អ្នករៀបចំកម្មវិធី បានចាត់ទុកថា នេះជាលើកទី១ ដែលមន្ត្រីគណបក្សសាធារណរដ្ឋបានធ្វើទំនាក់ទំនងមកកាន់សហគមន៍ខ្មេរ ហើយចុះមកផ្ទាល់ដល់សហគមន៍។ នេះជាការអះអាងរបស់លោកស្រី ទិត គឹមហ៊ុន (Kimhun Thit) អ្នករៀបចំម្នាក់ និងជាតំណាងក្រុមនយោបាយជំទាស់នៃប្រទេសកម្ពុជា។
ពលរដ្ឋខ្មែរអាមេរិកាំងបានបញ្ចេញទស្សន:រៀងខ្លួនចំពោះគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ជាពិសេសទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសផ្តាច់ការ និងកុម្មុយនិស្តមួយក្នុងពិភពលោក។
ក្រុមអ្នកតវ៉ាខ្មែរ-អាមេរិកាំង បានជ្រើសរើសយកទិវាប្រវត្តិសាស្ត្រនេះ ធ្វើបាតុកម្មនៅតាមរដ្ឋមួយចំនួនដើម្បីប្រឆាំងនឹងការចូលពាក់ព័ន្ធនៃក្រុមយោធាចិនកាន់តែធំឡើងៗ ដែលអាចនឹងប្រែក្លាយតំបន់សមុទ្រកម្ពុជាដែលមានដូចជាកំពង់ផែរាម និងស្រុកបុទុមសាគរជាមូលដ្ឋានកងទ័ពចិន។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកានេះ រៀបចំឡើងក្នុងពេលដែលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានរងផលប៉ះពាល់យ៉ាងខ្លាំង ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ និងជម្លោះពាណិជ្ជកម្មជាមួយនឹងប្រទេសចិន។
ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋមួយចំនួន សង្ឃឹមថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អាចនឹងបានធូរស្រាលពីជំងឺកូវីដ១៩ ដែលនោះគឺការទុកចិត្តទៅលើពេទ្យ លើប្រព័ន្ធសុខាភិបាលអាមេរិក រួមទាំងការរកឃើញជំងឺក្នុងខ្លួនលោកប្រធានាធិបតីភ្លាមៗ។
លោក ឌីម៉ាញ បានរងការវាយដោយបុរសវ័យចំណាស់ជាង ៥០ ឆ្នាំម្នាក់ ពេលលោកប្រើទូរស័ព្ទដៃថតរូបបុរស ដែលគេមិនស្គាល់អត្តសញ្ញាណ ហើយស្ថិតនៅក្នុងក្រុមបាតុករគាំទ្រលោក ត្រាំ ពេលបុរសនោះកំពុងតតាំងសម្តីជាមួយស្ត្រីម្នាក់ទៀត ដែលគេសង្ស័យថា ក្រុមបាតុករគាំទ្រលោក Joe Biden។
អ្នកតំណាងឲ្យអង្គការចលនានិស្សិតខ្មែរនិងអង្គការនានានៅក្នុងសហរដ្ឋអាមេរិកបានដាក់ញត្តិ២កាលពីថ្ងៃច័ន្ទ ទី២៨ ខែកញ្ញានេះ ។
បើទោះបីជាសហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែបណ្តាប្រទេសខ្លះនៅអឺរ៉ុបនិងអាមេរិកឡាទីនមានមធ្យមភាគអ្នកស្លាប់ច្រើនជាង បើធៀបនឹងចំនួនពលរដ្ឋសរុប។
អ្នកស្រី ស៊ូលី សារ៉ូ បេក្ខជនចៅសង្កាត់លេខ៦នៃទីក្រុងឡុងប៊ិច បានស្នើឲ្យពលរដ្ឋចូលរួមបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកា ឲ្យបានច្រើន បើទោះបីជាទៅដោយផ្ទាល់ ឬ តាមប្រៃសណីយ៍។
ព័ត៌មានផ្សេងទៀត
No media source currently available