លោក Joe Biden ថ្លែងសុន្ទរកថា បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកនៅវិមានសភា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
Photo: AFP
ពលរដ្ឋខ្មែរអាមេរិកាំងចូលរួមជាមួយមេដឹកនាំពិភពលោក ស្វាគមន៍លោក Joe Biden ជាប្រធានាធិបតីអាមេរិកថ្មី

រដ្ឋ NORTH CAROLINA —
លោក Joe Biden បានស្បថសច្ចាប្រណិធានជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិកនៅថ្ងៃពុធទី២០ ខែមករា ឆ្នាំ២០២១នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលជាព្រឹត្តិការណ៍មួយកំពុងទាក់ទាញការយកចិត្តទុកដាក់ពីពលរដ្ឋនិងមេដឹកនាំជុំវិញពិភពលោក។
ពលរដ្ឋខ្មែរ-អាមេរិកាំងនៅតាមបណ្តារដ្ឋមួយចំនួនដែលបានតាមដាននយោបាយសហរដ្ឋអាមេរិក និងការស្បថសច្ចាប្រណិធាន បានស្វាគមន៍លោក Biden ជាពាក្យជូនពរ ជាពាក្យល្អៗជាច្រើនជាមួយនឹងជំនឿមុតមាំថាលោកនឹងដឹកនាំប្រទេសអាមេរិកឲ្យរីកចម្រើនទៅមុខ និងធ្វើឲ្យពិភពលោកផ្តល់តម្លៃកាន់តែខ្លាំងដល់ប្រទេសអាមេរិកនៅពេលលោក Biden ចាប់ផ្តើមសុន្ទរកថារបស់លោកជាមួយនឹងពាក្យថា«នេះជាថ្ងៃរបស់សហរដ្ឋអាមរិក ជាថ្ងៃនៃលទ្ធិប្រជាធិបតេយ្យ» ជាក្តីសង្ឃឹមឡើងវិញ ហើយប្រជាធិបតេយ្យបានឈ្នះនោះ។
លោក នួន វាសនា ជាពលរដ្ឋខ្មែរ-អាមេរិកាំង និងជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលក្នុងរដ្ឋម៉ាស្សាឈូសិត បានចូលរួមត្រេកអរជាមួយពលរដ្ឋនានានិងពិភពលោកនៅពេលឃើញលោក Biden ស្បថចូលកាន់មុខតំណែង ជាប្រធានាធិបតី។
«បើនិយាយទៅមិនមែនសម្រាប់តែខ្មែរអាមេរិកាំងទេ ទូទាំងអាមេរិកាំង ទូទាំងពិភពលោក។ នេះជាថ្ងៃដ៏អស្ចារ្យមួយល្អសម្រាប់លទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកក៏ដូចជានៅក្នុងពិភពលោកដែរ»។
រូបឯកសារ៖ លោក នួន វាសនា ជាពលរដ្ឋខ្មែរ-អាមេរិកាំង និងជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលក្នុងរដ្ឋម៉ាស្សាឈូសិត។
លោកបានអះអាងថាការស្បថសច្ចាប្រណិធាននិងថ្លែងសុន្ទរកថារបស់លោក Biden ថ្ងៃនេះ ហើយនិងការដឹកនាំរបស់លោកនឹងអាចបង្រួបបង្រួមជាតិ ដែលកំពុងមានការបាក់បែកក្រោយការបោះឆ្នោត ដោះស្រាយបាននូវបញ្ហាកូវីដ១៩ នៅទូទាំងសហរដ្ឋអាមេរិក ចែកចាយវ៉ាក់សាំង ១០០លានដូស ដូចការសន្យា ព្រមទាំងដោះស្រាយភាពអត់ការងារធ្វើនិងបញ្ហាអន្តោប្រវេសន៍ជាដើម។
លោកបន្តថាការស្បថឡើងកាន់តំណែងរបស់លោក Biden ធ្វើឲ្យពិភពលោកនិងប្រទេសជិតខាងសប្បាយចិត្ត ដោយសារពួកគេមានមិត្តល្អដូចជាលោក Biden ជាមេដឹកនាំថ្មីរបស់អាមេរិក មានការសហការរឿងសន្តិសុខខ្លាំងឡើងវិញ និងចូលរួមជាមួយពិភពលោកលើបញ្ហាជាច្រើនរួមទាំងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុជាដើម។
លោក នួន វាសនា និយាយថា ក្រៅពីនោះ លោកក៏រំពឹងខ្លាំងចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកំណើតគឺកម្ពុជាផងដែរ ដែលលោក វាសនាបង្ហាញពីការដែលលោកចង់ឃើញមានការផ្លាស់ប្តូរ។
«ហើយក៏រំពឹងពាក់ព័ន្ធដល់ប្រទេសរបស់យើងដែរ។ សព្វថ្ងៃនេះ និងពេលខាងមុខនេះយើងនឹងមានមិត្តគឺមិត្តនៅក្រសួងការបរទេសនិងមិត្តនៅសេតវិមាននៅក្នុងការធ្វើឲ្យស្រុករបស់យើងហ្នឹងដើរទៅរកលទ្ធិប្រជាធិបតេយ្យ រឿងហ្នឹងសំខាន់ណាស់»។
លោក វាសនា បន្ថែមថា ក្នុងនាមលោកជាពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់ លោកចង់បានថ្ងៃនេះកើតឡើងខ្លាំងណាស់។
កម្រងរូបភាព៖ លោក Joe Biden ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក
1/5
រូបថតពីគេហទំព័រផ្លូវការរបស់លោក Joe Biden ពេលលោកបំពេញការងារជាសមាជិកព្រឹទ្ធសភា បង្ហាញរូបលោកកាលពីពេលលោកនៅក្មេង ក្នុងវ័យ ១០ ឆ្នាំ កាលពីឆ្នាំ១៩៥២។ (Photo by Handout / Senator Joseph Biden / AFP)
លោក Joe Biden ដែលជានយោបាយជើងចាស់ម្នាក់របស់សហរដ្ឋអាមេរិក និងជាអតីតអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋបាលលោក Barack Obama ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ។ ប្រធានចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោក John Roberts ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់លោក Joe Biden អាយុ ៧៨ឆ្នាំ នៅពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតី ខណៈប្រទេសមហាអំណាចមួយនេះកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរនឹងវិបត្តិជំងឺកូវីដ១៩ បញ្ហាគ្មានការងារធ្វើដែលកាន់តែដុនដាប និងបញ្ហាសន្តិសុខជាតិធ្ងន់ធ្ងរ៕
2/5
រូបថតពីគេហទំព័រផ្លូវការរបស់លោក Joe Biden ក្នុងអំឡុងពេលលោកបំពេញការងារជាសមាជិកព្រឹទ្ធសភា បង្ហាញរូបលោ Biden និងកូនប្រុសទាំងពីររបស់លោកគឺលោក Beau (ឆ្វេង) និងលោក Hunter និងភរិយារបស់លោកគឺអ្នកស្រី Jill Biden កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៨។ (Photo by Handout / Senator Joseph Biden / AFP)
លោក Joe Biden ដែលជានយោបាយជើងចាស់ម្នាក់របស់សហរដ្ឋអាមេរិក និងជាអតីតអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋបាលលោក Barack Obama ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ។ ប្រធានចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោក John Roberts ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់លោក Joe Biden អាយុ ៧៨ឆ្នាំ នៅពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតី ខណៈប្រទេសមហាអំណាចមួយនេះកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរនឹងវិបត្តិជំងឺកូវីដ១៩ បញ្ហាគ្មានការងារធ្វើដែលកាន់តែដុនដាប និងបញ្ហាសន្តិសុខជាតិធ្ងន់ធ្ងរ៕
3/5
លោក Joe Biden និងក្រុមគ្រួសារ នៅពេលលោកស្បថចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Delaware នៅវិមានសភាសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ១៩៨៥។
លោក Joe Biden ដែលជានយោបាយជើងចាស់ម្នាក់របស់សហរដ្ឋអាមេរិក និងជាអតីតអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋបាលលោក Barack Obama ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ។ ប្រធានចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោក John Roberts ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់លោក Joe Biden អាយុ ៧៨ឆ្នាំ នៅពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតី ខណៈប្រទេសមហាអំណាចមួយនេះកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរនឹងវិបត្តិជំងឺកូវីដ១៩ បញ្ហាគ្មានការងារធ្វើដែលកាន់តែដុនដាប និងបញ្ហាសន្តិសុខជាតិធ្ងន់ធ្ងរ៕
4/5
លោក Joe Biden និងភរិយា ពេលលោកស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកនៅវិមានសភាសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩។
លោក Joe Biden ដែលជានយោបាយជើងចាស់ម្នាក់របស់សហរដ្ឋអាមេរិក និងជាអតីតអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋបាលលោក Barack Obama ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ។ ប្រធានចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោក John Roberts ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់លោក Joe Biden អាយុ ៧៨ឆ្នាំ នៅពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតី ខណៈប្រទេសមហាអំណាចមួយនេះកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរនឹងវិបត្តិជំងឺកូវីដ១៩ បញ្ហាគ្មានការងារធ្វើដែលកាន់តែដុនដាប និងបញ្ហាសន្តិសុខជាតិធ្ងន់ធ្ងរ៕
5/5
លោក Joe Biden និងភរិយាអ្នកស្រី Jill Biden ស្វាគមន៍អ្នកស្រី Kamala Harris និងស្វាមីលោក Doughlas Emhoff បន្ទាប់ពីពួកគេបានធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

Previous slide
Next slide
កម្រងរូបភាព៖ អ្នកស្រី Kamala Harrisក្លាយជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រីក្នុងប្រវត្តិសាស្ត្រអាមេរិក
1/5
រូបថតផ្តល់ឲ្យសារព័ត៌មាន AFP ដោយអ្នកស្រី Kamala Harris កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បង្ហាញរូបអ្នកស្រី Kamala ពេលអ្នកស្រីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ UC Hastings ថតជាមួយម្តាយរបស់អ្នកស្រី Shyamala (កណ្តាល) និងគ្រូបង្រៀនថ្នាក់បឋមរបស់អ្នកស្រីគឺអ្នកស្រី Frances Wilson នៅទីក្រុង San Francisco រដ្ឋ Califonia។ (AFP PHOTO / Courtesy of Kamala Harris/ HANDOUT)
អ្នកស្រី Kamala Harris ដែលជាអតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ California ខាងគណបក្សប្រជាធិបតេយ្យក្លាយជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រីក្នុងប្រវត្តិសាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធ ទី២០ ខែមករានេះ។ ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោកស្រី Sonia Sotomayor ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់អ្នកស្រី Kamala Harris អាយុ ៥៦ឆ្នាំ នៅពេលអ្នកស្រីស្បថចូលកាន់ជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រី នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ អ្នកស្រីមានឳពុកជាជនជាតិ Jamaica ហើយម្តាយអ្នកស្រីមកពីប្រទេសឥណ្ឌា ហើយទាំងពីរនាក់នេះជាជនអន្តោប្រវេសន៍មករស់នៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី Kamala Harris ជាស្ត្រីស្បែកខ្មៅទីមួយ និងជាជនជាតិអាមេរិកាំងមានដើមកំណើតអាស៊ីខាងត្បូងទីមួយ ដែលក្លាយជាអនុប្រធានាធិបតីអាមេរិក៕
2/5
រូបថតផ្តល់ឲ្យសារព័ត៌មាន AFP ដោយអ្នកស្រី Kamala Harris កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បង្ហាញរូបអ្នកស្រី Kamala កាលពីពេលម្តាយរបស់អ្នកស្រីគឺអ្នកស្រី Shyamala Gopalan Harris កំពុងបំបៅដោះអ្នកស្រី កាលពេលអ្នកស្រីនៅជាទារកនៅឡើយ។ (AFP PHOTO / Courtesy of Kamala Harris/ HANDOUT)
អ្នកស្រី Kamala Harris ដែលជាអតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ California ខាងគណបក្សប្រជាធិបតេយ្យក្លាយជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រីក្នុងប្រវត្តិសាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធ ទី២០ ខែមករានេះ។ ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោកស្រី Sonia Sotomayor ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់អ្នកស្រី Kamala Harris អាយុ ៥៦ឆ្នាំ នៅពេលអ្នកស្រីស្បថចូលកាន់ជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រី នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ អ្នកស្រីមានឳពុកជាជនជាតិ Jamaica ហើយម្តាយអ្នកស្រីមកពីប្រទេសឥណ្ឌា ហើយទាំងពីរនាក់នេះជាជនអន្តោប្រវេសន៍មករស់នៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី Kamala Harris ជាស្ត្រីស្បែកខ្មៅទីមួយ និងជាជនជាតិអាមេរិកាំងមានដើមកំណើតអាស៊ីខាងត្បូងទីមួយ ដែលក្លាយជាអនុប្រធានាធិបតីអាមេរិក៕
3/5
អ្នកស្រី Kamala Harris ពេលបម្រើការងារជាសមាជិកព្រឹទ្ធសភា ជាមួយស្វាមីគឺលោក Douglas Emhoff និងក្រុមគ្រួសារ ក្នុងអំឡុងពេលធ្វើយុទ្ធការឃោសនាឈរឈ្មោះបោះឆ្នោតជាបេក្ខជនប្រធានាធិបតីរបស់អ្នកស្រី Harris ក្នុងទីក្រុង Oakland រដ្ឋ California កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។
អ្នកស្រី Kamala Harris ដែលជាអតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ California ខាងគណបក្សប្រជាធិបតេយ្យក្លាយជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រីក្នុងប្រវត្តិសាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធ ទី២០ ខែមករានេះ។ ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោកស្រី Sonia Sotomayor ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់អ្នកស្រី Kamala Harris អាយុ ៥៦ឆ្នាំ នៅពេលអ្នកស្រីស្បថចូលកាន់ជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រី នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ អ្នកស្រីមានឳពុកជាជនជាតិ Jamaica ហើយម្តាយអ្នកស្រីមកពីប្រទេសឥណ្ឌា ហើយទាំងពីរនាក់នេះជាជនអន្តោប្រវេសន៍មករស់នៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី Kamala Harris ជាស្ត្រីស្បែកខ្មៅទីមួយ និងជាជនជាតិអាមេរិកាំងមានដើមកំណើតអាស៊ីខាងត្បូងទីមួយ ដែលក្លាយជាអនុប្រធានាធិបតីអាមេរិក៕
4/5
អ្នកស្រី Kamala Harris អនុប្រធានាធិបតីជាប់ឆ្នោត ថ្លែងនៅក្នុងសន្និសីទមួយក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកបានប្រកាសពីជ័យជម្នះរបស់លោក Joe Biden និងអ្នកស្រី Kamala Harris សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
អ្នកស្រី Kamala Harris ដែលជាអតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ California ខាងគណបក្សប្រជាធិបតេយ្យក្លាយជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រីក្នុងប្រវត្តិសាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធ ទី២០ ខែមករានេះ។ ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោកស្រី Sonia Sotomayor ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់អ្នកស្រី Kamala Harris អាយុ ៥៦ឆ្នាំ នៅពេលអ្នកស្រីស្បថចូលកាន់ជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រី នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ អ្នកស្រីមានឳពុកជាជនជាតិ Jamaica ហើយម្តាយអ្នកស្រីមកពីប្រទេសឥណ្ឌា ហើយទាំងពីរនាក់នេះជាជនអន្តោប្រវេសន៍មករស់នៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី Kamala Harris ជាស្ត្រីស្បែកខ្មៅទីមួយ និងជាជនជាតិអាមេរិកាំងមានដើមកំណើតអាស៊ីខាងត្បូងទីមួយ ដែលក្លាយជាអនុប្រធានាធិបតីអាមេរិក៕
5/5
លោក Joe Biden និងភរិយាអ្នកស្រី Jill Biden ស្វាគមន៍អ្នកស្រី Kamala Harris និងស្វាមីលោក Doughlas Emhoff បន្ទាប់ពីពួកគេបានធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
អ្នកស្រី Kamala Harris ដែលជាអតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ California ខាងគណបក្សប្រជាធិបតេយ្យក្លាយជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រីក្នុងប្រវត្តិសាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធ ទី២០ ខែមករានេះ។ ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោកស្រី Sonia Sotomayor ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់អ្នកស្រី Kamala Harris អាយុ ៥៦ឆ្នាំ នៅពេលអ្នកស្រីស្បថចូលកាន់ជាអនុប្រធានាធិបតីដំបូងបង្អស់ដែលជាស្ត្រី នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ អ្នកស្រីមានឳពុកជាជនជាតិ Jamaica ហើយម្តាយអ្នកស្រីមកពីប្រទេសឥណ្ឌា ហើយទាំងពីរនាក់នេះជាជនអន្តោប្រវេសន៍មករស់នៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី Kamala Harris ជាស្ត្រីស្បែកខ្មៅទីមួយ និងជាជនជាតិអាមេរិកាំងមានដើមកំណើតអាស៊ីខាងត្បូងទីមួយ ដែលក្លាយជាអនុប្រធានាធិបតីអាមេរិក៕
Previous slide
Next slide
លោក យ័ប គីមទឹង ពលរដ្ឋខ្មែរ-អាមេរិកាំងនៅក្នុងរដ្ឋវីជីនៀ និងជាសកម្មជនសិទ្ធិមនុស្សមកពីអង្គការសមាគមខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហៅកាត់ថាខារ៉ាដ បានស្វាគមន៍ចំពោះការចូលកាន់មុខតំណែងជាប្រធានាធិបតីរបស់លោក Biden ។
«ខ្ញុំសូមយកឱកាសនេះដើម្បីបួងសួងដល់ទេវតា ព្រះឥន្ទ និងអ្នកមានបុណ្យទាំងឡាយជួយថែរក្សា ហើយជួយណែនាំប្រធានាធិបតីថ្មីរបស់អាមេរិកាំងដើម្បីដឹកនាំប្រទេសអាមេរិកាំងឲ្យបានចម្រុងចម្រើន ហើយនិងពង្រីកតម្លៃរបស់អាមេរិកាំងដូចជាការគោរពសិទ្ធិមនុស្ស ហើយនិងលទ្ធិប្រជាធិបតេយ្យឲ្យបានទៅដល់ពាសពេញនៅក្នុងពិភពលោក»។
លោក គីមទឹង រំពឹងថា លោក Biden នឹងធ្វើកិច្ចការជាច្រើនដើម្បីកែទម្រង់ប្រព័ន្ធច្បាប់សហរដ្ឋអាមេរិក យករដ្ឋធម្មនុញ្ញជាធំដូចលោក Biden បានប្រកាសក្នុងសុន្ទរកថាភ្លាមៗក្រោយពីស្បថចូលកាន់តំណែង និងផ្សះផ្សាពលរដ្ឋអាមេរិកាំងផងដែរ ក្រោយពីការបោះឆ្នោតដូចដែលលោកបញ្ជាក់ថាលោកនឹងក្លាយជាប្រធានាធិបតីរបស់ពលរដ្ឋទាំងអស់ មិនថាឡើយអ្នកប្រឆាំងនឹងលោកក្តី។
«ចំពោះខ្ញុំ ខ្ញុំយល់ឃើញថាយើងនៅសហរដ្ឋអាមេរិកសំណាងណាស់ដូចថាយើងសំណាងណាស់ដែលមានឱកាសជ្រើសរើសប្រធានាធិបតីតាមចំណូលចិត្ត តាមប្រជាជនចូលចិត្ត»។
ពីទីក្រុង Long Beach រដ្ឋ California លោក ប្រាក់ សេរីវុឌ្ឍ ជាពលរដ្ឋខ្មែរ-អាមេរិកាំង និងជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងពីក្តីរំភើបរបស់លោកក្នុងការតាមដានកម្មវិធីស្បថចូលកាន់តំណែងរបស់លោក បៃដិនថ្ងៃនេះ។
«ខ្ញុំមានការសប្បាយរីករាយយ៉ាងខ្លាំងចាប់តាំងពីគាត់ជាប់ឆ្នោត រហូតមកដល់ថ្ងៃនេះ ជាថ្ងៃទី២០ ខែមករា ដែលគាត់កំពុងតែស្បថចូលកាន់តំណែងហ្នឹង។ ដូចជាធូរទ្រូងច្រើនក្រោយ៤ឆ្នាំហ្នឹងមក»។
រូបឯកសារ៖ លោក ប្រាក់ សេរីវុឌ្ឍ ជាពលរដ្ឋខ្មែរ-អាមេរិកាំង និងជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម។
លោក សេរីវុឌ្ឍ ជឿថាការបែកបាក់នឹងត្រូវផ្សះផ្សាបាននៅក្នុងប្រទេសក្រោយការបោះឆ្នោត ដោយសារពលរដ្ឋអាមេរិកាំងមានការចេះដឹងច្រើន ហើយស្ថានភាពក្រៅប្រទេសលោករំពឹងថានឹងផ្តល់ឲ្យសហរដ្ឋអាមេរិកមានការទទួលស្គាល់ពីបណ្តាប្រទេសនៅក្នុងពិភពលោកដូចជាសារជូនពរច្រើនពីមេដឹកនាំប្រទេសលើពិភពលោក។
«ប៉ុន្តែចំពោះមតិអ្នកដឹកនាំនៅក្នុងពិភពលោកក្នុងប្រទេសផ្សេងៗទៀត ខ្ញុំក៏គិតថាគេយល់ដូចខ្ញុំអីចឹងដែរ ។ ខ្ញុំឃើញសារស្វាគមន៍ចំពោះលោក Biden ហ្នឹង មានលក្ខណ:វិជ្ជមានច្រើនណាស់ ទាំងអ្នកដឹកនាំនៅអឺរ៉ុបក្តី នៅអាស៊ីក្តី។ ដូច្នេះខ្ញុំជឿថាស្ថានភាពនឹងល្អក្នុងរយ:ពេល៤ឆ្នាំខាងមុខនេះ»។
ក្រៅពីការតាំងចិត្តមុតមាំក្នុងការដឹកនាំប្រទេស និងគោរពច្បាប់រដ្ឋធម្មនុញ្ញ កែប្រែសហរដ្ឋអាមេរិកឲ្យរីកចម្រើនទៅមុខនោះ គណបក្សប្រជាធិបតេយ្យដែលកាន់កាប់រដ្ឋាភិបាល និងមានសំឡេងភាគច្រើននៅរដ្ឋសភានិងព្រឹទ្ធសភាផងនោះ នឹងមានអំណាចខ្លាំងដោយសាររាល់ការអនុម័តឬកែប្រែច្បាប់ផ្សេងៗនឹងមិនសូវជួបឧបសគ្គខ្លាំងពេកនោះទេ ទោះជាការចំណាយរដ្ឋ ការផ្លាស់ប្តូរច្បាប់ ការតែងតាំង ការលុបចេញច្បាប់នានាដែលរដ្ឋបាលមុនៗបានធ្វើ ប្រសិនបើរដ្ឋបាលថ្មីរបស់លោក បៃដិនយល់ថាមិនសមរម្យឬត្រូវកែប្រែ។
ពិធីស្បថចូលកាន់មុខតំណែងរបស់លោក Biden ជាប្រធានាធិបតី បានបញ្ចប់ទៅដោយមានការចូលរួមពីឥស្សរជននយោបាយកំពូលៗរបស់អាមេរិកទាំងគណបក្សប្រជាធិបតេយ្យ អតីតប្រធានាធិបតីជាច្រើន និង ឥស្សរជនគណបក្សសាធារណរដ្ឋ ដូចជាអតីតអនុប្រធានាធិបតី លោក Mike Pence និងអតីតមេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាក្នុងអាណត្តិលោកTrump គឺលោក Mitch McConnell ជាដើម ទោះជាលោក Donald Trump មិនបានចូលរួម ហើយបានចាកចេញពីសេតវិមានទៅកាន់គេហដ្ឋានលំហែកាយរបស់លោកមួយកន្លែងនៅរដ្ឋ Florida ក្តី៕