ស្របពេលដូចគ្នានេះដែរ លោក Phil Robertson បានអំពាវនាវរដ្ឋាភិបាលនិងក្រុមហ៊ុននានា ដែលមានការព្រួយបារម្ភពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យប្រកាន់ជំហរប្រឆាំងនឹងអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិនៅកម្ពុជាផងដែរ។
មន្ត្រីសិទ្ធិមនុស្សខ្មែរមួយរូបប្រាប់វីអូអេកាលពីថ្ងៃសៅរ៍ថា ប្រទេសអាស៊ានកំពុងប្រឈមនឹងវិបត្តិសិទ្ធិមនុស្ស និងកម្សោយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
ប៉ូលិសស្រីលង្កានិយាយថា មនុស្សចំនួន៨នាក់បានស្លាប់ចាប់តាំងពីថ្ងៃចន្ទមក ខណៈដែលក្រុមអ្នកប្រឆាំងតវ៉ាមានការខឹងសម្បាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះ។
សេចក្តីថ្លែងការណ៍នេះកើតឡើងចំពេលដែលអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psakiបង្ហាញឱ្យដឹងពីការយកចិត្តទុកដាក់ពីបញ្ហាសិទ្ធិមនុស្សរបស់លោកប្រធានាធិបតី Joe Biden ពេលលោកជំនួបជាមួយមេដឹកនាំទាំងឡាយដែលលោកបានជួបសន្ទនាជាមួយ។
ការកំណត់គោលដៅនេះធ្វើឡើងនៅក្នុងមហាសន្និបាតលើកទី១១របស់សហព័ន្ធខ្មែរកម្ពុជាក្រោមរយៈពេល៣ថ្ងៃដែលបានរៀបចំធ្វើឡើងនៅទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីចុងសប្តាហ៍កន្លងទៅនេះ។
កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុង Mariupol ទាំងស្រុង លើកលែងតែទីតាំងរោងចក្រនេះមួយកន្លែងប៉ុណ្ណោះ ដែលស្ថិតនៅឆ្នេរខាងជើងនៃសមុទ្រ Azov។
ក្នុងការប្រារព្ធខួប១០ឆ្នាំនៃឃាតកម្មសម្រាប់លោក ឈុត វុទ្ធី នៅទីក្រុង Lowell រដ្ឋMassachusetts សហរដ្ឋអាមេរិកនៅឆ្នាំនេះ អ្នកចូលរួមដែលភាគច្រើនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទទូចឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តរកអ្នកនៅពីក្រោយឃាតកម្មដ៏ចម្រូងចម្រាសនៅខេត្តកោះកុងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts ដូចតទៅ៖
តំណាងកម្មករនិយោជិត និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានចូលរួមក្នុងការជជែកពិភាក្សាដោះស្រាយវិវាទការងារលើកទី៩ កាលពីថ្ងៃពុធ ប៉ុន្តែការចរចាមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។
រុស្ស៊ីបាននិយាយថា ការឈប់បាញ់គ្នានៅពេលថ្ងៃរបស់ខ្លួន នឹងបន្តម្តងទៀតនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ដើម្បីសម្រួលការជម្លៀសមនុស្សចេញបន្ថែមទៀត ពីបរិវេណរោងចក្រដែកថែប Azovstal។
នេះជាសវនាការលើកទី១៤ហើយក្នុងការសាកសួរ កញ្ញា សេង ធារី និងសកម្មជនផ្សងទៀត គិតចាប់តាំងពីការបើកសវនាការកាលពីខែមករា ឆ្នាំ២០២១។
លោកប្រធានាធិបតី Volodymyr Zelenskyyy បាននិយាយនៅក្នុងសារវីដេអូកាលពីយប់ថ្ងៃអាទិត្យថា ជនស៊ីវិលជាង១០០នាក់អាចចាកចេញកាលពីថ្ងៃអាទិត្យ ហើយថា ពួកគេមានកំណត់ពេលទៅដល់ទីក្រុង Zaporizhzhia ដែលស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រនៅថ្ងៃចន្ទនេះ។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមានតិចតួចនៅកម្ពុជាបានរងការបង្រ្កាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧ គឺក្នុងអំឡុងពេលមានការចាប់ខ្លួនលោកកឹម សុខា ហើយគិតចាប់តាំងពីនោះមកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបន្តស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភ។
ព័ត៌មានផ្សេងទៀត
No media source currently available