ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នូវែលសេឡង់​ប្រកាសហាម​ឃាត់​ការ​ប្រើកាំភ្លើង​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​ដ៏ធំមួយ​នៅ​ក្រុង Christchurch


លោកស្រី​នា​យក​​រដ្ឋ​មន្រ្តី Jacinda Ardern ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅក្នុង​សភា​រដ្ឋ Wellington កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០១៩។
លោកស្រី​នា​យក​​រដ្ឋ​មន្រ្តី Jacinda Ardern ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅក្នុង​សភា​រដ្ឋ Wellington កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០១៩។

ជិត​មួយ​សប្តាហ៍​ បន្ទាប់​ពី​ពលរដ្ឋកាន់សាសនា​ឥស្លាម៥០​នាក់​នៅ​ក្នុង​ទីក្រុង​ Christchurch នៃ​ប្រទេស​នូវែលសេឡង់​បាន​ត្រូវបាញ់​សម្លាប់ ​លោកស្រី​នា​យករដ្ឋ​មន្រ្តី Jacinda Ardern ​បាន​ហាមឃាត់​ភ្លាម​ៗ​លើ​អាវុធ​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិនិង​អាវុធ​ស្វ័យ​ប្រវត្តិ។

ការ​ហាម​ឃាត់​ដែលលោកស្រី​នាយក​រដ្ឋមន្រ្តី Ardern បាន​ប្រកាស​កាល​ពី​ថ្ងៃព្រហស្បតិ៍​នៅរដ្ឋ​ធានី​ Wellington រួមមាន​បង់កាំភ្លើង​ដែល​ផ្ទុកគ្រាប់​បាន​ច្រើន ​និង​ឧបករណ៍​បន្ថែម ​ដែលអាច​កែច្នៃកាំភ្លើង​ធម្មតា​ឲ្យ​ទៅ​ជាកាំភ្លើង​បាញ់​បាន​យ៉ាង​លឿន។

លោកស្រី​នាយករដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍ទៀត​ថា ​លោក​ស្រី​ហាម​ឃាត់​ការលក់​ដូរនេះ​ដើម្បី​រារាំងការ​រក្សា​ទុកកាំភ្លើង​ប្រើ​នៅ​ថ្ងៃ​អនាគត​ ហើយ​និងហាម​ឃាត់ទាំង​ស្រុងលើ​អាវុធ​ទាំង​នោះ ​បន្ទាប់​ពី​ច្បាប់​ថ្មី​ចូល​ជា​ធរ​មាន។​

លោកស្រី​នាយករដ្ឋ​មន្រ្តី Ardern ក៏បាន​ប្រកាស​ពី​ផែនការ​ទិញ​កាំភ្លើង​ត្រឡប់​មក​វិញ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​លើក​ទឹក​ចិត្តម្ចាស់​ដែល​មានកាំភ្លើង​បែប​នេះ​ឲ្យ​ប្រ​គល់​កាំភ្លើង​ទាំង​នោះ​ឲ្យ​អាជ្ញាធរ​វិញ។

លោកស្រីបាន​មាន​ប្រសាសន៍​ទៀត​ថា ​រដ្ឋាភិបាល​អាច​ចំណាយ​ប្រាក់រហូតដល់​១៤០លាន​ដុល្លារ​ ដើម្បី​ទិញកាំភ្លើង​ពី​ម្ចាស់​របស់​វាមក​វិញ។ យោធា​និង​ប៉ូលិស បាន​ឲ្យដឹងតាមរយៈគេហទំព័ររបស់​ខ្លួន​ថា «រយៈ​ពេល​អន្តរកាល​នេះ» នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រគល់​កាំភ្លើង​របស់​ខ្លួន​ដោយ​មិនមានការ​ផាក​ពិន័យ។

សភាត្រូវ​គេ​រំពឹង​នឹង​អនុម័ត​ច្បាប់​ដែល​បាន​ស្នើ​ឡើង​នេះ នៅពេល​ដែល​ខ្លួន​បើក​សម័យ​ប្រជុំ​របស់​ខ្លួន​ឡើង​វិញ​នៅពាក់​កណ្តាល​ខែមេសា។

រដ្ឋាភិបាល​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រទេស​នូវែលសេឡង់​ដែល​មាន​ប្រជាពលរដ្ឋ​៥​លាន​នាក់ ​មាន​ម្ចាស់កាំភ្លើង​ដែល​មាន​អាជ្ញាបណ្ណ​២សែន​៥ម៉ឺន​នាក់។ គេ​បាន​ប៉ាន់​ស្មាន​ថា មាន​កាំភ្លើង១លាន៥សែន​ដើម​នៅ​ក្នុង​ប្រទេស​នេះ៕

XS
SM
MD
LG