សំណើនេះជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការសម្រេចដោយតុលាការកំពូលកាលពីខែមិថុនាដកហូតការការពារផ្លូវច្បាប់ចំពោះសិទ្ធិរំលូតកូននៅកម្រិតរដ្ឋាភិបាលសហព័ន្ធ ហើយទុកឱ្យរដ្ឋនីមួយៗជាអ្នកសម្រេចវិញ។
អ្នកជំនួញអចលនទ្រព្យខ្មែរអាមេរិកាំងគឺលោក Mony Nop កំពុងឈរឈ្មោះជាចៅហ្វាយក្រុងLivermore ក្នុងរដ្ឋ California សម្រាប់ការបោះឆ្នោតនៅដើមខែវិច្ឆិកាខាងមុខនេះ។ លោក Mony ផ្អែកគោលនយោបាយរបស់លោកយ៉ាងសំខាន់លើរបៀបនៃការដឹកនាំថ្មីដែលជួយទីក្រុងឲ្យរស់រវើកឡើងវិញ។
សកម្មជនប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកបានរំឭកខួបលើកទី៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។
សមាជិករដ្ឋសភាទាំងពីរឲ្យដឹងថាអាមេរិកក៏កំពុងពង្រឹងកងកម្លាំងយោធានៅក្នុងតំបន់ដែលអាចទប់ស្កាត់ចិននៅពេលណាដែលចាំបាច់និងបានព្រមានមិនឲ្យប៉ះពាល់ដល់ដែនដីរបស់អាមេរិកដូចជាកោះGuam ដែលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ប៉ូលិសក្រុង Lowell និង សមាគមខ្មែរ CMAA បានប្រារព្ធខួប២០ឆ្នាំនៃការរំដោះសួនប៉ៃលិនពីសកម្មភាពជនពាលដោយមានរៀបចំការប្រកួតកីឡាបាល់ទះសហគមន៍រំឭកពីលទ្ធផលនៃកិច្ចសហការរវាងសហគមន៍និងប៉ូលិសដើម្បីកាត់បន្ថយអារម្មណ៍ខ្លាចប៉ូលិស។
អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) ចៅសង្កាត់លេខ៦នៃទីក្រុង Long Beach (ឡុងប៊ិច) រដ្ឋCalifornia បានបង្ហាញសមិទ្ធផលការងារច្រើនលើផ្នែកសង្គមកិច្ចនិងសេដ្ឋកិច្ចសម្រាប់សង្កាត់ក៏ដូចជាសម្រាប់សហគមន៍ខ្មែរតាំងពីអ្នកស្រីបានជាប់ឆ្នោតកាលពីចុងឆ្នាំ២០២០។
លោក ហ៊ុន សែន បានបន្តប្រាប់ដល់មហាសន្និបាតថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ បានដំណើរការទៅដោយ «សេរី យុត្តិធម៌ សន្តិភាព និងតម្លាភាព»។
សមាជិករដ្ឋសភាវ័យ៨១ឆ្នាំរូបនេះត្រូវបានគេទទួលស្គាល់និងដឹងគុណចំពោះស្នាដៃរបស់លោកក្នុងការជួយលើវិស័យជាច្រើនដូចជាសេដ្ឋកិច្ច សង្គមកិច្ច សុខាភិបាល អប់រំសិក្សាធិការ សិទ្ធិមនុស្សនិងនយោបាយ។
គណៈកម្មការមួយដែលបង្កើតឡើងដោយសកម្មជនខ្មែរនៅក្រៅប្រទេសប្រកាសបញ្ចប់ដំណើរការចងក្រងឯកសារស្តីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
សម្រាប់មនុស្សទូទៅ នេះគ្រាន់តែជាប្រអប់ខ្ចប់នំធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ អ្នកស្រី Phung Huynh ប្រអប់នំដូណាត់ពណ៌ផ្កាឈូកនេះ ជានិមិត្តរូបមួយនៃការចងចាំនិងឧទ្ទិសដល់ដំណើរជីវិតជនភៀសខ្លួនខ្មែរ ដែលបានរត់គេចពីរបបប្រល័យពូជសាសន៍ មកចាប់ផ្តើមជីវិតថ្មីនៅសហរដ្ឋអាមេរិក។
កញ្ញា Dorothy បានឲ្យដឹងពីគោលបំណងនៃការផលិតផតខាសថ៍នេះថា ដើម្បីបង្ហាញឥទ្ធិពលនៃការចែករំលែករឿងរ៉ាវនិងបទពិសោធន៍ជីវិតដល់មនុស្សជាច្រើននាក់ទៀតដែលបានរស់រានពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនិងជាពិសេសដើម្បីជួយសម្រាលបន្ទុកនិងការប៉ះទង្គិចផ្លូវចិត្តឆ្លងជំនាន់ដល់អ្នករស់រានពីរបបនេះផ្ទាល់រួមទាំងកូនចៅរបស់ពួកគេ។
ក្រុមរបាំអង្គរដែលត្រូវបានបង្កើតឡើងដោយជនភៀសខ្លួនខ្មែរនៅទីក្រុង Lowell រដ្ឋ Massachusetts នឹងសម្តែងសិល្បៈជូនទស្សនិកជនទស្សនាកម្សាន្តដោយឥតគិតថ្លៃនៅទីក្រុង Williamtowns នៅថ្ងៃសៅរ៍ និងនៅទីក្រុង Lowell ថ្ងៃអាទិត្យសប្តាហ៍នេះដើម្បីអបអរខួប៣៥ឆ្នាំរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available