សមាជិកសហគមន៍ខ្មែរអាមេរិកាំងមានចំនួន៣៣៩.០០០នាក់ ក្នុងនោះអ្នកដែលបានកើតនៅប្រទេសកម្ពុជាមានរហូតដល់៥៦%។ ពលរដ្ឋខ្មែរអាមេរិកាំងបានកើនឡើងចំនួន៦៤%បើប្រៀបធៀបនឹងឆ្នាំ២០០០ដែលមានតែចំនួន២០៦.០០០នាក់។
អ្នកស្រី សាន សិទ្ធា ប្រធានអង្គការក្រុងខ្មែរថ្លែងថា មេដឹកនាំសហគមន៍ខ្មែរមិនបណ្តោយឲ្យជំងឺនេះ ត្រួតត្រាមិនឲ្យធ្វើអ្វីឡើយ ហើយត្រូវកែស្ថានភាពអវិជ្ជមានបណ្តាលមកពីកូរីដ១៩ ឲ្យទៅជាវិជ្ជមានវិញ។
ព្រះសង្ឃ និងក្រុមពលរដ្ឋខ្មែរនៅតាមបណ្តារដ្ឋនានាក្នុងប្រទេសអាមេរិកបានចូលរួមនិង ត្រៀមចូលរួមទទួលទេវតាឆ្នាំថ្មីដូចពលរដ្ឋនៅក្នុងប្រទេសកំណើតដែរ។
ពលរដ្ឋអាមេរិកាំងដើមកំណើត អាស៊ីនៅទូទាំងសហរដ្ឋអាមេរិក ដែលមានរួមទាំងពលរដ្ឋខ្មែរផង មានការព្រួយបារម្ភ និងបង្កើនការប្រុងប្រយ័ត្នចំពោះ សុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ។
អតីតមន្ត្រីខ្មែរនិងជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក ប៉ុក ថន បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ក្រោយពីបានធ្វើតេស្តវិជ្ជមានជិត១ខែ។ ការស្លាប់របស់លោក ប៉ុក ថន បានធ្វើឲ្យក្រុមគ្រួសារនិងមិត្តភក្តិ អាឡោះអាល័យ សោកស្តាយនិងចងចាំពីកេរដំណែលរបស់លោក។
ក្នុងគ្រាដែលជំងឺកូវីដ១៩ រាតត្បាតយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក អ្នកធ្វើការងារក្នុងវិស័យសុខាភិបាលជាស្ត្រី បានចូលរួមទប់ស្កាត់វីរុសដ៏ប្រល័យនេះ ដូចសហការីបុរសដែរ ក្នុងខណៈពេលដែលត្រូវបំពេញតួនាទីជាស្ត្រីមេផ្ទះផងដែរ។
ពលរដ្ឋខ្មែរ-អាមេរិកាំងខ្លះនៅតាមបណ្តារដ្ឋមួយចំនួនបានបង្ហាញការរីករាយ និង ខកចិត្តលាយឡំគ្នានៅក្រោយពេលដែលព្រឹទ្ធសភាខកខានមិនបានដាក់ទោសអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីបទញុះញង់ឲ្យមានអំពើហិង្សា នៅវិមានរដ្ឋសភា។
លោកស្រីវេជ្ជបណ្ឌិត លឹម លីណាត បានធ្វើការនៅកន្លែងសង្គ្រោះបន្ទាន់នៃមជ្ឈមណ្ឌលសុខាភិបាលថ្នាក់តំបន់ក្នុងសហគមន៍នៃទីក្រុង Fresno រដ្ឋកាលីហ្វញ៉ាអស់រយៈពេល ២៥ ឆ្នាំ។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងខ្លះបានអះអាងថា ការស្បថចូលកាន់មុខតំណែងរបស់លោកប្រធានាធិបតីថ្មី គឺលោក Joe Biden ដោយគ្មានវត្តមានអតីតប្រធានាធិបតី Donald Trump បានធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់សហរដ្ឋអាមរិក ដែលគេតែងផ្តល់កិត្តិនាមថា ជាបិតាលទ្ធិប្រជាធិបតេយ្យ។
មេដឹកនាំសហគមន៍ខ្មែរនិងសកម្មជនសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកមានជំនឿថា លោកប្រធានាធិបតី Joe Biden នឹងអាចផ្សះផ្សារសង្គមអាមេរិកាំងដែលកំពុងបែកបាក់និងទប់ស្កាត់វីរុសកូរ៉ូណាក៏ដូចជាស្តារសេដ្ឋកិច្ចដែលកំពុងរងការបំផ្លាញដោយជំងឺរាតត្បាតនេះ។
ពលរដ្ឋខ្មែរ-អាមេរិកាំងខ្លះជឿថាស្ថានភាពនឹងល្អប្រសើរជាងមុនក្នុងរយ:ពេល៤ឆ្នាំខាងមុខនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available