មីយ៉ាន់ម៉ាបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដោះលែងជនបរទេស៤នាក់ដែលការដោះលែងនេះជាផ្នែកមួយនៃការលើកលែងនិងដោះលែងអ្នកទោសទ្រង់ទ្រាយធំមួយដើម្បីប្រារព្ធទិវាជ័យជម្នះជាតិរបស់មីយ៉ាន់ម៉ា។
វិធានការនេះគឺជាផ្នែកមួយនៃគម្រោងផ្ដួចផ្ដើមប្រឆាំងនឹងការជួញដូរមនុស្សរវាងរដ្ឋាភិបាលអូស្ត្រាលីនិងសមាគមអាស៊ាន (រយៈពេល ១០ ឆ្នាំ ដើម្បិជួយសង្គ្រោះជនរងគ្រោះនិងធានាថាជនល្មើសនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
លោក Biden បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់អាមេរិកចំពោះប្រជាជនកម្ពុជា និងការចង់បានរបស់ពួកគេឱ្យប្រទេសមានភាពឯករាជ្យ ប្រជាធិបតេយ្យ និងរីកចម្រើន។
លោក Abdel Fattah ពេលនេះកំពុងជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទចោទប្រកាន់ថាបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត។ លោកបានចាប់ផ្តើមធ្វើកូដកម្មបង្អត់អាហារកាលពីខែមេសា ដើម្បីប្រឆាំងទៅនឹងការជាប់ពន្ធនាគាររបស់លោកក៏ដូចជាស្ថានភាពដ៏ឃោរឃៅនៃការជាប់ឃុំឃាំងរបស់លោកផងដែរ។
គណបក្សប្រឆាំងមួយនេះកត់សម្គាល់ថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៃបណ្តាប្រទេសមួយចំនួននៅអាស៊ានបានកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ដែលក្នុងនោះរួមមានប្រទេសភូមា ថៃ និងកម្ពុជាផងដែរ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកថ្លែងថា កញ្ញា សេង ធារី និងអ្នកជាប់ឃុំ ក្រោមហេតុផលនយោបាយឯទៀត គួរតែត្រូវបានដោះលែង។
មេធាវីរបស់កញ្ញាបានស្នើឲ្យបញ្ជូនកញ្ញា សេង ធារី ទៅពន្ធនាគារជាតិនៅរាជធានីភ្នំពេញ ហើយស្នើឲ្យប្រធានាធិបតីអាមេរិកលោក Joe Biden ប្រើទស្សនកិច្ចមកកម្ពុជារបស់លោក ជំរុញឲ្យមានការដោះលែងមេធាវីខ្មែរអាមេរិកាំងរូបនេះ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) កំពុងអំពាវនាវឱ្យអាជ្ញាធរម៉ាឡេស៊ីបញ្ឈប់ការចាប់បញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីមីយ៉ាន់ម៉ាទៅប្រទេសដើមវិញដោយបង្ខំ។ ក្រុមមន្ត្រីទីភ្នាក់ងារនេះថា ជីវិតរបស់ពួកគេនៅមីយ៉ាន់ម៉ាកំពុងប្រឈមនឹងគ្រោះថ្នាក់។
តុលាការកំពូល នៅថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះដែលជាការប្តឹងសាទុក្ខរបស់មន្រ្តី និងអតីតមន្រ្តីអាដហុកក្នុងសំណុំរឿងសូកប៉ាន់សាក្សី ដែលកើតឡើងកាលពីឆ្នាំ ២០១៦។ សំណុំរឿងនេះជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា អតីតមេដឹកនាំរបស់គណបក្សសង្រ្គោះជាតិ។
ក្រុមស្ត្រីថ្ងៃសុក្រ នៅព្រឹកថ្ងៃសុក្រ បានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយស្រែកស្នើសុំឱ្យសហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ានជួយជំរុញឱ្យមានការដោះលែងក្រុមគ្រួសាររបស់ពួកគេដែលកំពុងជាប់ឃុំនៅពន្ធនាគារ។
អ្នកវិភាគនយោបាយ លោក មាស នី ប្រាប់វីអូអេកាលពីថ្ងៃច័ន្ទថា ការរុះរើគណៈរដ្ឋមន្ត្រីលើកនេះមានលក្ខណៈបក្ខពួក និងគ្រួសារនិយម ខណៈលោកចោទសួរថា តើប្រព័ន្ធដឹកនាំនឹងកាន់តែរឹងមាំ ឬក៏កាន់តែទន់ខ្សោយ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាក្នុងឃុំភ្នំសំពៅ ខេត្តបាត់ដំបង កាលពីថ្ងៃពុធ លោក ស ខេង បានថ្លែងថា កម្ពុជាត្រូវបានពួកឧក្រិដ្ឋជនយកជាកន្លែងប្រព្រឹត្តអំពើឆបោក ដោយប្រើប្រាស់កម្លាំងពលកម្មធ្វើការងារដោយមិនឱ្យឈប់សម្រាក និងមិនឱ្យមានសេរីភាព។
ព័ត៌មានផ្សេងទៀត
No media source currently available