បទសម្ភាសន៍៖ គ្រូរបាំនិងអ្នកច្នៃរបាំខ្មែរម្នាក់រាំនៅក្នុងសារមន្ទីរសិល្បៈធំបំផុតនៅអាមេរិក សង្ឃឹមថានឹងទទួលកម្មសិទ្ធរូបចម្លាក់អាទិទេពមកវិញ
អ្នកស្រី សុភីលីន ជាម សាភីរ៉ូ (Sophiline Cheam-Shapiro) ជាគ្រូរបាំនិងអ្នកច្នៃរបាំបុរាណនិងទំនើបខ្មែរម្នាក់។ អ្នកស្រីត្រូវបានអញ្ជើញមកបុរី New York (ញូវយ៉ក)ថ្មីៗនេះ ដើម្បីចូលរួមក្នុងការកិច្ចពិភាក្សានិងសម្ភោធ Podcast Dynamite Doug ស្តីអំពីលោក Doughlas Latchford អ្នកជំនួញជនជាតិអង់គ្លេសដែលបានលួចជួញដូររូបចម្លាក់បុរាណខ្មែរជាច្រើន។ រូបចម្លាក់ប្រហែល៣០ ក្នុងចំណោមនោះកំពុងត្រូវបានតាំងនៅក្នុងសារមន្ទីរសិល្បៈ Metropolitan ឬ Metropolitan Museum of Artក្នុងបុរី New York។ កញ្ញា ទុំ ម្លិះ នៃវីអូអេ បានជួបសម្ភាសន៍ជាមួយ អ្នកស្រី សុភីលីន ជាម សាភីរ៉ូ ក្រោយពេលអ្នកស្រីបានបង្ហាញក្បាច់រាំនៅខាងមុខរូបចម្លាក់លោកេស្វរៈ ដែលគេត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរសិល្បៈដ៏ធំបំផុតនៅសហរដ្ឋអាមេរិកនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៖