បេក្ខជនចៅហ្វាយក្រុងខ្មែរអាមេរិកាំងផ្តោតលើការប្តូររបៀបដឹកនាំក្រុង Livermore
អ្នកជំនួញអចលនទ្រព្យខ្មែរអាមេរិកាំងគឺលោក Mony Nop កំពុងឈរឈ្មោះជាចៅហ្វាយក្រុងLivermore ក្នុងរដ្ឋ California សម្រាប់ការបោះឆ្នោតនៅដើមខែវិច្ឆិកាខាងមុខនេះ។ លោក Mony ផ្អែកគោលនយោបាយរបស់លោកយ៉ាងសំខាន់លើរបៀបនៃការដឹកនាំថ្មីដែលជួយទីក្រុងឲ្យរស់រវើកឡើងវិញ។ វាជាការប្រឈមមួយរបស់លោកក្នុងខណៈដែលអ្នកបោះឆ្នោតជាង៨០% មិនមែនអាស៊ី។ ប៉ុន្តែលោកសម្តែងសុទិដ្ឋិនិយមចំពោះការបោះឆ្នោតក្នុងពេលខាងមុខដោយសារបទពិសោធការងាររបស់លោកជាមន្ត្រីប៉ូលិសនិងជាអ្នកជំនួញដ៏ជោគជ័យ។ លោក ម៉ែន គឹមសេង នៃវីអូអេជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕