សកម្មជនដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនិងរដ្ឋមិនព្រមសារភាពទទួលកំហុសនោះទេ។
យ៉ាងហោចណាស់មានបាតុករ ២ នាក់បានរងបួសធ្ងន់ ហើយលោកជឿជាក់ថា អ្នកទាំង ២ នាក់នោះ មានរបួសដោយត្រូវនឹងគ្រាប់កាំភ្លើងពិត ដែលម្នាក់រងរបួសដោយការបាញ់ចំក្បាល និងម្នាក់ទៀតត្រូវចំទ្រូង។
ពេលយោធាមីយ៉ាន់ម៉ាដណ្តើមអំណាច សេវាអ៊ីនធឺណិត ត្រូវបានកាត់ផ្តាច់។ ទង្វើនេះតែងកើតឡើងទូទាំងសកលលោកក្នុងគ្រាដែលមានចលាចល។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកឡើងថាប្រសិនបើស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅតែទ្រឹងបែបនេះ ហើយគ្មានការប្រែប្រួលនោះ កម្ពុជាអាចនឹងប្រឈមការខាតប្រយោជន៍សេដ្ឋកិច្ចពីប្រទេសលោកសេរី ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
ក្រុមរដ្ឋអាជ្ញាបែលហ្ស៊ិកបាននិយាយថា លោក Assadi ដែលមានទីលំនៅនៅទីក្រុងវីយ៉ែន និងបក្សពួកផ្សេងទៀត មានគម្រោងដាក់គ្រាប់បែកនៅឯការប្រជុំមហាជនមួយរបស់ក្រុមប្រឹក្សាតស៊ូជាតិអ៊ីរ៉ង់ ដែលមានទីតាំងនៅក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង។
លិខិតមួយច្បាប់ដែលត្រូវបានបង្ហោះដោយក្រសួងទំនាក់ទំនង និងព័ត៌មាន បានឲ្យដឹងថា ហ្វេសប៊ុក នឹងត្រូវបានបិទរហូតដល់ថ្ងៃទី៧ ខែកុម្ភ: ដើម្បី «ស្ថិរភាព»។
បន្ទាប់ពីការសួរដេញដោលរបស់តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ តុលាការលើកពេលបន្តសវនាការទៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
តុលាការក្រុងមូស្គូកាលពីថ្ងៃអង្គារ បានចេញសាលក្រមឲ្យមេដឹកនាំបក្សប្រឆាំងលោក Alexei Navalny ជាប់ពន្ធនាគារជាង២ឆ្នាំកន្លះពីបទចោទថា លោកបានបំពានទៅនឹងលក្ខខណ្ឌក្នុងពេលត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន។
អ្នករៀបចំក្រុមនយោបាយនិស្សិតគឺជាសកម្មជនចុងក្រោយបំផុតដែលរងការគំរាមពីបទរំលោភបំពានច្បាប់សន្តិសុខជាតិចិន។
មកទល់ពេលនេះ កម្មវិធីចែកចាយស្បៀងអាហាររបស់អង្គការកម្មវិធីស្បៀង អាហារពិភពលោកបានចែកចាយស្បៀងអាហារដល់មនុស្សចំនួនប្រមាណ៤ម៉ឺននាក់នៅក្នុងចំណោមអ្នកដែលកំពុងប្រឈមនឹងភាពអត់ឃ្លានប្រមាណមួយសែននាក់។
ពលរដ្ឋហុងកុងរាប់លាននាក់ដែលមានបំណងចាកចេញពីទីក្រុងហុងកុងនៅពេលដែលប្រទេសចិនអនុវត្តច្បាប់សន្តិសុខជាតិថ្មី ឥឡូវនេះអាចដាក់ពាក្យសុំសិទ្ធិរស់នៅនិងធ្វើការនៅក្នុងចក្រភពអង់គ្លេសបាន។
ព័ត៌មានផ្សេងទៀត
No media source currently available