វេទិកាអ៊ីនធឺណិតបើកទូលាយ ឆ្នាំ២០១៩ (Open Cyber Talk) គឺជាការចូលរួមពីយុវជន អ្នកប្រើប្រាស់អ៊ីធឺណិត សកម្មជនលើបណ្តាញសង្គម អ្នកអនុវត្តច្បាប់ អ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្ស ដើម្បីជជែកពិភាក្សាអំពីឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី។
របាយការណ៍ដដែលក៏បាននិយាយពីការដោះលែងមន្ត្រីសង្គមស៊ីវិលជាអ្នកទោសនយោបាយក្រោយការលើកលែងទោស បន្ទាប់ពីការបោះឆ្នោតដែលក្នុងនោះមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផងដែរ។
របាយការណ៍បានបង្ហាញបញ្ហា ដូចជាការប្រព្រឹត្តអំពើពុករលួយ និងនិទណ្ឌភាពក្នុងចំណោមកងកម្លាំងសន្តិសុខទាំងអស់ និងនៅក្នុងរដ្ឋាភិបាលលោក Maduro ការជួញដូរមនុស្ស និងការរំលោភលើកម្លាំងពលកម្មកុមារដ៏ធ្ងន់ធ្ងរបំផុតជាដើម។
អ្នកស្រី ឡុង គឹមហ៊ាង ប្រាប់ VOA ថា ការតវ៉ានៅសប្តាហ៍នេះ មិនមានអ្នកចូលរួមជាមួយអ្នកស្រីដូចសប្តាហ៍មុនៗនោះទេ។ អ្នកស្រីបញ្ជាក់មូលហេតុថា ដោយសារពួកគេមួយចំនួនរងនូវការលួងលោម និងគំរាមកំហែងពីជនមិនស្គាល់អត្តសញ្ញាណ។
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់មួយនៅសិប្បកម្មផលិតឥដ្ឋ ដែលបានធ្វើឲ្យក្មេងស្រីម្នាក់ពិការដៃម្ខាងនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់វិធានការភ្លាមៗ ដោយការត្រៀមប្ដឹងម្ចាស់សិប្បកម្មនេះ។
កាលពីថ្ងៃទី៨ ខែមីនាឆ្នាំមុន មានករណីបាញ់ប្រហារទៅលើប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លីនៅខេត្តក្រចេះ ដែលបណ្ដាលឲ្យពលរដ្ឋ៣នាក់រងរបួស។ មួយឆ្នាំក្រោយមក ជនរងគ្រោះបានលើកឡើងថា ជីវភាពរបស់ពួកគេមានការលំបាកក្រោយបាត់បង់ដី ហើយរបួសបានធ្វើឲ្យពួកគេខាតបង់ថវិកានិងជាប់បំណុល។
កងកម្លាំងសន្តិសុខរាជធានីភ្នំពេញ និងអាជ្ញាធរ បានបិទទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីរារាំងក្រុមសហជីពនិងអង្គការសង្គមស៊ីវិល ដែលបានប្រមូលផ្តុំប្រជាពលរដ្ឋដែលភាគច្រើនជាស្រ្តីជាង៥០០នាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក មិនឲ្យដើរចេញហែក្បួននោះឡើយ។
លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សនិងជាវេជ្ជបណ្ឌិត និងជាពេទ្យកុមារបានថ្លែងថាក្នុងការងាររបស់លោកស្រី លោកស្រីបានដឹងថា ការអំពាវនាវរបស់កុមារពិការជារឿយៗត្រូវបានគេព្រងើយកន្តើយ។
បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង៩០០០នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ពួកគេទទួលបានប្រាក់ខែជាមធ្យម១៥០០ដុល្លារ។ ប៉ុន្តែក្រុមអ្នកជំនាញមើលឃើញថា ដោយសារមានការបើកទូលាយជាងមុនក្នុងពេលខាងមុខគឺចំនួនពលករជំនាញគ្រោងនឹងកើនឡើងខ្លាំង។
នៅក្នុងឆ្នាំ ២០១១ អតីតប្រធានាធិបតីអាមេរិកលោក Barack Obama ឈានមួយជំហានបន្ថែមពីនេះទៀត ដោយប្រកាសទទួលស្គាល់ខែមិនាថាជាខែប្រវត្តិសាស្ត្ររបស់ស្ត្រី។
ការហាមឃាត់នេះធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅថ្មីៗនេះ បានព្រមានជាថ្មីដល់មន្ត្រីពន្ធនាគារ ឲ្យហាមការប្រើប្រាស់ទូរសព្ទនៅក្នុងពន្ធនាគារនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available