លោកប្រធានាធិបតី Volodymyr Zelenskyyy បាននិយាយនៅក្នុងសារវីដេអូកាលពីយប់ថ្ងៃអាទិត្យថា ជនស៊ីវិលជាង១០០នាក់អាចចាកចេញកាលពីថ្ងៃអាទិត្យ ហើយថា ពួកគេមានកំណត់ពេលទៅដល់ទីក្រុង Zaporizhzhia ដែលស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រនៅថ្ងៃចន្ទនេះ។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមានតិចតួចនៅកម្ពុជាបានរងការបង្រ្កាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧ គឺក្នុងអំឡុងពេលមានការចាប់ខ្លួនលោកកឹម សុខា ហើយគិតចាប់តាំងពីនោះមកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបន្តស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភ។
កាលពីថ្ងៃព្រហស្បតិ៍សាលាឧទ្ធរណ៍ភ្នំពេញ បានលើកយកបណ្តឹងសារទុក្ខរបស់បុគ្គលិក និងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សក្នុងសំណុំរឿងសូកប៉ាន់សាក្សីដែលមានអាយុកាល៦ឆ្នាំមកជំនុំជម្រះ ដោយអវត្តមានសាក្សីដែលនាំឱ្យអ្នកជំនាញសិទ្ធិមនុស្សយល់ថា ជនជាប់ចោទបាត់បង់ប្រយោជន៍ខាងច្បាប់។
លោក អេង ស្រូយ ឱ្យដឹងថា ករណីទះកំផ្លៀងលោកកើតឡើងកាលពីថ្ងៃទី ២២ខែមេសាឆ្នាំ២០២២ នៅក្នុងបន្ទប់សាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូ ដែលមានសមាជិកប្រជុំក្នុងនោះចំនួន៨នាក់។
អង្គការសង្គមស៊ីវិល និងសកម្មជនបានធ្វើយុទ្ធនាការទាមទារឱ្យក្រសួងពាក់ព័ន្ធបង្កើតគណៈកម្មការស៊ើបអង្កេត និងស្វែងរកមុខជនបង្កដែលនៅពីក្រោយឃាតកម្មលោក ឈុត វុទ្ធី។
កម្មករជាង៣០នាក់ ដែលអះអាងថាតំណាងកម្មករជាង១ពាន់នាក់ មកពីរោងចក្រចំនួន២៣ ធ្វើសន្និសីទសុំអន្តរាគមន៍ជាថ្មីពីក្រសួងការងារ និងលោកនាយករដ្ឋមន្រ្តី ឱ្យចាត់ការបន្ទាន់ចំពោះករណីរំលោភបំពានសិទ្ធិកម្មករដែលកើតមានជាបន្តបន្ទាប់ ដោយមិនមានដំណោះស្រាយ តាំងពីឆ្នាំ២០១៤មក។
ក្រុមអង្គការសង្គមស៊ីវិលបានធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់សកម្មជនព្រៃឈើល្បីល្បាញម្នាក់គឺ លោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់កាលពី១០ឆ្នាំមុន នៅពេលដែលលោកចុះស៊ើបអង្កេតបទល្មើសព្រៃឈើ។
អតីតអ្នកកាសែតអាស៊ីសេរីរូបនេះបានរៀបរាប់ពីការលំបាករបស់លោកមិនមានលិខិតឆ្លងដែន ដូចជាលោកមិនបានជួបឪពុកម្តាយរបស់លោកនៅក្នុងទឹកដីកម្ពុជាក្រោម អស់រយៈពេល៥ឆ្នាំមកហើយ ហើយបាត់បង់ឱកាសជាច្រើនទៅសិក្សានៅក្រៅប្រទេស។
សហរដ្ឋអាមេរិក បានបដិសេធនូវការអះអាងពីជ័យជម្នះរបស់លោកPutin ហើយបាននិយាយថា កងទ័ពអ៊ុយក្រែននៅកំពុងតស៊ូទប់ទល់ជាមួយកងទ័ពរុស្ស៊ីនៅក្នុងទីក្រុងនេះនៅឡើយ។
ស.រ.អ.ប្រកាសអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស រុស្ស៊ី ចិន អ៊ីរ៉ង់ វ៉េណេស៊ុយអេឡា អេហ្ស៊ីប និងប្រទេសមួយចំនួនទៀត ដោយលើកឡើងថា សិទ្ធិមនុស្សត្រូវបានគាបសង្កត់ក្រោមលេសការរាតត្បាតជំងឺកូវីដ១៩។
សកម្មជនគណបក្សភ្លើងទៀន និងកូនប្រុសរបស់លោក នៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួន កាលពីសប្តាហ៍មុន ដោយរងការចោទប្រកាន់ប្រើប្រាស់ឧបករណ៍ឆក់ខុសច្បាប់។ ក្រុមគ្រួសារចាត់ទុកការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងរឿងនយោបាយ។
ព័ត៌មានផ្សេងទៀត
No media source currently available