ពិធីស្បថចូលកាន់តំណែងដែលបានរៀបចំឡើងនៅក្នុងសាលាក្រុងឡុងប៊ិចកាលពីថ្ងៃអង្គារ ទី១៥ ខែធ្នូ គឺជាការបញ្ចប់ការរង់ចាំរបស់សហគមន៍ខ្មែរ-អាមេរិកាំងដែលចង់បានតំណាងរបស់គេ១រូបនៅថ្នាក់ដឹកនាំទីក្រុងដែលពួកគេបានមកតាំងទីលំនៅតាំងពីជាង៤០ឆ្នាំមុន។
ក្រុមអ្នកបោះឆ្នោតខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋមួយចំនួនដាក់ក្តីរំពឹងរបស់ពួកគេថា លោកចូ បៃដិន ប្រធានាធិបតីដែលគេព្យាករថាជាប់ឆ្នោត នឹងធ្វើការកែទម្រង់សេដ្ឋកិច្ចនិងមុខមាត់របស់សហរដ្ឋអាមេរិកក្នុងពិភពលោកក្នុងពេលលោកក្លាយជាប្រធានាធិបតីពេញច្បាប់នាខែមករា។
ពួកគេបានបញ្ជាក់ពីក្តីរំពឹងថា នឹងធ្វើឲ្យមានការផ្ទេរអំណាចតាមច្បាប់ពីលោក ត្រាំ ទៅលោក បៃដិន ដែលគេព្យាករណ៍ថា ជាប្រធានាធិបតីជាប់ឆ្នោត។
ការប្តឹងតវ៉ារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយការបោះឆ្នោត ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនព្យាករណ៍ថា នឹងកើតឡើងតាំងពីមុនថ្ងៃបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា។
អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខជនខ្មែរអាមេរិកាំងទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់លើគូប្រជែងគឺលោក ឌី អែនឌ្រូ (Dee Andrews) សម្រាប់តំណែងចៅ សង្កាត់លេខ៦ នៃទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាក្នុងការបោះឆ្នោត កាលពីថ្ងៃអង្គារ ទី៣ខែវិច្ឆិកា។
អ្នកបោះឆ្នោតខ្មែរ-អាមេរិកាំងដែលរស់នៅក្នុងទីក្រុងFairfax និងក្រុង Loudoun នៃរដ្ឋវីជីនៀ ដែលនៅជាប់នឹងរដ្ឋធានីវ៉ាស៊ីនតោនបានខិតខំបញ្ចេញសំឡេងរបស់ពួកគេសម្រាប់អនាគតសហរដ្ឋអាមេរិកក្នុងរយៈពេល៤ឆ្នាំខាងមុខទៀត។
ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមរដ្ឋខ្លះចង់ឃើញលោក ត្រាំ បន្តកាន់តំណែងមួយអាណត្តិទៀត ដើម្បីពង្រឹងសហរដ្ឋអាមេរិកលើបញ្ហាសេដ្ឋកិច្ច សង្គម សន្តិសុខ និងនយោបាយការបរទេសជាដើម។
ព័ត៌មានផ្សេងទៀត
No media source currently available