លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថាទាំង GSP របស់សហរដ្ឋអាមេរិក ទាំងប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងសព្វាវុធ» របស់អឺរ៉ុប EBA (ឬEverything But Arms) សុទ្ធតែ«មានលក្ខណៈផុយស្រួយដូចគ្នា» សម្រាប់កម្ពុជា ខណៈការបង្ក្រាបនយោបាយ នៅតែបន្តនៅកម្ពុជា។
ការប្រកាសបញ្ឈប់មន្រ្តីទាំងពីររូបនេះធ្វើឡើងស្របពេលមានចំណាត់ការផ្លូវច្បាប់ជាបន្តបន្ទាប់មកលើសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដែលទើបនឹងដំណើរការសាជាថ្មី។
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បញ្ជាក់ប្រាប់វីអូអេថា ខុទ្ទកាល័យកំពុងពិនិត្យមើលញត្តិនេះ ហើយលោកមិនទាន់អាចបញ្ជាក់ថាវានឹងបញ្ចប់នៅពេលណាឡើយ។
ក្រោយពីស្ថិតក្រោមការឃុំឃាំងនៅពន្ធនាគារព្រៃស ក្នុងក្រុងភ្នំពេញ បន្ទាប់ពីត្រូវបានចាប់ខ្លួន កញ្ញា សេង ធារី ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារក្នុងខេត្តព្រះវិហារ កាលពីថ្ងៃសុក្រ ទី១៧ ខែមិថុនា កន្លងទៅនេះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃសុក្រ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពល្បីឈ្មោះម្នាក់ បានថ្លែងថា សេរីភាពនៃការបង្កើតសហជីព និងសិទ្ធិការងារ មានចែងនៅក្នុងច្បាប់ការងារ។
កញ្ញា សេង ធារី ត្រូវបានកាត់ទោសជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដែលមានទំនាក់ទំនងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
ក្នុងលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោក អ៊ិត សំហេង តំណាងក្រុមហ៊ុន Adidas បានលើកឡើងអំពីការជ្រៀតជ្រែកសេរីភាពសមាគម នៅរោងចក្រមួយក្នុងខេត្តកំពង់ឆ្នាំង និងបានទាមទារឱ្យអាជ្ញាធរបើកការស៊ើបអង្កេតលើការចាប់ខ្លួនតំណាងកម្មករផងដែរ។
សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសមេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី កាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ ឱ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ និងបានចេញដីកាឱ្យចាប់ខ្លួនអ្នកច្បាប់រូបនេះ ភ្លាមៗក្រោយការប្រកាសសាលក្រម។ តទៅនេះជាសេចក្តីរាយការណ៍របស់វីអូអខ្មែរ។
មេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី ត្រូវកម្លាំងសន្តិសុខចម្រុះចាប់ខ្លួនភ្លាមៗ ក្រោយតុលាការក្រុងភ្នំពេញប្រកាសសាលក្រមឱ្យអ្នកច្បាប់រូបនេះ មានទោសជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទរួមគំនិតក្បត់ ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី។
ព័ត៌មានផ្សេងទៀត
No media source currently available