អ្នកតំណាងអង្គការសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក ប្រមាណ ១០០ នាក់ បានធ្វើបាតុកម្មនិងដាក់ញត្តិ២ នៅក្រសួងការបរទេសនិងសភាអាមេរិកកាលពីថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
សកម្មជនសិទ្ធិមនុស្សក្រៅប្រទេសកំពុងធ្វើសកម្មភាពទាមទារឲ្យមានការបោះឆ្នោតជាតិដោយសេរីនិងត្រឹមត្រូវនៅប្រទេសកម្ពុជាក្នុងពេលខាងមុខតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ ហើយបើមិនដូច្នោះទេគឺពួកគេយល់ថា ត្រូវតែពន្យារពេលសិន។
សកម្មជនខ្មែរក្រោមជិតមួយរយនាក់ដែលមកពីប្រទេសជាច្រើននៅទូទាំងពិភពលោកបានជួបប្រជុំគ្នានៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិកដើម្បីពិនិត្យមើលលើសមិទ្ធផលនៃសកម្មភាពក្នុងរយៈពេលជិត១ឆ្នាំកន្លងមកនេះ។
អ្នកស្រី សុភីលីន ជាម សាភីរ៉ូ ជាគ្រូរបាំនិងអ្នកច្នៃរបាំបុរាណនិងទំនើបខ្មែរម្នាក់។ អ្នកស្រីត្រូវបានអញ្ជើញមកបុរី New York ថ្មីៗនេះ ដើម្បីចូលរួមក្នុងការកិច្ចពិភាក្សាស្តីអំពីលោក Doughlas Latchford អ្នកជំនួញជនជាតិអង់គ្លេសដែលបានលួចជួញដូររូបចម្លាក់បុរាណខ្មែរជាច្រើន។
កាលពីចុងខែមករា ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សយ៉ាងតិចណាស់ ១១ នាក់នៅក្នុងទីក្រុង Monterey Park រដ្ឋកាលីហ្វញ៉ា ខណៈដែលសហគមន៍អាមេរិកាំងដើមកំណើតអាស៊ីនៃទីក្រុងកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំចន្ទគតិ។ សហគមន៍ខ្មែរក្នុងរដ្ឋនេះបានសម្តែងការព្រួយបារម្ភនិងរិះរកវិធានការការពារខ្លួន។
លោក អួន ឡឺត បានសរសេរសៀវភៅមួយក្បាលរៀបរាប់អំពីដំណើរជីវិតរបស់លោក ដែលមានចំណងជើងជាភាសាអង់គ្លេសដែលជាខ្មែរថា «សុបិនអាមេរិកាំងរបស់ជនភៀសខ្លួនម្នាក់ ពីវាលពិឃាតនៅកម្ពុជា ដល់កងការពារសន្តិសុខប្រធានាធិបតី»។
ខ្សែភាពយន្ត «Bad Axe» បង្ហាញពីគ្រួសារចម្រុះជាតិសាសន៍ដ៏ជិតស្និទ្ធរបស់លោក David Siev ដោយស្វែងយល់ពីភាពតានតឹងច្រើនជំនាន់រវាងការតស៊ូដើម្បីអ្វីដែលត្រឹមត្រូវនិងការព្យាយាមដើម្បីសម្របសម្រួលខ្លួនក្នុងសង្គម និងថាតើការតស៊ូឬការព្យាយាមអាចជម្នះការរើសអើងជាតិសាសន៍និងការស្អប់ខ្ពើមដែរឬយ៉ាងណា។
តារាហូលីវូដជនជាតិម៉ុងអាមេរិកាំងម្នាក់ និងផលិតករភាពយន្តខ្មែរអាមេរិកាំងម្នាក់កំពុងព្យាយាមធ្វើឱ្យមានការតំណាងជនជាតិនិងវប្បធម៌អាស៊ីនៅអាមេរិក ជាមួយនឹងខ្សែភាពយន្តអាស៊ីអាគ្នេយ៍ថ្មីមួយរបស់ពួកគេដែលមានចំណងជើងថា «The Harvest»។
គណបក្សសង្គ្រោះជាតិនៅក្រុង Lowell បានរៀបចំកម្មវិធីជួបជុំរៃអង្គាសថវិកាកាលពីថ្ងៃសៅរ៍ដើម្បីជួយអ្នកប្រជាធិបតេយ្យក្នុងការបោះឆ្នោតថ្នាក់ជាតិដែលគ្រោងធ្វើនៅខែកក្កដាឆ្នាំនេះ ប៉ុន្តែប្រធានគណបក្សភ្លើងទៀននៅរដ្ឋ Massachussetts នេះមិនមកចូលរួមទេ។
ឱកាសសម្រាប់ការវិនិយោគទុននិងសកម្មភាពសហគ្រិនភាពនៅកម្ពុជា និងការព្រួយបារម្ភដល់សុវត្ថិភាពសមាជិកក្រុមគ្រួសារដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាបានក្លាយជាកត្តារួមផ្សំជំរុញឱ្យមានការផ្លាស់ប្តូរមកគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។
កម្មវិធីជប់លៀងដែលមានអ្នកចូលរួមចម្រុះជាតិសាសន៍ជាង៣០០នាក់នេះគឺជាខួប៣៨ឆ្នាំរបស់សមាគមខ្មែរក្រុង Lowell ក្រោយពីចាប់ផ្តើមឡើង ដើម្បីជួយអតីតជនភៀសខ្លួនទាំងខ្មែរនិងជនជាតិផ្សេងទៀតដែលប្រឈមការលំបាកកាលពីជិតបួនទសវត្សរ៍មុន។
ព័ត៌មានផ្សេងទៀត
No media source currently available