នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃសុក្រ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពល្បីឈ្មោះម្នាក់ បានថ្លែងថា សេរីភាពនៃការបង្កើតសហជីព និងសិទ្ធិការងារ មានចែងនៅក្នុងច្បាប់ការងារ។
កញ្ញា សេង ធារី ត្រូវបានកាត់ទោសជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដែលមានទំនាក់ទំនងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
ក្នុងលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោក អ៊ិត សំហេង តំណាងក្រុមហ៊ុន Adidas បានលើកឡើងអំពីការជ្រៀតជ្រែកសេរីភាពសមាគម នៅរោងចក្រមួយក្នុងខេត្តកំពង់ឆ្នាំង និងបានទាមទារឱ្យអាជ្ញាធរបើកការស៊ើបអង្កេតលើការចាប់ខ្លួនតំណាងកម្មករផងដែរ។
សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសមេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី កាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ ឱ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ និងបានចេញដីកាឱ្យចាប់ខ្លួនអ្នកច្បាប់រូបនេះ ភ្លាមៗក្រោយការប្រកាសសាលក្រម។ តទៅនេះជាសេចក្តីរាយការណ៍របស់វីអូអខ្មែរ។
មេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី ត្រូវកម្លាំងសន្តិសុខចម្រុះចាប់ខ្លួនភ្លាមៗ ក្រោយតុលាការក្រុងភ្នំពេញប្រកាសសាលក្រមឱ្យអ្នកច្បាប់រូបនេះ មានទោសជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី។
កញ្ញា សេង ធារី ត្រូវកម្លាំងសន្តិសុខចម្រុះចាប់ខ្លួនភ្លាមៗ ក្រោយតុលាការក្រុងភ្នំពេញប្រកាសសាលក្រមឱ្យអ្នកច្បាប់រូបនេះ មានទោសជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដែលមានទំនាក់ទំនងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ីកាលពីឆ្នាំ២០១៩។
តុលាការខេត្តបាត់ដំបងបានសម្រេចឃុំខ្លួនសកម្មជនគណបក្សភ្លើងទៀន លោក ឡី សុខុន ក្នុងករណីរឿងថតវីដេអូមន្រ្តីបក្សកាន់អំណាចកាន់បញ្ជីឈ្មោះអ្នកបោះឆ្នោត នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយបង្ហោះនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក។
ក្រុមគ្រួសារ និងមន្ត្រីសិទ្ធិមនុស្សអះអាងថា ការឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀននេះ គឺខុសនីតីវិធីច្បាប់ និងមិនមានដីកាពីតុលាការឡើយ។
អង្គការសិទ្ធិមនុស្សនិយាយថា ការស្រង់សម្តីខុសនេះឆ្លុះបញ្ចាំងពីការប៉ុនប៉ងទ្រង់ទ្រាយធំរបស់ចិនក្នុងការបង្ហាញទិដ្ឋភាពវិជ្ជមានពីដំណើរទស្សនកិច្ចលោកស្រី Bachelet ដែលព្យាយាមស្វែងយល់ពីការប្រព្រឹត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើជនជាតិភាគតិចអ៊ុយហ្គ័រនៅតំបន់ Xinjiang។
ព័ត៌មានផ្សេងទៀត
No media source currently available