ចិនបានបញ្ចេញឯសារសដ៏វែងមួយដែលអ្នកវិភាគនិយាយថា បានស្វះស្វែងដើម្បីបង្ហាញនូវភាពសមហេតុសមផលដល់វិធានការប្រយុទ្ធប្រឆាំងភេរវកម្ម ហើយនិងវិធានការធ្វើមិនឲ្យមានភាពជ្រុលនិយមនៅក្នុងតំបន់ស៊ីនជាង (Xingjiang) ភាគខាងលិច។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ គឺគម្រប់ពីរខែហើយ ចាប់តាំងពីតំណាងសហគមន៍ដីធ្លីខេត្តព្រះវិហារឈ្មោះស៊ុម ម៉ឺន បាន់បាត់ខ្លួន បន្ទាប់ពីសាក្សីជាច្រើនបានអះអាងថា គាត់ត្រូវបានក្រុមទាហានវាយដំ និងចាប់ខ្លួនខុសច្បាប់។
Calabria គឺជាតំបន់មួយក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានគេបំភ្លេចចោល។ ប៉ុន្តែថ្មីៗនេះ ជនចំណាកស្រុកជាច្រើន ដែលបានមកដល់ឆ្នេរប្រទេសអ៊ីតាលី បានធ្វើឲ្យតំបន់ Calabria នេះ មានជីវិតជាថ្មី។
ក្រោយកម្មករ-កម្មការិនីជាច្រើនរយនាក់ បានតវ៉ាទៅស្ថាប័នពាក់ព័ន្ធផ្សេងៗអស់រយៈពេលជិត៣ខែកន្លងទៅ ដើម្បីឲ្យមានការដោះស្រាយលើវិវាទការងាររបស់ពួកគេ នៅថ្ងៃចន្ទនេះ កម្មកររោងចក្រកាត់ដេរប្រមាណជា៥០០នាក់ បានទៅតវ៉ានៅខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅថ្ងៃទី១៨ ខែមីនា ឆ្នា២០១៩ កម្មករកម្មការិនីប្រមាណ៥០០នាក់ មកពីរោងចក្រ W&D Cambodia Co., LTD បានប្រមូលផ្ដុំគ្នាកាន់បដាតវ៉ាមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឲ្យរោងចក្រទទួលយកកម្មករជាង១ពាន់នាក់ ចូលធ្វើការវិញ។
នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់បាននិយាយនៅថ្ងៃចន្ទនេះថា គណៈរដ្ឋមន្ត្រីរបស់លោកស្រីបានសម្រេចចិត្តធ្វើកំណែទម្រង់ច្បាប់កាំភ្លើង បន្ទាប់ពីមានហេតុការណ៍បាញ់សម្លាប់រង្គាលកើតឡើងនៅឯវិហារឥស្លាមពីរកន្លែងក្នុងក្រុង Christchurch កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ប្រេនតុន ថារេន (Brenton Tarrant) អាយុ២៨ឆ្នាំ ជាជនជាតិអូស្ត្រាលី ហើយបាន ប្រកាស់ខ្លួនឯងថាជាអ្នកជាតិនិយមស្បែកស ត្រូវបាននាំខ្លួនចូលទៅក្នុងតុលាការក្នុងសង្កាត់ Christchurch ជាទីកន្លែងដែលចៅក្រមអានបទចោទបទអំពើមនុស្សឃាតទៅដល់បុរសនោះ។
របាយការណ៍មួយដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីសា្ថនភាពសិទ្ធិមនុស្សបានបង្ហាញថាក្នុងឆ្នាំ២០១៨ បញ្ហាសិទ្ធិមនុស្សនៅក្នុងកម្ពុជានៅតែអាក្រក់ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានច្រានចោលនិងអះអាងថា ការសន្និដ្ឋាននេះមិនផ្អែកលើស្ថានភាពជាក់ស្តែងរបស់កម្ពុជានោះទេ។
បើតាមរបាយការណ៍ថ្មីមួយបានត្រូវបង្ហាញកាលពីថ្ងៃពុធថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិនមិនបានល្អប្រសើរជាងមុនទេកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។
ចំនួនសុំកូនពីប្រទេសនានាយកមកចិញ្ចឹមនៅអាមេរិកបានធ្លាក់ចុះសារជាថ្មី
ប្រទេសកម្ពុជាបានធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដោយបញ្ចូលការដាក់ទោសទណ្ឌទៅលើអ្នករិះគន់ព្រះមហាក្សត្រ។ ក្រោយច្បាប់នេះត្រូវបានអនុម័តកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ពលរដ្ឋយ៉ាងតិច៣នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្រោមច្បាប់មួយនេះ តាមរយៈការបង្ហោះសារនៅលើទំព័រហ្វេសប៊ុក។
ព័ត៌មានផ្សេងទៀត
No media source currently available