សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Edward Markey បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែដោះលែងអ្នកទោសនយោបាយ និងត្រូវបញ្ឈប់ការបង្ក្រាបទៅលើបក្សប្រឆាំង ដោយត្រូវអនុញ្ញាតមកវិញនូវសេរីភាពនៃការសម្តែងមតិ និងសេរីភាពសារព័ត៌មាន។
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ អ្នកសារព័ត៌មានវីអូឌី ៥ នាក់ និងយុវជនមួយក្រុមទៀត បានចុះទៅរាយការណ៍ព័ត៌មាន និងពិនិត្យមើលស្ថានភាពដាំដើមឈើនៅតំបន់ភ្នំតាម៉ៅ ដែលរងការឈូសឆាយព្រៃ ហើយបានប្រឈមនឹងកម្លាំងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីនោះ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្រាប់វីអូអេនៅថ្ងៃសុក្រនេះ ថាអាជ្ញាធរកំពុងតែស៊ើបអង្កេតករណីនេះ។
សភាកម្ពុជាបានបញ្ជាក់អំពីសំណុំរឿងសកម្មជននយោបាយ ដោយប្រាប់ទៅប្រតិភូសភាអាមេរិកថា សមត្ថកិច្ចរបស់តុលាការមិនបានបំពានលើសិទ្ធិនយោបាយ និងការបញ្ចេញមតិទេ តែនេះជាការអនុវត្តច្បាប់។
ស្ថានទូតហ្វីលីពីនបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួន ចំនួនបួននាក់ ដែលស្ថានទូតអះអាងថាត្រូវបានបង្ខំឱ្យធ្វើការជាអ្នកបោកបញ្ឆោតតាមបច្ចេកវិទ្យា (Scammer) នៅក្នុងកាស៊ីណូមួយក្នុងតំបន់តារាសាគរ នៃស្រុកគិរីសាគរក្នុងខេត្តកោះកុង។
សេចក្តីប្រកាសដដែលនោះ ឲ្យដឹងថា គណៈប្រតិភូសភាអាមេរិកបានលើកឡើងពីក្តីបារម្ភរបស់ខ្លួនចំពោះការចាប់ឃុំខ្លួន និងកាត់ទោសសកម្មជននយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជា។
ការបដិសេធនេះបានធ្វើឡើងក្នុងពេលមួយសប្ដាហ៍ក្រោយមក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទាមទារឱ្យរដ្ឋាភិបាលស៊ីរីដោះលែងលោក Tice។
ក្រោយចូលជួបសកម្មជន លោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មានថា អ្នកជាប់ឃុំទាំងនោះមិនមានឆន្ទៈ ឬបំណងធ្វើអ្វីឱ្យគ្រោះថ្នាក់ដល់ប្រទេសជាតិនោះទេ ហើយពួកគេគ្រាន់តែចង់ឃើញកម្ពុជាជាប្រទេសមួយដែលប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ។
យោងតាមគេហទំព័ររបស់អង្គការសហប្រជាជាតិ ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសមកកម្ពុជានេះ ចាប់ពីថ្ងៃទី១៥ ដល់២៦ ខែសីហា ឆ្នាំ២០២២ គឺដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ការប្រកាសផ្តល់ជំនួយនេះធ្វើឡើងខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបបំផុតមួយ ហើយរដ្ឋាភិបាលមិនបានខិតខំជាដុំកំភួនដើម្បីកែលម្អ។
ប្រាំសប្តាហ៍បន្ទាប់ពីការកាត់ទោសនាង គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ដែលជាប់គាំងជាយូរមកហើយ ដែលនឹងដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់កម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដែលជាសញ្ញាបង្ហាញថាការបញ្ជូននាងទៅពន្ធនាគារអាចមានផលប៉ះពាល់សម្រាប់មេដឹកនាំកម្ពុជា។
កូដករណាហ្គាវើលដ៍វិញបញ្ជាក់ថា ស្ត្រីជាកូដករ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ ពួកគេក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។
ព័ត៌មានផ្សេងទៀត
No media source currently available