ក្រុមអ្នកបោះឆ្នោតខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋមួយចំនួនដាក់ក្តីរំពឹងរបស់ពួកគេថា លោកចូ បៃដិន ប្រធានាធិបតីដែលគេព្យាករថាជាប់ឆ្នោត នឹងធ្វើការកែទម្រង់សេដ្ឋកិច្ចនិងមុខមាត់របស់សហរដ្ឋអាមេរិកក្នុងពិភពលោកក្នុងពេលលោកក្លាយជាប្រធានាធិបតីពេញច្បាប់នាខែមករា។
ពួកគេបានបញ្ជាក់ពីក្តីរំពឹងថា នឹងធ្វើឲ្យមានការផ្ទេរអំណាចតាមច្បាប់ពីលោក ត្រាំ ទៅលោក បៃដិន ដែលគេព្យាករណ៍ថា ជាប្រធានាធិបតីជាប់ឆ្នោត។
ការប្តឹងតវ៉ារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយការបោះឆ្នោត ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនព្យាករណ៍ថា នឹងកើតឡើងតាំងពីមុនថ្ងៃបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា។
អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខជនខ្មែរអាមេរិកាំងទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់លើគូប្រជែងគឺលោក ឌី អែនឌ្រូ (Dee Andrews) សម្រាប់តំណែងចៅ សង្កាត់លេខ៦ នៃទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាក្នុងការបោះឆ្នោត កាលពីថ្ងៃអង្គារ ទី៣ខែវិច្ឆិកា។
អ្នកបោះឆ្នោតខ្មែរ-អាមេរិកាំងដែលរស់នៅក្នុងទីក្រុងFairfax និងក្រុង Loudoun នៃរដ្ឋវីជីនៀ ដែលនៅជាប់នឹងរដ្ឋធានីវ៉ាស៊ីនតោនបានខិតខំបញ្ចេញសំឡេងរបស់ពួកគេសម្រាប់អនាគតសហរដ្ឋអាមេរិកក្នុងរយៈពេល៤ឆ្នាំខាងមុខទៀត។
ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមរដ្ឋខ្លះចង់ឃើញលោក ត្រាំ បន្តកាន់តំណែងមួយអាណត្តិទៀត ដើម្បីពង្រឹងសហរដ្ឋអាមេរិកលើបញ្ហាសេដ្ឋកិច្ច សង្គម សន្តិសុខ និងនយោបាយការបរទេសជាដើម។
អ្នករៀបចំកម្មវិធី បានចាត់ទុកថា នេះជាលើកទី១ ដែលមន្ត្រីគណបក្សសាធារណរដ្ឋបានធ្វើទំនាក់ទំនងមកកាន់សហគមន៍ខ្មេរ ហើយចុះមកផ្ទាល់ដល់សហគមន៍។ នេះជាការអះអាងរបស់លោកស្រី ទិត គឹមហ៊ុន (Kimhun Thit) អ្នករៀបចំម្នាក់ និងជាតំណាងក្រុមនយោបាយជំទាស់នៃប្រទេសកម្ពុជា។
ពលរដ្ឋខ្មែរអាមេរិកាំងបានបញ្ចេញទស្សន:រៀងខ្លួនចំពោះគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ជាពិសេសទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសផ្តាច់ការ និងកុម្មុយនិស្តមួយក្នុងពិភពលោក។
ក្រុមអ្នកតវ៉ាខ្មែរ-អាមេរិកាំង បានជ្រើសរើសយកទិវាប្រវត្តិសាស្ត្រនេះ ធ្វើបាតុកម្មនៅតាមរដ្ឋមួយចំនួនដើម្បីប្រឆាំងនឹងការចូលពាក់ព័ន្ធនៃក្រុមយោធាចិនកាន់តែធំឡើងៗ ដែលអាចនឹងប្រែក្លាយតំបន់សមុទ្រកម្ពុជាដែលមានដូចជាកំពង់ផែរាម និងស្រុកបុទុមសាគរជាមូលដ្ឋានកងទ័ពចិន។
ព័ត៌មានផ្សេងទៀត
No media source currently available