ប្រទេសចំនួន៣ ដែលបានលើកឡើងអំពីបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោម រួមមាន ប្រទេសតូហ្គូនៅតំបន់អាហ្វ្រិកខាងលិច ប្រទេសម៉ិកសិកនៅតំបន់អាមេរិកខាងជើង និងប្រទេសអេស្ប៉ាញនៅប៉ែកអឺរ៉ុប។
រដ្ឋាភិបាលកម្ពុជានិងជប៉ុនបានព្រមព្រៀងគ្នា ដើម្បីទទួលពលករជំនាញកម្ពុជាចាប់ពី ខែមេសាទៅដែលជាការអនុញ្ញាតជាលើកដំបូងសម្រាប់កម្ពុជា និងប្រទេសនៅអាស៊ីចំនួន ៨ទៀត ហើយមានការធានាថា នឹងទប់ស្កាត់ក្រុមហ៊ុនជ្រើសរើសពលករ ដែលមិនសុច្ចរិតផងដែរ។
តុលាការសាលាឧទ្ធរណ៍សម្រេចមិនអនុញ្ញាតឲ្យលោក ម៉ឺន មាន បានស្ថិតនៅក្រៅឃុំជួបជុំគ្រួសារ បន្ទាប់ពីអាជ្ញាធរខេត្តព្រះវិហារប្រាប់អ្នកស្រី ភឹម ម៉ៅ ដែលជាម្តាយថា កូនប្រុសអ្នកស្រីនឹងបានស្ថិតនៅក្រៅឃុំ បើអ្នកស្រីឈប់ប្តឹងអាជ្ញាធរចំពោះការបាត់ខ្លួនស្វាមីអ្នកស្រី។
លោក សេវ សឿន តំណាងសហគមន៍មកពីភូមិកក់ បានបញ្ជាក់ថា លោកសប្បាយរីករាយដែលទទួលបានដីសក្តិសិទ្ធិរបស់ដូនតាមកវិញ ក៏ប៉ុន្តែប្តេជ្ញាថា នឹងបន្តការតស៊ូរហូតទាល់តែក្រុមហ៊ុនជួសជុលការខូចខាតព្រៃ និងប្រភពទឹក និងផ្តល់សំណងដល់សហគមន៍រងគ្រោះ។
អាជ្ញាធរខេត្តព្រះវិហារមិនទាន់អាចបញ្ជាក់បានថា តើលោក ស៊ុម ម៉ឺន ដែលបានបាត់ខ្លួនក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ នៅទីណាឲ្យប្រាកដនោះទេ តែថា កូនប្រុសរបស់លោក ដែលកំពុងជាប់ឃុំ អាចនឹងត្រូវបានដោះលែងនៅក្នុងសប្តាហ៍នេះ។
បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង ៩០០០ នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ពួកគេទទួលបានប្រាក់ខែជាមធ្យមចំនួន ១៥០០ដុល្លារ។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនអះអាងថា រដ្ឋាភិបាលកម្ពុជា មិនទាន់មានការឆ្លើយតបជាក់លាក់ណាមួយ ដើម្បីបំពេញការចង់បានរបស់សហភាពអឺរ៉ុប ដែលបានចាប់ផ្ដើមបញ្ជូនប្រតិភូមកពិនិត្យស្ថានភាពកម្ពុជាក្រោមក្របខណ្ឌប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA។
នៅថ្ងៃចន្ទនេះ លោកហ៊ុន សែន បានថ្លែងថា នឹងមិនមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីការឃុំខ្លួនក្នុងផ្ទះនោះទេ ដោយលោក ហ៊ុន សែន បានចោទមេដឹកនាំបក្សប្រឆាំងរូបនេះ ថាបានហាមមន្ត្រីបក្សប្រឆាំងផ្សេងទៀត មិនឲ្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ចិនបានបញ្ចេញឯសារសដ៏វែងមួយដែលអ្នកវិភាគនិយាយថា បានស្វះស្វែងដើម្បីបង្ហាញនូវភាពសមហេតុសមផលដល់វិធានការប្រយុទ្ធប្រឆាំងភេរវកម្ម ហើយនិងវិធានការធ្វើមិនឲ្យមានភាពជ្រុលនិយមនៅក្នុងតំបន់ស៊ីនជាង (Xingjiang) ភាគខាងលិច។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ គឺគម្រប់ពីរខែហើយ ចាប់តាំងពីតំណាងសហគមន៍ដីធ្លីខេត្តព្រះវិហារឈ្មោះស៊ុម ម៉ឺន បាន់បាត់ខ្លួន បន្ទាប់ពីសាក្សីជាច្រើនបានអះអាងថា គាត់ត្រូវបានក្រុមទាហានវាយដំ និងចាប់ខ្លួនខុសច្បាប់។
Calabria គឺជាតំបន់មួយក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានគេបំភ្លេចចោល។ ប៉ុន្តែថ្មីៗនេះ ជនចំណាកស្រុកជាច្រើន ដែលបានមកដល់ឆ្នេរប្រទេសអ៊ីតាលី បានធ្វើឲ្យតំបន់ Calabria នេះ មានជីវិតជាថ្មី។
ព័ត៌មានផ្សេងទៀត
No media source currently available