ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បែលហ្ស៊ិក​កាត់ទោស​អ្នកការទូត​អ៊ីរ៉ង់​ឲ្យ​ជាប់​គុក​២០ឆ្នាំ​ពី​បទ​រៀបចំ​បំផ្ទុះ​គ្រាប់បែក


ក្រុមមេធាវីតំណាងឲ្យក្រុមប្រឹក្សា​តស៊ូ​ជាតិ​អ៊ីរ៉ង់ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Antwerp ប្រទេសបែលហ្សិក កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមមេធាវីតំណាងឲ្យក្រុមប្រឹក្សា​តស៊ូ​ជាតិ​អ៊ីរ៉ង់ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Antwerp ប្រទេសបែលហ្សិក កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក​បាន​កាត់ទោស​អ្នកការទូត​អ៊ីរ៉ង់​ម្នាក់​ ចំពោះ​ការរៀបចំ​ផែនការ​វាយ​ប្រហារគ្រាប់​បែក​ដែល​មិន​បាន​សម្រេច​ជោគជ័យ​មួយ​ ប្រឆាំង​នឹង​ក្រុម​ប្រឆាំង​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​បារាំង​ នៅ​ឆ្នាំ​ ២០១៨។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ តុលាការ​បាន​កាត់ទោស​លោក Assadollah Assadi ​ឲ្យ​ជាប់​គុក​ ២០​ ឆ្នាំ។

ក្រុម​រដ្ឋអាជ្ញា​បែលហ្ស៊ិក​បាន​និយាយ​ថា​ លោក Assadi ​ដែល​មាន​ទីលំនៅ​នៅ​ទីក្រុង​វីយ៉ែន​ និង​បក្ស​ពួក​ផ្សេង​ទៀត​ មាន​គម្រោង​ដាក់​គ្រាប់​បែក​នៅឯ​ការប្រជុំ​មហាជន​មួយ​របស់​ក្រុមប្រឹក្សា​តស៊ូ​ជាតិ​អ៊ីរ៉ង់​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង។

តុលាការ​បាន​កាត់ទោស​មនុស្ស​ ៣ នាក់​ទៀត​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ឲ្យ​ជាប់គុក​ពី​ ១៥​ ឆ្នាំ​ទៅ​ ១៨ ​ឆ្នាំ។

លោក Assadi ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​អំឡុងពេល​នៃ​ការធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​សក្ខីកម្ម​ នៅឯ​ការកាត់ទោស​លោក​កាលពី​ឆ្នាំ​ទៅ​ ដោយ​អះអាង​ថា​ លោក​មាន​អភ័យឯកសិទ្ធ​ការទូត។

ការកាត់ទោស​នោះ​ជាលើកទី១​ ដែល​ប្រទេស​មួយ​នៅ​សហភាព​អឺរ៉ុប បាន​វិនិច្ឆ័យ​ទោស​រឿង​ក្តី​ភេរវកម្ម​ដែល​ទាក់ទិន​មន្ត្រី​អ៊ីរ៉ង់​ម្នាក់​ ចាប់តាំង​ពី​បដិវត្តន៍​អ៊ីរ៉ង់ ​ឆ្នាំ​ ១៩៧៩ ​មក៕

XS
SM
MD
LG