសាកសួររួចមក សង្គមស៊ីវិលថា ករណីចាប់ខ្លួនសកម្មជនពីសំណាក់អាជ្ញាធរនៅក្នុងខេត្តស្ទឹងត្រែងនេះ
ភរិយារបស់លោក នី ណាក់ អះអាងថា លោក នី ណាក់ មានបញ្ហាសុខភាព និងស្រកគីឡូខ្លាំងក្រោយជាប់ពន្ធនាគារជិតមួយឆ្នាំ។ សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើសំណុំរឿងរបស់លោក នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់វីអូអេនៅថ្ងៃអង្គារថា សាលាឧទ្ធរណ៍កំពុងពិនិត្យសម្រេចតាមនីតិវិធី ពាក់ព័ន្ធនឹងការស្នើសុំរបស់លោក រ៉ុង ឈុន។
លោក ស៊ន តារា អះអាងថា មុខព្រួញនយោបាយដែលគណបក្សកាន់អំណាចចង់គាបសង្កត់នោះគឺជារូបលោក ដូច្នេះមិនគួរមានការចាប់ចងសមាជិកក្រុមគ្រួសាររបស់លោកនោះទេ។
អ្នកការពារសិទ្ធិមនុស្សយល់ឃើញថា តុលាការគួរពិចារណាទម្លាក់ការចោទប្រកាន់លើលោ កម៉ិច ដារ៉ា ដើម្បីបញ្ចៀសការរិះគន់អំពីការរឹតត្បិតសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិ។
កាលពីថ្ងៃទី ២៣ ខែកញ្ញា ប៉ូលិសកម្ពុជាបានរកឃើញស្ត្រីជនជាតិហ្វីលីពីនចំនួន ២០ នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងការពពោះជំនួសខុសច្បាប់នៅកម្ពុជា ក្នុងពេលកម្លាំងសមត្ថកិច្ចឆ្មក់ចូលផ្ទះវីឡាមួយកន្លែងនៅក្នុងខេត្តកណ្តាល។
តុលាការបានចោទប្រកាន់លោកពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «មិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម»។
អ្នកស្រី ហង្ស សម្ផស្ស ចង់ឃើញការសម្រួលលក្ខខណ្ឌរបស់ក្រសួងព័ត៌មានដើម្បីឱ្យអ្នកកាសែតដែលគ្មានស្ថាប័នអាចទទួលបានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ដើម្បីអនុញ្ញាតឱ្យពួកគេបានបំពេញការងារ ឬអនុវត្តគម្រោងដែលពួកគេទទួលបានពីម្ចាស់ជំនួយក្នុងការសរសេរអត្ថបទព័ត៌មាន។
សមាគមនេះបានចាត់ទុកការដាក់ពិន័យប្រាក់ប្រមាណ ៤.៥០០ ដុល្លារអាមេរិកនេះ គឺជាការចាប់បង្ខំក្នុងបំណងបំបិទសំឡេងអង្គការវិជ្ជាជីវៈ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមចុះថ្ងៃទី ៣០ ខែតុលា។
ព័ត៌មានផ្សេងទៀត
No media source currently available