កាលពីថ្ងៃទី៨ ខែមីនាឆ្នាំមុន មានករណីបាញ់ប្រហារទៅលើប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លីនៅខេត្តក្រចេះ ដែលបណ្ដាលឲ្យពលរដ្ឋ៣នាក់រងរបួស។ មួយឆ្នាំក្រោយមក ជនរងគ្រោះបានលើកឡើងថា ជីវភាពរបស់ពួកគេមានការលំបាកក្រោយបាត់បង់ដី ហើយរបួសបានធ្វើឲ្យពួកគេខាតបង់ថវិកានិងជាប់បំណុល។
កងកម្លាំងសន្តិសុខរាជធានីភ្នំពេញ និងអាជ្ញាធរ បានបិទទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីរារាំងក្រុមសហជីពនិងអង្គការសង្គមស៊ីវិល ដែលបានប្រមូលផ្តុំប្រជាពលរដ្ឋដែលភាគច្រើនជាស្រ្តីជាង៥០០នាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក មិនឲ្យដើរចេញហែក្បួននោះឡើយ។
លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សនិងជាវេជ្ជបណ្ឌិត និងជាពេទ្យកុមារបានថ្លែងថាក្នុងការងាររបស់លោកស្រី លោកស្រីបានដឹងថា ការអំពាវនាវរបស់កុមារពិការជារឿយៗត្រូវបានគេព្រងើយកន្តើយ។
បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង៩០០០នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ពួកគេទទួលបានប្រាក់ខែជាមធ្យម១៥០០ដុល្លារ។ ប៉ុន្តែក្រុមអ្នកជំនាញមើលឃើញថា ដោយសារមានការបើកទូលាយជាងមុនក្នុងពេលខាងមុខគឺចំនួនពលករជំនាញគ្រោងនឹងកើនឡើងខ្លាំង។
នៅក្នុងឆ្នាំ ២០១១ អតីតប្រធានាធិបតីអាមេរិកលោក Barack Obama ឈានមួយជំហានបន្ថែមពីនេះទៀត ដោយប្រកាសទទួលស្គាល់ខែមិនាថាជាខែប្រវត្តិសាស្ត្ររបស់ស្ត្រី។
ការហាមឃាត់នេះធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅថ្មីៗនេះ បានព្រមានជាថ្មីដល់មន្ត្រីពន្ធនាគារ ឲ្យហាមការប្រើប្រាស់ទូរសព្ទនៅក្នុងពន្ធនាគារនេះ។
វេណេស៊ុយអេឡា បានស្ថិតនៅក្នុងវិបត្តិមនុស្សធម៌ដែលត្រូវគេរំពឹងនឹងមានភាពអាក្រក់បំផុតនៅពេលដែលការដាក់ទណ្ឌកម្មប្រេងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសនេះ។
លោក ស្ទីវ ឆាបុត អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកនិងលោក អាឡាំង ឡូវឹនសល បានស្នើច្បាប់ពាណិជ្ជកម្មកម្ពុជាដើម្បីសើរើពិនិត្យមើលឋានៈអនុគ្រោះពន្ធគយដែលកម្ពុជាបាននាំទំនិញចូលមកក្នុងសហរដ្ឋអាមេរិក។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកស្ទីវ ឆាបុត នៅវិមានរដ្ឋសភាក្នុងរដ្ឋធានី វ៉ាស៊ីនតោន។
នៅសប្ដាហ៍នេះ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្ដល់ជំនួយជាទឹកប្រាក់៥លានអឺរ៉ូ ដែលស្មើនឹងជាង៥.៦លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលនៅកម្ពុជា។
អាជ្ញាធរបានស្តីបន្ទោសលើក្លិនប្រេងចាស់ៗដែលបានបង្ហៀរចោលនៅក្បែររោងចក្រនោះ ប៉ុន្តែកម្មករមួយចំនួនដែល VOA បានសម្ភាសន៍ហាក់មិនយល់ស្របនឹងការសន្និដ្ឋាននេះទេ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរាយការណ៍ថា ជនភៀសខ្លួននិងជនចំណាកស្រុកវេណេស៊ុយអេឡារាប់ពាន់នាក់កំពុងចាកចេញពីប្រទេសជារៀងរាល់ថ្ងៃដើម្បីស្វែងរកការជ្រកកោនឬជីវភាពប្រសើរឡើង។
មជ្ឈមណ្ឌលឃុំឃាំងនៅលើកោះ Christmas ដែលជាដែនដីអូស្រ្តាលីនៅក្នុងមហាសមុទ្រឥណ្ឌា នឹងត្រូវបើកឡើងវិញ។ មជ្ឈមណ្ឌលឃុំឃាំងនេះ បានប្រតិបត្តិការចាប់តាំងពីឆ្នាំ២០០៣មក ក៏ប៉ុន្តែ ត្រូវបានបិទកាលពីឆ្នាំទៅ។
ព័ត៌មានផ្សេងទៀត
No media source currently available